Ep6 : យើងគួរតែបង្រៀនមេរៀនខ្លះដល់អូនទើបបាន

1.4K 125 23
                                    


អាន់អង្គុយក្នុងហាងលក់គ្រឿងសម្អាង រង់ចាំអ្នកចាត់ការហាងយករបស់មកឱ្យ។ មនុស្សជំនិតទទួលបានបញ្ជាឱ្យទិញគ្រឿងតុបតែងមុខនិងសម្លៀកបំពាក់មនុស្សស្រីយកទៅឱ្យ ត្រៀមសម្រាប់ការឡើងគោកវិញ។

«លោក..» អ្នកចាត់ការកាន់កាបូបធំល្មមមួយចេញមក ហៅទៅអ្នកកម្លោះដែលអង្គុយឈ្ងោកមុខមើលទូរស័ព្ទ។

«របស់លោករួចហើយ» នាងញញឹមស្រស់ ពេលអាន់ងើបមុខមើលទៅនាង។

«អរគុណ» អាន់ញញឹមគួរសមតបវិញ ទទួលកាបូបដាក់របស់ហើយក៏ដើរចេញទៅ។ ទិញគ្រឿងសម្អាង គ្រាន់ប្រាប់ទៅអ្នកចាត់ការទៅ អ្នកចាត់ការក៏រៀបរាប់អធិប្បាយផលិតផលប្រាប់ ហើយរៀបចំឱ្យមួយស្អាត តែដល់ពេលទៅទិញសម្លៀកបំពាក់មនុស្សស្រីវិញ អាន់គាំងខួរ មិនដឹងចាប់ផ្តើមពីណាមុន។

ជីមីនមិនបានប្រាប់គេថា ចង់បានសម្លៀកបំពាក់បែបណាឡើយ។ សំខាន់សម្លៀកបំពាក់មនុស្សស្រីមានរាប់រយម៉ូត រាប់សិនស្ទាយ៍ គ្រាន់តែឈានជើងដល់ក្នុងហាងក៏ចង់ក្រពុលមុខដែរ។

«សួស្តីលោក មានអ្វីឱ្យពួកយើងជួយទេ?»

«ខ្ញុំចង់ទិញសម្លៀកបំពាក់មនុស្សស្រីតែ...ចាំបន្តិច» អាន់បែរក្រោយដកទូរស័ព្ទខលទៅជីមីន។

«អ្នកប្រុស» អាន់

(ហ្ហឹម?) ជីមីន

«ខ្ញុំនៅក្នុងហាងសម្លៀកបំពាក់មនុស្សស្រី» អាន់

(យ៉ាងម៉េច?) ជីមីន

«វាមានច្រើនស្ទាយ៍ណាស់ ខ្ញុំមិនដឹងថាគួរទិញយ៉ាងម៉េចទេ..» គេមិនចង់គ្មានបានការក្នុងភ្នែកជីមីនទេ ប៉ុន្តែទាល់ខ្លាំងពិតមែន សំខាន់គេមិនដឹងពីទំហំដែលជុងគុកគីស្លៀកពាក់ ទិញទៅខ្លាចតែខុស។

(ឱ្យទូរស័ព្ទទៅអ្នកចាត់ការហាងទៅ) ជីមីន

«បាទ» អាន់បែរទៅរកបុគ្គលិកក្នុងហាងវិញ។

«អ្នកចាត់ការហាងនៅទេ?» ម្នាក់ចំណោមពួកគេដើរចេញទៅ បន្តិចក្រោយមកក៏ត្រឡប់មកវិញជាមួយស្ត្រីវ័យក្មេងម្នាក់។

«ខ្ញុំគឺជាអ្នកចាត់ការហាង សួស្តីលោក»

«គាត់ចង់ជួបអ្នកនាង» អាន់

ភរិយាតំណាងWhere stories live. Discover now