Ep2 : ភាពបិរសុទ្ធរបស់អូនជារបស់យើង..ត្រូវទេ?

1.9K 153 36
                                    


បេះដូងរបស់ជុងគុកគីលោតញាប់សឹងតែផ្ទុះចេញមកក្រៅ ពេលបបូរមាត់ក្រាស់កម្រើកប៉ះបបូរមាត់របស់ខ្លួន។ ស្នាមថើបគ្រាដំបូងរបស់គេ ត្រូវឆក់យកភ្លាមៗទាំងដែលគេមិនបានត្រៀមខ្លួនមុនសូម្បីបន្តិច។ ក្រេបរសជាតិបបូរមាត់តូចរបស់ភរិយារួច ជីមីនសសៀរមុខទៅជិតត្រចៀកហើយបន្លឺសំឡេងតិចៗប្រាប់។

«ចាប់ពីពេលនេះតទៅ អូនជាងកម្មសិទិ្ធរបស់យើងហើយ» ខ្យល់ដង្ហើមក្តៅប៉ះត្រចៀកនិងសាច់ថ្ពាល់ បបូរមាត់ក្រាស់ផ្តិតស្នាមថើបលើថ្ពាល់ក្រពុំបន្តិច ប្រអប់ដៃក្រសោបចង្កេះតូច។ ជុងគុកគីមិនធ្លាប់មានអ្នកណាប៉ះពាល់ ឬប្រើពាក្យសម្តីបែបនេះពីមុនមកឡើយ វាថ្មីខ្លាំងណាស់សម្រាប់គេ ពិសេសជាមួយបុរសខ្ពង់ខ្ពស់ដែលគេមិនធ្លាប់គិតថានឹងមកឃើញផ្ទាល់ម្នាក់នេះ។

ជីមីន អ៊ែលដេលមេន ប្រៀបដូចជាដួងតារានៅលើមេឃ ដែលកូនទន្សាយដូចជាគេបានត្រឹមងើយសម្លឹងពីដី ហើយគ្មានថ្ងៃឈោងចាប់ដល់។ ជាក់ស្តែង វណ្ណៈរបស់គេមិនទាំងអាចឃើញបុរសម្នាក់នេះផ្ទាល់នឹងភ្នែកផង ប៉ុន្តែដោយសាររឿងចូលខ្លួនមករៀបការជំនួសនេះ ធ្វើឱ្យគ្រប់យ៉ាងដែលកើតឡើងវាប្រៀបដូចជាក្តីស្រមៃ។ គេឈរនៅត្រង់នេះ ទល់មុខបុរសម្នាក់នោះ ក្នុងនាមជាភរិយា។
.......

កម្មវិធីចប់សព្វគ្រប់ ជីមីននាំកូនក្រមុំចេញពីពិធី។ អ្នកណាអាចហាមឃាត់ជីមីនបានទៅ? បើនាយចង់នាំកូនក្រមុំផ្សំដំណេកទាំងថ្ងៃក៏គ្មានអ្នកណាទៅហ៊ាននិយាយអីដែរ។

«ហេតុអីមិននិយាយអី? អូនគរហើយហ្ហេស?» ជុងគុកគីមិននិយាយអីសោះ តាំងពីកម្មវិធីចាប់ផ្តើមដល់កម្មវិធីបញ្ចប់។ ជីមីនសួរ ខណៈកំពុងដឹកដៃគេទៅបន្ទប់រីសតដែលជាបន្ទប់ផ្សំដំណេក។ ជុងគុកគីភ័យព្រួយក្នុងចិត្តឡើងត្រជាក់ចុងដៃ គេភ្ញាក់ព្រើតពេលនាយហៅ។

«ស៊ូអ៊ុន» រាងសង្ហាដៀងភ្នែកមើលមុខភរិយាបន្តិច ទឹកមុខធម្មតា ប៉ុន្តែក្នុងចិត្តមិនបានធម្មតាដូចទឹកមុខ។ នាយដឹងថាអ្នកម្ខាងទៀតកំពុងភ័យ តាមរយៈដៃដែលគេកំពុងកាន់។ បើកទ្វារហើយឈរស្ងៀមឱ្យកាយតូចដើរចូលទៅមុន ពេលកាយតូចដើរចូលទៅហើយទើបដើរចូលទៅតាមក្រោយ។

ភរិយាតំណាងWhere stories live. Discover now