ភាគ១២
អាហារពេលព្រឹកបានបញ្ចប់ ខ្ញុំក៏អង្គុយនៅក្នុងឡានម៉ាកទំនើបក្បែរអ្នកប្រុស អ៊ីប៉ ដែលបើកដោយមិននិយាយអ្វីជាមួយខ្ញុំដែលរអៀសខ្លួនម្នាក់នេះសោះ។
"លោកប៉ា"
"បាទ"
"ថ្ងៃនេះលោកប៉ានឹងបងប្រុស ចាន់ មកទទួលកូនបានទេ?"
"បាន"
"ពិតមែនទេ?"
"បាទ"
"យ៉េ"
មើលចុះឪកូនគេនិយាយគ្នាព្រមព្រៀងគ្នាមិនខ្វល់ពីមតិរបស់យើងសោះ។ មនុស្សក្រៅបញ្ជីគ្រួសារតែប៉ុណ្ណឹង ពិតជាទើសទាល់ចិត្តណាស់។
"លាហើយលោកប៉ា បងប្រុស ចាន់"
"បាយៗ"
ខ្ញុំលើកដៃលានាងល្អិត ជឺសៀ ដែលដើរចូលក្នុងសាលាជាមួយអ្នកគ្រូរបស់នាងយ៉ាងសប្បាយរីករាយ។
"ចង់ទៅណាបន្តដែរទេ?"
"ហ្អា៎ស?!" ខ្ញុំធ្វើមុខភ្លើងដាក់អ្នកប្រុស អ៊ីប៉ ដែលមិនមើលមុខខ្ញុំនោះ។
"ចូលក្នុងឡានទៅ"
"បាទ!"
យ៉ីស! មនុស្សស្អីនិយាយគ្មានក្បាលគ្មានកន្ទុយមិនដឹងថានិយាយជាមួយអ្នកណាសោះ។
"ខ្ញុំនៅមិនទាន់ចង់ទៅផ្ទះទេ ចាន់ ចង់ទៅណាបន្ត?"
"ហ្អ៎ាស?!" ខ្ញុំចាប់ផ្តើមឡីឡឺមិនដឹងថាត្រូវឆ្លើយបែបណាឡើយ។
"ហ៊ើយ! ចង់ទៅណាទៀតទេ?" អ្នកប្រុស អ៊ីប៉ បែរមកសួរជាមួយទឹកមុខធុញថប់ដាក់ខ្ញុំ។
"គឺ...ខ្ញុំមិនដឹងថាទៅណាទៀតទេ ព្រោះខ្ញុំ..."
ព្រោះខ្ញុំមិនធ្លាប់បានចេញដើរទៅណាផងនោះ ហើយមនុស្សថ្លៃថ្នូរដូចជាលោកធ្លាប់ដើរហើរកន្លែងថោកៗញ៉ាំអាហារតាមផ្លូវដែរឬ? (គិតក្នុងចិត្ត)
"ខ្ញុំមិនប្រកាន់ញ៉ាំអាហារតាមផ្លូវទេ" អ្នកប្រុស អ៊ីប៉ និយាយយ៉ាងស្រួលមកកាន់ខ្ញុំរួចឈប់ឡាននៅកន្លែងចតឡានតាមផ្លូវ ហើយបែរមកមើលមុខខ្ញុំ។
"ចុះទេ?"
"ច...ចុះ" ខ្ញុំតបទាំងរុញទ្វាបើក ហើយដើរតាមក្រោយអ្នកប្រុស អ៊ីប៉។
"ពួកយើងអាចដើរលំហែខួរក្បាលនៅទីនេះ រហូតដល់ម៉ោងកូន ជឺសៀ ចេញពីរៀនហើយទៅយកនាង"
"វាមិនយូរពេកទេដឹង?" ខ្ញុំសួរ។
"ឬក៏ចង់ទៅចាំនៅផ្ទះ?" អ្នកប្រុស អ៊ីប៉ បែរមកសួរ។
"ចាំនៅម្ដុំនេះក៏បាន យ៉ាងច្រើនណាស់យើងចាំនៅហាងកាហ្វេក៏មិនអីដែរ"
"ល្អ"
ចប់ប្រយោគដ៏ខ្លីរបស់អ្នកប្រុស អ៊ីប៉ ខ្ញុំក៏ដើរតាមគេទិញអាហារតាមផ្លូវញ៉ាំស្ទើេបែកពោះទៅហើយ ហើយនៅមានច្រើនទៀតកាន់ពេញក្នុងដៃ។
នេះគិតថាខ្ញុំជាជ្រូកឬ?
ឌឹប!
ខ្ញុំស្រាប់តែដើរបុកខ្នងក្រាស់របស់អ្នកប្រុស អ៊ីប៉ ព្រោះមិនដឹងថាគេឈប់ដើរតាំងពីពេលណា។
"អ្នកប្រុសកំពុងតែមើលអីហ្នឹង?" ខ្ញុំសម្លឹងមើលកាហ្វេតាមអ្នកប្រុស អ៊ីប៉ សម្លឹងមើលមិនដាក់ភ្នែកនោះ។
"គ្មានអីទេ"
ត្រឹមប្រយោគនេះអ្នកប្រុស អ៊ីប៉ គេដើរបន្តទៅមុខទៀតដោយមិនចូលក្នុងហាងកាហ្វេនោះ គេសុខចិត្តទៅក្នុងហាងកាហ្វេដែលនៅខាងមុខទៅវិញ។
តើវាមានអ្វីទាស់ខុសជាមួយហាងកាហ្វេមុននេះទៅ?
______រងចាំអានភាគបន្ត______

YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
عاطفيةព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...