Ep16 : មែនហើយ គេជាប្រពន្ធរបស់ខ្ញុំ

2.3K 145 29
                                    


យកសម្លៀកបំពាក់មនុស្សប្រុសមកឱ្យគេនៀក ដើម្បីឱ្យគេសប្បាយចិត្តឬ?

ជុងគុកគីសួរខ្លួនឯងក្នុងចិត្តព្រមទាំងបើកភ្នែកមិចៗមើលទៅស្វាមី។ កាលបើឃើញភរិយាស្រឡាំងកាំងនៅស្ងៀមបែបនេះ ជីមីនដើរយឺតៗទៅជិតហើយលើកដៃខាងឆ្វេងអង្អែលថ្ពាល់ក្រពុំថ្នមៗ។

«អូនឆាប់ទៅងូតទឹកប្តូរសម្លៀកបំពាក់ទៅ»

«អ-អូននឹងទៅឥឡូវនេះ» កាយតូចភ្ញាក់ពីការពិត ប្រញាប់ប្រញាល់រត់ទៅបន្ទប់គេងដើម្បីធ្វើតាមអ្វីដែលអ្នកម្ខាងទៀតបានប្រាប់។

ក្រោយពេលងូតទឹកសម្អាតខ្លួនរួចរាល់ ជុងគុកគីយកសម្លៀកបំពាក់នោះមកស្លៀកពាក់។ ភ្នែកមូលក្រឡង់សម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ក្នុងបន្ទប់ទឹក ដោយទឹកមុខរាងភ្ញាក់ផ្អើល។ មិនគិតថា ជីមីនអាចស្មានទំហំខោអាវរបស់គេបានទាំងខោអាវមនុស្សស្រីនិងខោអាវមនុស្សប្រុសទេ។

អាវHoodieពណ៌ខ្មៅរលុងនៅលើខ្លួនរបស់គេខណៈនេះ មិនធំពេកមិនតូចពេក រីឯខោជើងវែងរលុងពណ៌ប្រផះដិតដែលគេកំពុងស្លៀកនេះក៏ល្មមនឹងចង្កេះនិងជើងរបស់គេដែរ។

រៀបចំខ្លួនរួចរាល់ហើយ ជុងគុកគីដើរចេញមកក្រៅ។ គេសម្លឹងមើលទៅបុរសឈរបែរខ្នងមើលទៅទេសភាពតាមកញ្ចក់ កំពុងនិយាយទូរស័ព្ទ។ ដៃស្រឡូនដាក់សម្លៀកបំពាក់ចូលកន្ត្រកដាក់សម្លៀកបំពាក់ មុននឹងបោះជំហានយឺតៗដើរទៅជិតអ្នកខាងណោះ។

«គ្មានរឿងអីកើតឡើងទេ កុំបារម្ភអី ធ្វើការបន្តទៅ» និយាយទូរស័ព្ទជាមួយអាន់ចប់ ជីមីនដាក់ទូរស័ព្ទចូលហោប៉ាវខោបែរទៅក្រោយ ស្របពេលដែលកាយតូចដើរមកដល់ល្មម។

«អូនរួចរាល់ហើយឬនៅ? បើរួចរាល់ហើយពួកយើងនឹងចេញទៅក្រៅ» ជីមីនក៏ពាក់អាវHoodieពណ៌ខ្មៅដូចជាគេដែរ ប៉ុន្តែស្លៀកខោជើងវែងពណ៌ខ្មៅ។ ពេលនាយស្លៀកពាក់បែបនេះ មើលទៅប្លែកខ្លាំងណាស់។

«រួចហើយ» ជុងគុកគីងក់ក្បាលតិចៗ។

«ពាក់ទៅ» នាយយកម៉ាស់ពណ៌ខ្មៅទៅពាក់ឱ្យកាយតូច ធ្វើឱ្យអ្នកដែលត្រូវពាក់ម៉ាស់ឱ្យបើកភ្នែកឡង់ៗដោយសភាពភ្ញាក់ផ្អើល។

You've reached the end of published parts.

⏰ Last updated: Jul 30, 2024 ⏰

Add this story to your Library to get notified about new parts!

ភរិយាតំណាងWhere stories live. Discover now