ក្រោមការស្តាប់បង្គាប់និងពេញចិត្តពីស្វាមី ជុងគុកគីទទួលបានរង្វាន់ពីនាយមកវិញដោយងូតទឹកឱ្យ និងទទួលបានសម្លៀកបំពាក់ស្លៀកត្រឹមត្រូវ មិនល្ហើយលេចលើលេចក្រោមដូចមុន ព្រមទាំងត្រូវបីទៅបីមក ព្រោះជើងរបស់គេនៅពេលនេះវាស៊ូលែងរួចហើយ។អាហារពេលព្រឹកញ៊ាំមិនបានប៉ុន្មានម៉ាត់ ឥឡូវក៏ដល់ម៉ោងអាហារពេលថ្ងៃ។ ចានអាហារត្រូវបានដាក់លើតុម្តងមួយមុខៗដោយជីមីន ក្រោយយកវាចេញពីប្រអប់ខ្ចប់ ដាក់កម្តៅក្នុងម៉ាស៊ីនម៉ៃក្រូវែល៍និងចាក់ដាក់ចាន។
ភ្នែកស្អាតរបស់អ្នកអង្គុយនៅជ្រុងតុកែងទីតាំងរបស់ស្វាមីឈរ បើកសម្លឹងមើលគ្រប់សកម្មភាពរបស់ស្វាមី ពិសេសមុខសង្ហាកំពុងផ្តោតលើការរៀបចំ សក់ពណ៌ទឹកប្រាក់បាំងថ្ងាសជិត ស្លៀកខោជើងវែងពណ៌ខ្មៅល្វែងខាងលើទទេ មិនគិតនឹងពាក់អាវបិទបាំង។
ជីមីន អ៊ែនដេលមេន...
មែនហើយគឺគេ..បុរសម្នាក់ដែលធ្លាប់តែឃើញតាមប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗ មិនដែលគិតថាមានឃើញមុខផ្ទាល់ក្នុងមួយជីវិតនេះ បានក្លាយជាប្តីរបស់គេ ថើបគេ ប៉ះពាល់គេ និងយកភាពបរិសុទ្ធរបស់គេកាលពីម្សិលមិញ។ គ្រប់យ៉ាងវាដូចជាក្តីស្រមៃ ប៉ុន្តែនៅខណៈនេះគេមានអារម្មណ៍ថា ដូចជាធ្លាប់រស់នៅជាមួយជីមីនរាប់ខែអ៊ីចឹង។ នាយធ្វើឱ្យគេទម្លាប់ជាមួយការប៉ះពាល់យ៉ាងឆាប់រហ័ស ទោះបីជាក្តីបារម្ភនិងខ្លាចក្នុងចិត្តទាក់ទងជាមួយការបន្លំខ្លួន នៅតែមានក៏ដោយ។
«ពីព្រឹកអូនញ៊ាំបានតិច ពីម្សិលមិញក៏មិនបានញ៊ាំ មួយពេលនេះត្រូវតែញ៊ាំឱ្យច្រើន បើមិនអញ្ចឹងទេយើងនឹងដកហូតខោអាវអូនមកវិញ» កំពុងតែស្លុងអារម្មណ៍ជាមួយការគិត ថ្ពាល់ក៏ត្រូវវត្ថុទន់ៗប៉ះធ្វើឱ្យភ្ញាក់មកវិញ។ ជុងគុកគីមិចភ្នែកពេលបបូរមាត់ទន់ប៉ះថ្ពាល់អម្បាញ់មិញប្តូរទីតាំងមកផ្តិតលើបបូរមាត់របស់ខ្លួន។ ដៃស្រឡូនរហ័សស្រាក់ជុំវិញកស្វាមី ក្រោយនាយលើកបី ទ្រូងប៉ះទ្រូង ជើងគងចង្កេះសំដៅទៅតុអាហារមកព្រមជាមួយពាក្យសម្តីគំរាម។
«ញ៊ាំទៅ» ដាក់ភរិយាឱ្យអង្គុយចុះស្រួល ហើយបង្គាប់ឱ្យញ៊ាំអាហារ។ ជុងគុកគីឃើញអាហារនៅលើតុ ប្រែជានៅស្ងៀម។ វាសុទ្ធសឹងតែអាហារដែលគេមិនធ្លាប់បានញ៊ាំពីមុនមក ក៏ព្រោះតែកត្តាជីវភាព។ រាល់ថ្ងៃបានតែអាហារធម្មតាៗញ៊ាំចម្អែតក្រពះក៏ល្អណាស់ហើយ។
YOU ARE READING
ភរិយាតំណាង
Fanfictionជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...