«យើងមិនចង់រៀបការ ហើយឯងត្រូវការសងបំណុលជំនួសឪពុករបស់ឯង វាមិនល្អទេហ្ហេសបើឯងអាចដោះបំណុលឈប់ជំពាក់កម្មពារជាមួយខ្មោចឪពុកឯងនោះ? ណាមួយឥឡូវជីវិតឯងក៏រស់នៅខំតែធ្វើការដោះបំណុលស្រាប់ហើយ» សម្តីរបស់ស៊ូអ៊ុនស្តាប់ទៅដូចត្រង់ ហើយឆៅខ្លាំងពេក ស្តាប់ឮពិបាកទទួលយក តែសម្រាប់ជុងគុកគី មានមិត្តមាត់ឆៅនិយាយស្តីត្រង់ស្លូដូចជានាងជាសំណាងហើយក៏ជាបាបកម្មដូចគ្នា។នាងនិយាយត្រូវ ត្រូវគ្មានខុសមួយចំណុច រាល់ថ្ងៃគេរស់នៅគ្រាន់តែបាយបីពេលនិងដោះបំណុល ដែលគេមិនបានជំពាក់។ ម្តាយរបស់គេស្លាប់តាំងពីគេនៅតូច ឪពុករបស់គេជាមនុស្សប្រមឹក ញៀនល្បែង បោះបង់គេចោលតាំងពីគេរៀនវិទ្យាល័យ ប៉ុន្មានឆ្នាំក្រោយមកពេលគាត់ស្លាប់បាត់ គេក៏ក្លាយជាមនុស្សតែម្នាក់គត់ដែលក្រុមចងការ ជម្រិតឱ្យសងបំណុលជំនួសគាត់។
«យើងមានកូន!! ប៉ាយើងនិងគ្រួសារនោះប្រាកដជាសម្លាប់យើងបើពួកគេដឹង! បើឯងជួយយើង យើងសន្យាថានឹងឱ្យហ្យុនជុនដោះបំណុលឱ្យឯងទាំងអស់» នាងបន្តបញ្ចុះបញ្ចូលឱ្យជុងគុកគីជួយនាង។ បើនាងមិនទាល់ច្រកខ្លាំង នាងក៏មិនលក់មុខធ្វើរឿងថោកទាបឱ្យមិត្តសម្លាញ់ ទៅចូលរូងតោជំនួសនាងដែរ ប៉ុន្តែនាងចង់មានអនាគត នាងចង់រួមរស់ជាមួយហ្យុនជុន និងចង់ឱ្យកូនរបស់នាងនិងហ្យុនជុនស្គាល់ពន្លឺថ្ងៃ។
គ្រប់យ៉ាងមកពីឪពុករបស់នាងទាំងអស់ លក់កូនស្រីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ កំណត់ថ្ងៃរៀបការហើយ ទើបនាងដឹងរឿង ដែលធ្ងន់ធ្ងរនោះនាងកំពុងមានកូនជាមួយសង្សាប្រុសរបស់នាង នាងម្តេចនឹងអាចរៀបការជាមួយប្រុសម្នាក់នោះបាន។
«ចុះប៉ារបស់ឯងព្រមដែរ? ឯងចង់ធ្វើយ៉ាងម៉េច? ឯងគិតថាវាងាយស្រួលដល់ម្លឹង? ណាមួយយើងជាប្រុស! ជីមីន អ៊ែលដេលមេន មិនរៀបការជាមួយប្រុសទេ អ្នកណាក៏ដឹង!» ជុងគុកគីចងចិញ្ចើមសួររកហេតុផលច្បាស់ការណ៍។ ដែលគេនិយាយថា ជីមីន អ៊ែលដេលមេន មិនរៀបការជាមួយមនុស្សប្រុស ព្រោះជីមីនធ្លាប់និយាយវាជាសាធារណៈ។ ទូរទស្សន៍ ប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗសុទ្ធតែបានចុះព័ត៌មាននេះ ចំពោះបុរសសង្ហា ហើយមានទ្រព្យច្រើនបែបនេះ អ្នកណាក៏ចាប់អារម្មណ៍ចង់ដឹងឮរឿងឯកជនភាពរបស់គេដែរ។
YOU ARE READING
ភរិយាតំណាង
Fanfictionជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...