Ep3 : យើងនឹងធ្វើជាស្វាមីល្អ បម្រើអាហារអូនដល់លើគ្រែ

1.9K 152 35
                                    


ពេលជុងគុកគីគេងលក់ ជីមីនយកទូរស័ព្ទខលទៅមនុស្សជំនិតឱ្យត្រៀមសម្រាប់ការឡើងទូក។ នាយមានបំណងនាំជុងគុកគីទៅស្នាក់នៅលើទូក ឆ្ងាយពីច្រាំងប៉ុន្មានថ្ងៃដោយបង្កើតលេសថា ជាការក្រេបទឹកឃ្មុំចំណាយពេលនៅជាមួយភរិយាថ្មីថ្មោងតែពីរនាក់ ប៉ុន្តែនេះគ្រាន់ជាមួយផ្នែកតូច ផ្នែកធំនៃរឿងនេះគឺមិនចង់ឱ្យសមាជិកគ្រួសាររបស់ខ្លួនចាប់ជុងគុកគីបានថាជាក្មេងប្រុសបន្លំខ្លួន ទើបត្រូវនាំជុងគុកគីទៅបង្រៀនសិន។

ក្បាលព្រលប់ម៉ោងជាងប្រាំមួយ មេឃចាប់ផ្តើមងងឹត ជីមីនបីកាយតូចរបស់ភរិយាដែលឃ្លុំភួយបាំងមុខជិត ឡើងទូកដែលចតនៅកំពង់។ ទូកបរចេញពីច្រាំងយឺតៗ ដោយមានមនុស្សបួននាក់នៅលើនោះ។ ក្រៅពីជីមីននិងជុងគុកគី មានអាន់និងអ្នកបើកទូក។ អាន់ត្រឡប់មកច្រាំងវិញជាមួយអ្នកបើកទូកក្រោយពេលឈប់ទូកនៅទីសុវត្ថិភាព ដោយប្រើទូកតូច។ មនុស្សជំនិតមាននាទីរ៉ាប់រងកាតផ្គត់ផ្គង់លើទូកគ្រប់យ៉ាង និងទទួលបញ្ជាពីជីមីន ក្នុងការយកអ្វីមួយទៅឱ្យព្រមទាំងហាមអ្នកណាមិនឱ្យទៅជិតទូកនោះផងដែរ។

ទូកឈប់នៅក្នុងតំបន់ដែលអាចប្រើប្រាស់ទូរស័ព្ទទាក់ទងគ្នាបាន វាផ្តល់ជាភាពងាយស្រួលក្នុងការទាក់ទងទៅអ្នកនៅដីគោក។

(មិនកំដរកូនក្រមុំទេហ្ហេស? គេប្រាកដជាឯកា) សំឡេងរបស់ជីន ដែលត្រូវជាបងជីដូនបង្កើតបន្លឺឡើងតាមរយៈកាសដាក់ត្រចៀក។ ពេលនេះជីមីនកំពុងឈរនៅផ្នែកខាងមុខរបស់ទូក ដៃកាន់កែវស្រាសម្លឹងមើលទៅច្រាំងដែលជះពន្លឺយ៉ាងស្រស់ស្អាតពេលរាត្រី។

«គេគេងលក់ហើយ»

(ទើបខលមកយើង?)

«អាន់ថារោងចក្រនៅខ្វាងយូផលិតទំនិញមិនទាន់ ឆែកមើលរោងចក្រសាខាផ្សេង មួយណាទំនេររុញទៅខាងនោះ បើគ្មានទេសារេទិញរោងចក្រណាក្រោមច្រមុះរដ្ឋហើយទិញយកទៅ»

(គ្មានបញ្ហាទេ តែកូនក្រមុំឯងយ៉ាងម៉េចដែរ? ផ្អែមខ្លាំងទេ?) ជីនឆ្លើយយល់ព្រមដូចជាវាជារឿងតូចតាច ហើយចាប់ផ្តើមជីកឫសជីកគល់រឿងប្តីប្រពន្ធថ្មីថ្មោង។

ភរិយាតំណាងWhere stories live. Discover now