Ep13 : ខ្ញុំមករកប្តីខ្ញុំ ត្រូវចាំដែរហ្ហេស?

1.2K 141 20
                                    


     ពេលជីមីនរៀបចំខ្លួនរួច ពួកគេចុះទៅជាន់ក្រោមញ៊ាំអាហារពេលព្រឹកជាមួយគ្នា។ វត្តមាននៅតុអាហារលើកដំបូងរបស់ជុងគុកគី ធ្វើឱ្យអ្នកបម្រើគ្រប់គ្នាលួចមើលមុខរបស់គេឱ្យតែមានឱកាស ដ្បិតអីចង់ឃើញសម្រស់របស់លោកស្រីតូចម្នាក់នេះថាមើលនឹងភ្នែកផ្ទាល់ស្រស់ស្អាតយ៉ាងណា ស្អាតដូចរូបនៅក្នុងព័ត៌មានឬអត់។

     ជុងគុកគីរៀបឫកពាមិនត្រូវទាល់តែសោះ ព្រោះយល់ថាការតុបតែងកាយរបស់ខ្លួនមានបញ្ហាធ្វើឱ្យគ្រប់គ្នាសង្ស័យ ដ្បិតអីម្នាក់ៗលួចមើលមកគេរហូតតែម្តង។ ការគិតផ្ទុយគ្នារវាងពួកគេ នាំឱ្យម្នាក់ៗចាប់ផ្តើមលេចចេញរឿងថ្មីៗក្នុងខួរក្បាល។ ជុងគុកគីគិតថាអ្នកបម្រើគ្រប់គ្នាកំពុងតែរកចាប់កំហុសគេ ចំណែកឯអ្នកបម្រើឯណោះបែរជាគិតថា ជុងគុកគីមិនត្រូវមាត់នឹងអាហារដែលចុងភៅធ្វើទើបញ៊ាំតិចៗបែបនេះ។

«លោកស្រីតូច អាហារមិនត្រូវមាត់មែនទេ?» សំនួររបស់អ៊ំចុងភៅធ្វើឱ្យជុងគុកគីភ្ញាក់ព្រើត ងាកសម្លឹងមុខគាត់។

«ពួកយើងនឹង..»

«អត់ទេ! វាឆ្ងាញ់ណាស់» ជុងគុកគីរហ័សកាត់សម្តីគាត់។ ពេលបានសន្ទនាគ្នាទៅមកបែបនេះធ្វើឱ្យអារម្មណ៍ម្ខាងៗមកល្អឡើងបន្តិច។ តាមពិតគ្រប់គ្នាសង្កេតមើលគេដោយសារខ្លាចអាហារមិនត្រូវមាត់ ឯគេឯណេះបែរជាគិតថាគ្រប់គ្នាកំពុងសង្ស័យលើទៅវិញ។

      មនុស្សត្រូវកុហកលាក់បាំងអ្នកដទៃ ទោះជាគ្រាន់តែសម្លឹងមកតិចតួចក៏ភ័យ មានខ្លួន។
.......

«យើងមិនបានកំដរអូនដើរមើលជុំវិញទីនេះទេ អូនអាចដើរមើលដោយខ្លួនឯងឬពឹងអ្នកបម្រើបាន» ជីមីនផ្តាំផ្ញើមុនពេលឡើងឡាន។ ពេលនេះជុងគុកគីកំពុងឈរជូនដំណើរនាយនៅខាងក្រៅ។

«អូនដឹងហើយ» ជុងគុកគីងក់ក្បាលតិចៗនិងបិទភ្នែកពេលអ្នកម្ខាងទៀតឱនមកថើបមាត់របស់គេមួយខ្សឺត។ ជីមីនយកកាបូបធ្វើការពីដៃភរិយារួចឡើងឡានធ្វើដំណើរចេញទៅ។

      ជុងគុកគីឈរមើលឡានបរចេញទៅមុននឹងក្រឡេកភ្នែកចាប់អារម្មណ៍ជាមួយទិដ្ឋភាពនៃបរិវេណជុំវិញខ្លួន។ ផ្ទះនេះធំណាស់ សំខាន់ពេលនេះមានតែខ្លួនមួយហើយមិនដឹងច្បាប់ទម្លាប់ទៀត។ ដើរទៅដើរមកតែម្នាក់ឯងខ្លាចតែនាំបញ្ហាដាក់ខ្លួន។

ភរិយាតំណាងWhere stories live. Discover now