Ep14 : នឹកយើងយ៉ាងនេះ? ហ្ហឹម?

1.6K 144 19
                                    


ឮសម្តីស្វាមី ជុងគុកគីលោទៅជិតនិងឱបនាយយ៉ាងទន់ភ្លន់។ អារម្មណ៍កក់ក្តៅយ៉ាងចម្លែកដែលទោះជារវល់យ៉ាងណា ជីមីននៅតែយកចិត្តទុកដាក់ជាមួយ។

«មានរឿងអី?» សំឡេងគ្រលរបន្លឺសួរតិចៗ ដៃលើកឱបក្រសោបប្រាណភរិយាវិញ ទាំងចម្លែកចិត្តនឹងឥរិយាបថភរិយា។

«គ្មានទេ» ជុងគុកគីក្រវីក្បាលតិចៗ ត្រសុលខ្លួនក្នុងរង្វង់ដៃស្វាមីដោយដាក់ក្បាលកើយស្មានាយ។

«នឹកយើងយ៉ាងនេះ? ហ្ហឹម?» ជីមីន

«ហ្អឹម!» កាយតូចងើយមុខមើលទៅមុខសង្ហារបស់ស្វាមី ហើយងក់ក្បាលតិចៗ។ វង់ភក្ត្រស្រស់ស្អាតនៅកៀកបង្ហើយធ្វើឱ្យជីមីនអត់នឹងឱនផ្តិតបបូរមាត់ថើបបបូរមាត់តូចពណ៌ផ្កាឈូកដុតនោះមិនបាន។

ស្រស់ស្អាតគ្រប់ពេល មិនថាតែងខ្លួនជាមនុស្សស្រីឬតែងខ្លួនជាក្មេងប្រុស..

«យើងមានការងារច្រើនត្រូវបង្ហើយ យប់នេះអូននឹងត្រូវទទួលទោស» មាត់និយាយ ដៃផ្ញើយចង្កាតូចនិងអង្រួនតិចៗស្របនឹងក្រសែភ្នែកមុតសម្លឹងមុខតូចច្រមិចមកព្រមជាមួយស្នាមញញឹមគែមមាត់។

«អូនបានធ្វើអីខុស?» ឮថាដាក់ទោស កាយតូចរហ័សដេញដោលភ្លាម ភ្នែកមូលក្រឡង់បើកឡង់ៗមិនដឹងរឿងដាក់ធ្វើឱ្យមើលទៅគួរឱ្យស្រលាញ់ ស្រស់ស្អាតកាន់តែខ្លាំង។

«អូនខុស» ជីមីន

«ខុសរឿងអី? អូនខុសដែលមករកបងទាំងមិនបានប្រាប់មុនមែនទេ?» ជុងគុកគី

«ទេ» ចម្លើយបដិសេធឮចេញពីបបូរមាត់ក្រាស់តិចៗ ស្របនឹងដៃឱបរឹតចង្កាតូចឱ្យមកកកិតផ្នែកខាងមុខប៉ះគ្នាទៅវិញទៅមក។ ភ្នែកមូលក្រឡង់បើកធំឡើងសម្លឹងទៅមុខសង្ហា ថ្ពាល់ក្រពុំឡើងក្រហមព្រាលៗ ពេលទទួលដឹងដល់ទំហំកំពុងរីកមាឌរបស់អ្នកម្ខាងទៀតប៉ះនឹងផ្នែកខាងក្រោមពោះ។

នេះកុំប្រាប់ថា ចង់ដាក់ទោសគេដោយសាររឿងនេះណា!!

«បើមិនត្រូវបង្ហើយកិច្ចការ អូនប្រាកដជាបានស្គាល់រសជាតិមានសិចនៅទីនេះមិនខាន» ប្រអប់ដៃក្រាស់អង្អែលលើសំពត់រឹបរាងផ្នែកខាងក្រោយនិងច្របាច់ស្រាលៗ ហើយពោលសម្តីឡើងក្រោយមើលដឹងថា កាយតូចចាប់ផ្តើមយល់ពីអ្វីដែលខ្លួនចង់មានន័យដល់។

ភរិយាតំណាងWhere stories live. Discover now