តុកៗ!សំឡេងគោះលើទ្វារបើកចំហស្រាប់សុំការអនុញ្ញាត ដោយបុរសមាឌមាំ។
«លោកស្រីតូច អ្នកប្រុសមិនបានមកទទួលទេ គាត់រង់ចាំលោកស្រីនៅពិធីជប់លៀង» បុរសដដែលនាំដំណឹងឱ្យអ្នកកំពុងតែងខ្លួនខាងក្នុងស្តាប់ ទាំងឈរស្ងៀមនៅមាត់ទ្វារ។
ដៃស្រឡូនខាងឆ្វេងមានចិញ្ចៀនអាពាហ៍ពិពាហ៍នៅម្រាមដៃនាង ខ្សែដៃពេជ្រសរសៃតូចឆ្មារជាប់កដៃ កាន់ក្រេមមកបើកហើយមួលបំពង់យកទៅលាបលើបបូរមាត់។
បបូរមាត់តូចស្តើងពណ៌ស៊ីជម្ពូលាបដោយក្រេម ពណ៌ក្រហមពីលើ ធ្វើឱ្យស្រស់ស្អាត ស៊ិចស៊ី ស៊ីជាមួយការតុបតែងមុខបែបកាច រ៉ូបចងពុងពណ៌ខ្មៅកន្ទុយត្រីឆែកដល់ភ្លៅដិនយ៉ាងស្អាតពន្លឺដូចជាគ្រាប់ពេជ្រ សក់ពណ៌ខ្មៅរាងទឹករលកវែកទៅស្មាខាងស្តាំ។ ពេលរៀបចំខ្លួនរួចរាល់ ទើបគេងាកទៅរកមនុស្សជំនិតរបស់ស្វាមី ដែលឈរឱនមុខនៅមាត់ទ្វារ។
«គេឱ្យលោកមក?»
«បាទ»
«ទៅ» ដៃស្រឡូនកាន់កាបូប ហើយដើរយ៉ាងខ្ញង់ចេញទៅ ហាក់មិនឈឺក្បាលនឹងការដែលស្វាមីមិនទទួលសូម្បីបន្តិច។
......មនុស្សជំនិតបើកឡានជូនភរិយារបស់ចៅហ្វាយទៅដល់ភូមិគ្រឹះ ដែលប្រារព្ធពិធីជប់លៀង។ មើលពីខាងក្រៅគឺធម្មតា តែពេលចូលទៅដល់កន្លែងជប់លៀង វាប្រៀបដូចជាក្លឹបកម្សាន្តមួយយ៉ាងអ៊ីចឹង។ រាងងងឹត មនុស្សប្រុសស្រីជាច្រើនមានវត្តមាននៅទីនោះ ការរៀបចំខ្លួនបែបពួកអ្នកមាន ខ្ញង់ៗមិនចាញ់គ្នា។
ជុងគុកគីដើរតាមមនុស្សជំនិតរបស់ស្វាមី រហូតដល់កន្លែងស្វាមីនិងមិត្តរបស់ស្វាមីអង្គុយ។
«អ្នកប្រុស ខ្ញុំនាំលោកស្រីតូចមកដល់ហើយ» អាន់ប្រាប់មុននឹងឱនបន្តិចរួចដើរចេញទៅ។
ជុងគុកគីបោះជំហានទៅមុខមួយជំហាន ភ្នែកសម្លឹងទៅមនុស្សស្រីពីរនាក់ដែលអង្គុយជិតប្តីរបស់គេ ហើយបន្លឺសំឡេងត្រជាក់ល្ហឹមសួរ។
«នៅអង្គុយដល់ណាទៀត?» ពួកនាងមិចភ្នែកបន្តិច ហើយព្រមក្រោកចេញតាមសម្រួល ក្រោយត្រូវក្រសែភ្នែករឹងកំព្រឹសសម្លឹងមុខ។ ចំណែកឯអ្នកដែលភរិយាមកដល់ឯណេះ បន្តអង្គុយគងជើងក្រលែងកែវស្រាស្ងៀម ហាក់មិនខ្វល់ពីអ្វីទាំងអស់។
YOU ARE READING
ភរិយាតំណាង
Fanfictionជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...