យឺតបន្តិចហើយ ព្រោះទើបតែសរសេររួច អរគុណសម្រាប់ការVoteនិងCmtណា💖
___________ជីនហុចទឹកមួយកែវឱ្យថេយ៉ុងតែថេយ៉ុងឃាំងដៃ បដិសេធមិនទទួល។ មនុស្សកំពុងស្លុតចិត្តណា មានអារម្មណ៍ឯណាផឹកទឹកទៅ?
«គាត់គឺបងជីន ម្ចាស់នៅទីនេះ» ជីមីន
«ប្អូនថ្លៃ» ជីនដាក់កែវទឹកចុះវិញ ញញឹមញញែមដាក់ជុងគុកគី ដ្បិតអីមិនចង់ឱ្យក្មេងខ្លាចម្នាក់ទៀត។ ទើបតែរៀបការនៅជាមួយគ្នាបានពីរបីថ្ងៃសោះស្និតស្នាលគ្នាយ៉ាងនេះ ហើយមើលទៅជុងគុកគីក៏ដូចជាកក់ក្តៅពេលនៅជិតជីមីន។
«សួស្តី» ជុងគុកគីបន្លឺសម្តីតិចៗតបទៅវិញ។
«ពេលនេះពួកយើងជាគ្រួសារតែមួយហើយ រៀនទម្លាប់ខ្លួនទៅណា» ជីន
«បាទ» អាល្អិតងក់ក្បាលតិចៗ ហើយក្រឡេកភ្នែកលួចមើលថេយ៉ុង ព្រោះថានាយសម្លឹងមុខគេមិនឈប់សោះ។ ថេយ៉ុងលែងដង្ហើមយ៉ាងវែង មុននឹងនិយាយ៖
«ក្មេងប្រុសក៏ក្មេងប្រុស ចុះអ៊ំស្រីដឹងរឿងនេះឬអត់?» ដកភ្នែកពីជុងគុកគីទៅជីមីនម្តង ពេលសួរសំនួរ។
«អត់ទេ» ជីមីន
«អ៊ំស្រីចង់បានអី ឯងគួរតែដឹងច្បាស់។ បើគាត់ដឹង ស្មានតែគាត់ព្រមឱ្យកើតឡើង?» ជីនធ្វើដូចជានិយាយលេងសើច តែនេះគ្រាន់តែមិនចង់និយាយត្រង់ពេកនាំឱ្យប៉ះពាល់ដល់អារម្មណ៍ជុងគុគីប៉ុណ្ណោះ។
«មែនហើយ..ហ៊ើយ!! បើអញ្ចឹងមានបញ្ហាបន្តទៀតហើយ!» ថេយ៉ុងស្រែកវាសឆ្លេឆ្លាធ្វើដូចជាបន្តិចទៀតមានសង្គ្រាមកើតឡើង។
«ផឹកទឹក! ហើយរម្ងាប់អារម្មណ៍» ជីនចាប់កែវទឹកហុចឱ្យគេម្តងទៀត តែលើកនេះភ្ជង់មាត់ឱ្យផឹក។ ថេយ៉ុងបដិសេធមិនបាន កាន់កែវពីដៃជីនហើយផឹកទឹកដើម្បីរម្ងាប់អារម្មណ៍តាមជីនប្រាប់។
«និយាយធម្មតាៗទៅ» ជីននិយាយក្រោយថេយ៉ុងផឹកទឹករួច។ សង្ឃឹមថាផឹកទឹកហើយមានសតិមកវិញនឹងមិនឡូឡាដូចអម្បាញ់មិញទៀត។ ថេយ៉ុងស្ងប់អារម្មណ៍ប្រមូលស្មារតីបានមកវិញ នាយស្ងៀមបន្តិចមើលទៅមុខជុងគុកគី មុននឹងស្រដី។
YOU ARE READING
ភរិយាតំណាង
Fanfictionជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...