[រឿង៥]: Gay club

548 37 69
                                    


7:10 pm
Apartment

"បងទៅណា?" ក្រឡេងឃើញមិត្តប្រុសរៀបចំខ្លួនបាញ់ទឹកអប់ Pichy ក៏ពោលសួរ

"ញាំអីជាមួយមិត្តភក្តិ" Josh

"ឃើញអូនកំពុងឈរធ្វើម្ហូបហើយបងឆ្លើយថាទៅញាំអីជាមួយមិត្តភក្តិចឹង?"

"ចុះអោយឆ្លើយថាយ៉ាងម៉េច បើបងទៅញាំអីមែន" Josh តបដោយបញ្ចេញទឹកមុខធុញទ្រាន់

"អូនធ្វើញាំខ្លួនឯងទៅ មិនបាច់ខ្វល់ពីបងទេ" និយាយបន្តើ Josh រៀបចំខ្លួនដើរតម្រង់ទៅទ្វាចេញបន្តើ

"អូ!.... បិះភ្លេច មិនបាច់រង់ចាំបងទេ យប់នេះបងគេងផ្ទះមិត្តភត្តិ" និយាយចប់ Josh បើកទ្វាចេញដោយមិនខ្វល់ពីទឹកចិត្តសង្សាដែលឈរមើលខ្លួនពីចំងាយមិនដាក់ភ្នែកនោះសូម្បីបន្តិច

Josh បិទទ្វាចេញផុតទៅ Pichy ក៏ដាក់ខ្លួនអង្គុយលើតុក្បែរនោះដោយឱនមុខចុះជាមួយទឹកមុខស្រពោបស្រពោនជាខ្លាំង ទឹកភ្នែកក៏ស្ទើរតែស្រក់ចុះតែនាងខំប្រឹងងើយទប់ទឹកភ្នែកនោះ

បន្ទប់ពីអង្គុយសំកុកលើតុមួយសន្ទុះធំ Pichy ដោះអាវអៀមចុងភៅចេញពីខ្លួន ចូលបន្ទប់ទឹកលុបលៀងខ្លួនរួចក៏ចាប់ផ្តើមតុបតែងខ្លួនចេញក្រៅ

មួយសន្ទុះធំបន្ទប់ នារីរាងខ្ពស់សរស្រលូនបើកទ្វាចេញមកជាមួយរ៉ូបដៃតូចពណ៍ខ្មៅត្រឹមភ្លៅ ស្បែកជើងកែងក៏ខ្មៅ ក្រឡេកទៅបបូរមាត់វិញក្រហមឆ្អិនឆ្អៅដូចលាក់

8:03 pm

ជិះឡានឆ្វែលចុះឆ្វែលឡើង Pichy ក៏សម្លឹងឃើញខ្លឹបមួយ មើលទៅអ៊ូអរម៉ូតូឡានចតពេញមុខហាងតែម្តង មិនគិតច្រើន Pichy ក៏ជិះចូល

បើកទ្វាចូលហាងភ្លាម Pichy ភ្ញាក់ផ្អើលជាខ្លាំងដោយនៅទីនោះមនុស្សប្រុសនឹងប្រុស ស្រីនឹងស្រីមើលទៅស្និតស្នាលគ្នាជាខ្លាំង ខ្លះឈរនិយាយអោយថើប ខ្លះអង្គុយ ឃើញបែបនេះ Pichy ក៏ដឹងថាខ្លឹបដែលនាងចូលនេះគឺសំរាប់អ្នកស្រលាញ់ភេទដូចគ្នា តែវាក៏មិនបានធ្វើអោយអារម្មណ៍ Pichy ធុញថប់ដែរនាងនៅតែបន្តដើរចូលទៅរកតុអង្គុយរួចក៏ចាប់ផ្តើមហៅស្រាក្រឡុក

Short novel |Bellpich|Where stories live. Discover now