ភាគ១៧
«ប៉ាៗ» ជឺសៀ រត់មកឱបជើងខ្ញុំ ហើយខ្ញុំក៏លើកនាងមកពរដោយ ចាន់ នៅក្នុងឡាន ព្រោះខ្ញុំមិនចង់ឱ្យ ជឺសៀ មិនសប្បាយចិត្តដែលអ្នកគ្រូរបស់នាងសម្លឹងមើល ចាន់ នោះទេ។
«ឯណាបងប្រុស ចាន់ នោះប៉ា» ជឺសៀ ងាករកមើល ចាន់ ទាំងដែលខ្ញុំពរនាងជាប់ក្នុងដៃហើយនោះ។
នេះស្រឡាញ់មនុស្សប្រុសម្នាក់នោះបាត់មុខមិនបានទាំងដែលលោកប៉ាខ្លួននៅក្បែរបែបនេះឬ? កូនស្រីប៉ា...
«បងប្រុស ចាន់ នៅក្នុងឡាន លាអ្នកគ្រូទៅ»
«លាហើយអ្នកគ្រូ» ជឺសៀ ឱនក្បាលបន្តិចដាក់អ្នកគ្រូរបស់នាង ហើយពួកយើងក៏នាំគ្នាដើរមករកឡានចូលមកអង្គុយក្បែរ ចាន់ ដែលដេកលក់តាំងពីពេលណាក៏មិនដឹង។
«ប៉ា បងប្រុស ចាន់ ហើយ» ជឺសៀ ដែលអង្គុយនៅកណ្ដាលខ្ញុំនិង ចាន់ បែរមកធ្វើមុខជូរដាក់ខ្ញុំ ហើយក៏មកអង្គុយលើភ្លៅខ្ញុំរួចដាក់ដាក់លើទ្រូងខ្ញុំដូចជាអស់កម្លាំងខ្លាំងណាស់រួចក៏គេងលក់នៅតាមផ្លូវទៅផ្ទះដោយខ្ញុំត្រូវឱបកូនស្រី ហើយតត្រូវឱ្យស្មាទៅមនុស្សប្រុសម្នាក់នោះកើយទៀត។
«អ្នកប្រុសយ៉ាងម៉េចហើយ?» តៃកុងឡានខ្ញុំបែរមកសួរពេលដែលឈប់ឡាននៅភ្លើងស្ទប់។
«មិនអីទេ» ខ្ញុំឆ្លើយទៀតធ្វើមុខមាំដាក់គេ ហើយគេបែរមើលមុខកូនស្រីដែលគេងទាំងចងចិញ្ចើមដូចជាមានរឿងដែលពិបាកក្នុងការនិយាយមិចេញយ៉ាងអ៊ឹចឹង។
«កុំទាន់ទៅផ្ទះអី បើកទៅសួនកម្សាន្តទៅ»
«បាទ អ្នកប្រុស»
កន្លះម៉ោងក្រោយមក...
ឡានក៏បានបើកមកដល់សួនកម្សាន្ត ហើយ ចាន់ ក៏ភ្ញាក់ល្មមរួចគេសម្លឹងមើលទៅខាងក្រៅទាំងស្នាមញញឹមដូចជាសប្បាយចិត្តខ្លាំងណាស់។
«នេះជាសួនកម្សាន្តមែនទេ?" ចាន់ បែរមកសួរខ្ញុំជាមួយស្នាមញញឹមស្ទើរតែបាត់ភ្នែកទៅហើយ។
YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
Romanceព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...