Ep7 : បើអូនដើរមិនបាន យើងប្រាកដជាបីអូន..

1.6K 150 12
                                    


វិនាទីបន្ទាប់ ជុងគុកគីត្រូវលើកឱ្យអង្គុយលើតុ។ ភ្នែកមូលក្រឡង់មិចមិនដឹងថាគួរធ្វើសកម្មភាពយ៉ាងម៉េចឱ្យសម។ គេឱនទៅមើលភ្លៅយ៉ាងលឿន ពេលដឹងដល់ដៃអ្នកម្ខាងទៀតទាញខោរបស់គេចេញ។

«ទ-ទីនេះ..» កាយតូចហើបមាត់ហាស្តីមិនចង់ចេញ ងាកចុះងាកឡើង។ នេះគឺតុនៅខាងក្រៅ ម្តេចនឹងអាចមានសិចនៅទីនេះបានទៅ? ម្សិលមិញនៅកណ្តាលវាលម្តងរួចមកហើយ មិនអាចធ្វើនៅកណ្តាលវាលលើកទីពីរទេ។

«មានតែពួកយើងពីរនាក់» សំឡេងគ្រលរធ្ងន់បន្លឺតិចៗ មុខសម្លឹងទៅល្វែងខាងក្រោមរបស់អ្នកនៅលើតុ ខណៈដែលដៃទាំងសងខាងអង្អែលលើភ្លៅសរលោងសសៀរឡើងទៅក្នុងអាវ។ ជុងគុកគីលាក់ភាពខ្មាសអៀនមិនជិត សម្លឹងទៅតាមដៃកំពុងស្ទាបអង្អែលរាងកាយ ដោយអារម្មណ៍ភ័យ ខ្លាចមានអ្នកឃើញ។

«ចុះគេនោះ?» អាន់ទើបទៅចាកចេញមុននេះ មិនទាន់ដឹងថាទៅបាត់ហើយឬនៅ បើសុខៗស្រាប់តែឡើងមកទៅមិនចប់ហើយទេអី?

«អាន់? គេទៅវិញហើយ» ជីមីនបង្ហាញពីភាពប្រាកដចិត្ត និងកាយវិការឥតខ្វល់ខ្វាយអីបន្តិចសោះ។ ដៃសសៀរចុះមកក្រោមវិញហើយញែកភ្លៅជុងគុកគីឱ្យធំ ងាយស្រួលឱ្យខ្លួនធ្វើការ។

ភ្នែកមូលក្រឡង់តាមសម្លឹងដៃក្រាស់ដែលកំពុងលូកចូលហោប៉ាវខោយកកញ្ចប់ទឹករំអិលចេញមក។ មិនគិតថា ជីមីនស្ពាយវាដាក់ក្នុងហោប៉ាវខោរហូតសោះ ហាក់ដូចជាចង់ពេលណា ចាប់គេធ្វើនៅកន្លែងហ្នឹងតែម្តងអ៊ីចឹង។

«យើងធ្លាប់ប្រាប់អូនឱ្យយើងថាម៉េច?» ម្រាមដៃចង្អុលប្រឡាក់ទឹករំអិលរុញចូលទៅក្នុងច្រតតូចចង្អៀតរបស់អ្នកអង្គុយលើតុ ខណៈបាញ់ក្រសែភ្នែកមុតសម្លឹងមុខតូចច្រមិច មកព្រមជាមួយសំនួរ។

«ប-បង» ជុងគុកគីដកដង្ហើមវែងៗ រដាក់រដុបនិយាយមិនចង់ចេញ ថ្ពាល់ក្រពុំឡើងក្រហមព្រាលៗ។ ជើងរបស់គេត្រូវញែកធំជាងមុន ហាក់អញ្ជើញឱ្យអ្នកឈរចំពោះមុខសម្លឹងនិងឆក់យកអ្វីដែលចង់បាន។

«អូនចាំបាន? តែយើងឮអូនហៅយើង លោក» ម្រាមមួយបន្តទៅម្រាមពីរ ដៃម្ខាងដែលទំនេរចាប់កាន់ភាពរឹងមាំរបស់ជុងគុកគី រូតចុះរូតឡើយ។

ភរិយាតំណាងWhere stories live. Discover now