ជុងគុកគីប្រើខ្នងដៃវាសលើបបូរមាត់ ក្រសែភ្នែកតាមមើលអ្នកកំពុងឈរនិយាយទូរស័ព្ទ។ គេចង់ដឹងណាស់ថានាយកំពុងនិយាយជាមួយអ្នកណា ចង់ចុះដើរទៅជិតប៉ុន្តែជើងមិនសហការជាមួយ។និយាយទូរស័ព្ទបានបន្តិច ជីមីនបែរប្រាណសម្លឹងទៅភរិយានៅអង្គុយចុងគ្រែ។ មុខតូចច្រមិចរហ័សឱនចុះគេចវេះពេលគេសម្លឹងចំភ្នែក។
«សម្រាកបានហើយ គេងទៅ ឬអូនត្រូវការអី?» រាងសង្ហាបោះជំហានទៅរកទាំងមិនទាន់និយាយទូរស័ព្ទចប់។ ដាក់ទូរស័ព្ទនៅលើតុជិតគ្រែ ទាញភួយចេញលើកបីកាយតូចឱ្យមកគេងព្រមទាំងសួរសំនួរ។ ដៃស្រឡូនចាប់ដៃស្វាមីទាញតិចៗឱ្យនាយឱនទៅជិត ពេលនាយអង្គុយក៏ប្តូរទៅឱបចង្កេះ។
«ចង់ឱ្យយើងឱប?»
«ហ្ហឹម» ជុងគុកគីងក់ក្បាលនិងសប្បាយចិត្ត ពេលនាយព្រមដាក់ខ្លួនគេងហើយឱបជាប់ទ្រូង។ បែបនេះគេអាចស្តាប់នាយនិយាយទូរស័ព្ទបានហើយ អាចដឹងថានាយនិយាយអ្វី ជាមួយអ្នកណា ថែមទាំងបានគេងកើយដើមដៃនាយថែមទៀត។
«មុននេះរវល់បន្តិច» ជីមីនយកទូរស័ព្ទមកនិយាយបន្ត។
(បារម្ភពីនាងណាស់ហ្ហេស?) ថេយ៉ុង
«ឯងសួរអីចឹង?»
(ក៏ចម្លែកចិត្តដែលឯងមិនបានលេងសើច តែឯងការជាមួយនាងមែនទែន! មិនគិតថាឯងចោលភាពនៅលីវងាយៗយ៉ាងនេះទេ!) សំឡេងទទួលយកមិនទាន់បានរបស់ថេយ៉ុង ល្មមឱ្យជីមីនអាចស្រមៃឃើញទឹកមុខរបស់គេនៅពេលនេះ។
ថេយ៉ុងស្មានត្រូវ ដំបូងគេគ្រាន់តែចង់លេងសើចពិតមែន ប៉ុន្តែពេលដឹងថាកូនក្រមុំជាអ្នកផ្សេង ស្រស់ស្អាតហើយនៅបរិសុទ្ធទៀតនោះ អ្វីៗក៏ផ្លាស់ប្តូរភ្លាមៗ។ គេម្តេចនឹងអាចចោលរបស់ស្អាតៗ ហើយនៅសុទ្ធមិនធ្លាប់មានអ្នកណាប៉ះពាល់ពីមុននេះទៅ? របស់ល្អបែបនេះបើធ្លាក់ទៅក្នុងដៃអ្នកដទៃ គួរឱ្យស្តាយណាស់។
«អាយុច្រើន យកប្រពន្ធជារឿងធម្មតា»
(នាងពូកែណាស់ហើយ ទើបធ្វើឱ្យឯងប្រែដល់ថ្នាក់ហ្នឹងបាន) ត្រចៀកស្តាប់ថេយ៉ុងនិយាយ ឯភ្នែកសម្លឹងមើលភរិយានៅក្នុងរង្វង់ដៃ កំពុងប្រើចង្អុលដៃអង្អែលលើទ្រូងរបស់ខ្លួនចុះឡើង។ ក្មេងអី ហេតុអីគួរឱ្យស្រលាញ់គ្រប់ពេលវេលាដូច្នេះ?
![](https://img.wattpad.com/cover/337282076-144-k313521.jpg)
YOU ARE READING
ភរិយាតំណាង
ספרות חובביםជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...