----: Memories gone, feelings stay (pt5)

418 37 88
                                    


7:10 am

ភ្ញាក់ពីដំណេក Pichy មិនបានឃើញ Isa គេងក្បែរដូចតែរាល់ដង នាងងើបទៅសម្អាតខ្លួន ចេញមកវិញរៀបចំខ្លួនរួចរាល់ Pichy ដើរចេញពីបន្ទប់បម្រុងចុះទៅក្រោម ចេញផុតទ្វារហើយ Pichy បែរនឹកឃើញចូលមកក្នុងវិញ គឺនាងចូលមកបើកទូរយកជញ្ជៀនភ្ជាប់ពាក្យដែលនាងបានដោះទុកពេលនាងមកពីខ្មែរភ្លាមៗនោះ ឈរសម្លឹងជញ្ជៀបបានបន្តិច Pichy កាន់យកមកពាក់វិញ

...

"ថ្ងៃនេះទៅធ្វើការលឿនម៉េស?" ចុះមកឃើញតែអាហារដែលរៀបចំហើយបាត់មនុស្ស Pichy និយាយម្នាក់ឯងរួចនាងក៏ចូលញាំដូចធម្មតា

Skip

3 pm

"អូ!... ខ្ញុំធ្វើអោយភ្ញាក់រឺ?" ត្រឡប់មកផ្ទះឃើញ Pichy គេងលើសាឡុង Isa ដើរលបៗទៅជិតលុតជង្គងចុះយកចង្អុលដៃប៉ះចុងច្រមុះ Pichy ទាំងញញឹមបែបលេងសើច តែមិនទាន់នឹងប៉ះដល់ផង Pichy បើកភ្នែកមើលធ្វើអោយ Isa ភ្ញាក់ភ័យរួចក៏សួរដោយភ្នែកទល់ភ្នែក

"..." Pichy ងក់ក្បាល

"មុននេះចង់ធ្វើអីខ្ញុំ?" Pichy ងើបអង្គុយឯ Isa នៅតែបន្តលុតជង្គង់ដោយងើបមុខមើល Pichy

"អឺ... ចង់ប៉ះច្រមុះ"

"ប៉ះធ្វើអី?" Pichy តបដោយបញ្ចេញទឹកមុខឆ្នាស់ឆ្នើមរបស់នាង

"គឺមកពីខានប៉ះយូរ"

"ខ្ញុំជិតក្លាយជាអ្នកដេកថ្ងៃអាជីពហើយ..." លឺហើយ Pichy ជ្រួញជញ្ជើមចាប់ទាញដៃ Isa មកប៉ះច្រមុះនាងបន្តិច នាងងើបចេញពីសាឡុងរួចនិយាយហើយក៏បន្តដើរឡើងទៅបន្ទប់បាត់ ចំណែក Isa ឃើញ Pichy ដើររអ៊ូបែបនេះក៏សើចរួចក៏ចាប់ផ្តើមលិចស្នាមញញឹមវិញពេលនឹកឃើញជញ្ជៀននៅនឹងដៃ Pichy មុននេះ

...

បន្ទប់គេង

"មិចថ្ងៃនេះចេញលឿនម៉េស?" ឃើញ Isa បើកទ្វារចូល Pichy ក៏សួរ

"ដោះស្រាយការងាររួចរាល់ហើយ" Isa តបទាំងសប្បាយចិត្ត

"បើអ៊ីចឹង..." Pichy

"បើអ៊ីចឹង?..." Isa

Short novel |Bellpich|Where stories live. Discover now