Ep15 : ធ្វើយ៉ាងម៉េចទើបអូនសប្បាយចិត្ត?

1.4K 133 14
                                    


ជ្រុលជាចេញពីក្រុមហ៊ុនទៅហើយ ជីមីននាំជុងគុកគីទៅផ្ទះតែម្តងដើម្បីយកសម្លៀកបំពាក់។ បរិយាកាសក្នុងឡានស្ងាត់ឈឹងគ្មានអ្នកណានិយាយអ្វី។ ពេលឈប់ឡាននៅក្នុងការ៉ាស់ ជីមីនលោទៅដោះខ្សែក្រវាត់សុវត្ថិភាពឱ្យ មុននឹងបើកទ្វារឡានចេញមកក្រៅ។

«រៀបចំសម្លៀកបំពាក់របស់អូនទៅ» ជីមីន

«ហ្អឹម» កាយតូចងក់ក្បាលតិចៗ ដើរដំណាលគ្នាចូលទៅក្នុងជាមួយស្វាមី។
.....

ជុងគុកគីចូលទៅក្នុងបន្ទប់រៀបចំសម្លៀកបំពាក់ ខណៈដែលជីមីនឈរនៅខាងក្រៅនិយាយទូរស័ព្ទជាមួួយអាន់។

«ឃ្លាការងារទៅអាន់»

(បាទអ្នកប្រុស មែនហើយបណ្តាញប្រាប់មកថាឥឡូវមានក្រុមម៉ាហ្វៀថ្មី មួយរយៈនេះពួកគេរញ៉េរញ៉ាយខ្លាំងណាស់ ក្អេងក្អាងមិនស្គាល់ធំមិនស្គាល់តូចទេអ្នកប្រុស)

«នៅម្តុំណា?»

(តំបន់ខាងជើង អ្នកគ្របគ្រងតំបន់ខាងជើងក៏មិនសូវហ៊ានជាមួយពួកវាដែរ)

«កាលវិភាគថ្ងៃស្អែក»

(មានប្រជុំមួយនៅពេលព្រឹក និងស៊ីញេឯកសារថ្ងៃនេះបង្ហើយ)

«ទៅធ្វើការចុះ»

(បាទអ្នកប្រុស)
......

និយាយទូរស័ព្ទជាមួយមនុស្សជំនិតចប់ ជីមីនដើរចូលទៅក្នុងបន្ទប់រកភរិយា។

«នៅមិនទាន់ហើយទៀតហ្ហេស?» សំនួរដំបូងចោតសួរទៅកាន់អ្នកកំពុងបត់សម្លៀកបំពាក់ដាក់វ៉ាលី នាំឱ្យអ្នកម្ខាងទៀតរហ័សងក់ក្បាល ស្រដីតិចៗតប។

«ជិតរួចហើយ»

«យកទៅឱ្យច្រើនបន្តិចទៅ»

«ហ្អឹម» ជុងគុកគីងក់ក្បាលតិចៗ ឱនមុខជាប់រហូតហាក់ដូចជាមានបំណងគេចវេះពីអ្នកនៅជិត។ ហើយច្បាស់ណាស់ថាអ្នកម្ខាងទៀតមើលដឹង។

«អូននៅមិនទាន់ឈប់អន់ចិត្តទៀត?»

«អ-អត់ទេ..» បបូរមាត់តូចស្រដីបដិសេធទាំងញ័រទទ្រើក។ អាការបែបនេះ គ្រាន់តែមើលនឹងភ្នែកក៏មើលដឹងដែរ។

«ធ្វើយ៉ាងម៉េចទើបអូនសប្បាយចិត្ត?» ទឹកមុខស្មើ ក្រសែភ្នែកមុតសម្លឹងទៅមុខតូចច្រមិចស្រស់ស្អាតរបស់ភរិយាដែលបង្កប់ដោយភាពសោកសៅនៅខាងក្នុង។ ជាមួយអ្នកផ្សេងណា គេមិនខ្វល់ទេ! ចង់ខឹង ចង់គំគួន ចង់យ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ ប៉ុន្តែសម្រាប់ម្នាក់នេះវិញគេខ្វល់ណាស់! មុខមិនស្រស់ នៅសោកសៅបែបនេះ គេមិនសុខក្នុងចិត្ត។

ភរិយាតំណាងWhere stories live. Discover now