«ហ្ហឹម» ជុងគុកគីងក់ក្បាលតិចៗ ឱនមុខកើយស្មានាយនៅស្ងៀម។ ជីមីនអង្អែលខ្នងអ្នកនៅលើភ្លៅស្រាលៗ។អាន់និងតៃកុងឡានលបដៀងភ្នែកសម្លឹងទាំងពីរនាក់អង្គុយខាងក្រោយ។ វាជារឿងល្អដែលជីមីនមិននិយាយអីកុហកប្រពន្ធថ្មីថ្មោង ដែលវាអាចនាំផលអាក្រក់ដល់ទំនាក់ទំនងទៅថ្ងៃក្រោយ តែការដែលនិយាយប្រាប់ត្រង់ៗបែបនេះបើគ្រប់រឿងពេកក៏មិនមែនជារឿងល្អប៉ុន្មានដែរ។ មានរឿងរបស់ថេយ៉ុងជាគម្រូឱ្យមើលស្រាប់ ដោយសារជឿជាក់ពេក ស្មោះស្ម័គ្រពេក ចុងក្រោយក៏ត្រូវមនុស្សជាទីស្រលាញ់ក្បត់យ៉ាងសាហាវ ធ្វើឱ្យគ្រួសារនិងបងប្អូនក្នុងបក្សជួយគ្រោះថ្នាក់ ឪពុកគេងនៅមន្ទីពេទ្យ បក្សខ្លាកំណាចវិះនឹងក្លាយជាផេះ។
អាន់មិនចង់ឃើញជីមីនស្ថិតនៅលើផ្លូវដែលថេយ៉ុងបានឆ្លងកាត់ មិនចង់ឱ្យអំណាចនិងគ្រប់យ៉ាងត្រូវរលាយដោយសារតែវត្តមានរបស់ជុងគុកគី។ គេគ្រាន់តែសង្ឃឹមថា ជីមីនមិនធ្វើហួសព្រំដែនដូចជាថេយ៉ុងក្នុងការជឿជាក់លើជុងគុកគី និងសង្ឃឹមថាជុងគុកគីមិនពិសពុលដូចជាក្មេងដែលបំផ្លាញបក្សខ្លាកំណាចនៅកាលពីបួនឆ្នាំមុន។
.............ទៅដល់ផ្ទះ ជីមីនប្រាប់ឱ្យអ្នកបម្រើលើកអាហារទៅបន្ទប់ ស្របពេលបីភរិយាឡើងទៅបន្ទប់និងមានអ្នកបម្រើឯទៀតនាំយកវ៉ាលីដើរទៅតាម។ ក្រោយងូតទឹកជាមួយគ្នារួច ពួកគេញ៊ាំអាហារជាមួយគ្នា។ ញ៊ាំរួចហើយ ជីមីនលើកថាសអាហារចេញពីបន្ទប់បណងយកចុះទៅផ្ទះបាយដោយខ្លួនឯង ដ្បិតអីមិនចង់ហៅអ្នកបម្រើឱ្យទៅយក ណាមួយពេលនេះជុងគុកគីមិនបានតុបតែងខ្លួនជាមនុស្សស្រី។
«ឯងមិនទាន់ទៅវិញទេហ្ហេស?» សំឡេងគ្រលរសួរទៅអាន់ ពេលឃើញគេឈររេរានៅជាន់ក្រោម។
«អ្នកប្រុស» នាយកម្លោះឱនលំទោនបន្តិច មុននឹងនិយាយបន្ត។
«ខ្ញុំមានរឿងខ្លះចង់និយាយជាមួយលោក»
«និយាយមក» ជីមីនដាក់ថាសលើតុសិន ចាំស្តាប់មនុស្សជំនិតនិយាយ។
«ខ្ញុំដឹងថាក្នុងនាមជាកូនចៅម្នាក់មិនគួរចេះដឹងរឿងចៅហ្វាយនាយ ប៉ុន្តែឃើញឥរិយាបថអ្នកប្រុសប៉ុន្មានថ្ងៃនេះ ខ្ញុំនឹកឃើញដល់រឿងអ្នកប្រុសថេយ៉ុង» អាន់
YOU ARE READING
ភរិយាតំណាង
Fanfictionជុងគុកគី បន្លំខ្លួនរៀបការជាមួយជីមីន អ៊ែលដេលមេន ជំនួសមិត្តសម្លាញ់ ដោះដូរដោយការចេញសងបំណុលទាំងអស់ដែលឪពុករបស់គេបានជំពាក់អ្នកចងការប្រាក់។ ជីវិតរបស់គេគ្មានន័យស្រាប់ទៅហើយ ទោះជារៀបការហើយជីមីនដឹងការពិត សម្លាប់គេបោះចូលសមុទ្រឱ្យត្រីឆ្លាមស៊ីក៏បានថ្វី យ៉ាងណាក៏ដ...