Part 14

519 35 2
                                    

ភាគ១៤

បន្ទាប់ពីបើកឡានចូលមកក្នុងភូមិគ្រឹះរួចមកក៏មានអ្នកបើកឡានរបស់អ្នកប្រុស អ៊ីប៉ ចេញមកជួយកាន់របស់របរ ចំណែកខ្ញុំត្រូវពរនាងល្អិត ជឺសៀ ដែលដេកលក់នៅដើរតាមពីក្រោយអ្នកប្រុស អ៊ីប៉ ចូលក្នុងផ្ទះ ហើយក៏ដើរមិនប្រយ័ត្នរអិលជើងថ្ងារក្រោយ តែសំណាងល្អដែលបានអ្នកបើកឡាននោះជួយទប់ជាប់។

«អរគុណហើយ» ខ្ញុំបែរទៅញញឹមដាក់គេ តែគេមិនបានមើលមុខខ្ញុំទេ គេបែរជាមើលមនុស្សដែលឈរនៅពីក្រោយខ្នងខ្ញុំទៅវិញ ហើយខ្ញុំក៏បែរទៅឃើញអ្នកប្រុស អ៊ីប៉ ឈរធ្វើមុខកំណាចសម្លឹងមើល សង្ស័យតែខឹងដែលខ្ញុំមិនប្រយ័ត្នហើយ ព្រោះតែកូនស្រីគេនៅក្នុងដៃខ្ញុំផង។

តើត្រូវមាត់គេអត់អញ?

«អឺ...» ខ្ញុំបម្រុងនិយាយហើយ តែក៏ត្រូវស្ងាត់វិញពេលដែលគេដើរចូលក្នុងផ្ទះបាត់ ហើយខ្ញុំក៏ត្រូវដើរបន្តសម្ដៅទៅបន្ទប់របស់នាងល្អិតដាក់នាងនៅលើគ្រែ រួចចេញមកវិញ។

«ចាន់ ជួយយកទឹកត្រជាក់នេះទៅឱ្យអ្នកប្រុស អ៊ីប៉ ផង» អ្នកបម្រើស្រីដែលមានវ័យកណ្ដាលកាន់ថាសមានកែវទឹកត្រជាក់មកហុចឱ្យខ្ញុំ។

«ហេតុអីក៏ជាខ្ញុំ?» ខ្ញុំសួរ។

«ព្រោះអ្នកប្រុសផ្ដាំបែបនេះ»

និយាយរួចគាត់ក៏ដើរទៅបាត់ទុកឱ្យខ្ញុំឈរមើលថាសដែលនៅក្នុងដៃមួយសន្ទុះ ហើយក៏ដើរទៅបន្ទប់របស់អ្នកប្រុស អ៊ីប៉ ក៏មិនបានឃើញគេនៅក្នុងបន្ទប់ ខ្ញុំក៏ដាក់ថាសទឹកនៅលើតុ រួចបម្រុងចេញមកវិញតែក៏ត្រូវវ៉ាក់អឺជាមួយអ្នកប្រុស អ៊ីប៉ ដែលចេញពីក្នុងបន្ទប់ទឹកទាំងគ្មានសម្លៀកបំពាក់មានតែខោក្នុងម៉ាក់ល្បីឈរជូតសក់សើមរបស់គេសម្លឹងមុខខ្ញុំយ៉ាងកំណាចមិនប្ដូរ។

«ខ្ញុំ...ខ្ញុំយកទឹកត្រជាក់មកឱ្យលោក» ខ្ញុំនិយាយទាំងញញឹមមិនចង់ចេញ។

«អង្គុយចុះទៅខ្ញុំមានរឿងចង់និយាយជាមួយលោក» អ្នកប្រុស អ៊ីប៉ ដើរទៅអង្គុយនៅលើសាឡុងតែមួយដែលអាចអង្គុយបានពីរនាក់នោះបាត់ ហើយចង់ឱ្យខ្ញុំអង្គុយនៅកន្លែងណាទៅ អង្គុយលើដីហេ៎ស?។

«មិនអីទេ ខ្ញុំឈរក៏បានដែរ»

«ចាន់ ប្រកាន់អ្វីដេលខ្ញុំនិងកូនស្រីនិយាយគ្នាដែរទេ?»

ហើយនៅសុខៗមកសួរបែបហ្នឹងធ្វើអីទៅ ទោះបីជាប្រកាន់ក៏វាហួសពេលទៅហើយ...

«ខ្ញុំមិនប្រកាន់ទេ» ខ្ញុំញញឹមទាំងតឹងចិត្ត។

«បើបែបនេះមកអង្គុយត្រង់នេះមក» អ្នកប្រុស អ៊ីប៉ ទះសាឡុងដែលនៅក្បែរគេទាំងញញឹមគែមមាត់ទៀតហើយ។

តើស្នាមញញឹមនេះបានន័យថាម៉េចទៅលោកព្រះ?

ខ្ញុំដើរទៅអង្គុយក្បែគេទាំងញ័រខ្លួនដោយមិនដឹងថាមកពីមូលហេតុអី ហើយកែវភ្នែកជាមួយស្នាមញញឹមរបស់គេតម្រង់មកកាន់ខ្ញុំមិនឈប់សោះ ខ្ញុំដូចជាមានអារម្មណ័ថាខ្លួនឯងកំពុងតែធ្វើការនៅក្នុងហាងស្រាអង្គុយកំដរតាចាស់ៗយ៉ាងអ៊ីចឹង។

«លោកមានរឿងអ្វីដែលត្រូវនិយាយទៀតមែនទេ?»

«ចាន់ មានមិត្តស្រីហើយឬនៅ?»

«ហ្អា៎ស?!»

«បើនៅទេបានន័យថាឯងមិនធ្លាប់ធ្វើរឿងនោះទេ»

«ហ្អា៎ស?!» ខ្ញុំអត់ដឹងថាត្រូវនិយាយអ្វីពិតមែនពេលនេះ។

«លោកចង់ធ្វើអ្វីហ្នឹង?!»

ខ្ញុំស្រាប់តែត្រូវគេសង្រ្គុបជាប់ទាំងមិនដឹងខ្លួន ហើយស្នាមញញឹមគែមមាត់នោះបានបង្ហាញអត្ថន័យឡើងមកហើយ ព្រោះតែមានអ្នកបានប្រាប់នៅខាងក្រោម (មិនចាំបាច់ប្រាប់ទេណ៎យើងអ្នកគាំទ្ររឿង BL គួរយល់ហើយ)។

«ឯងនិយាយថាមិនប្រកាន់ បែបនេះខ្ញុំចង់សាករសជាតិមនុស្សប្រុសបន្តិច ឯងមិនប្រកាន់ទេណា»

«អត់ទេ! រឿងនេះខ្ញុំប្រកាន់ លែងទៅ! លែង...» ខ្ញុំស្រែកដោយមិនខ្វល់ថានឹងមានអ្នកណាចូលមកឃើញឡើយ សំខាន់ខ្ញុំអាចចេញផុតពីមាត់ចចកចង្រៃយ៎នេះសិន។

«លោកប៉ាចង់ធ្វើអីបងប្រុស ចាន់ ហ្នឹង? លែងទៅៗៗ» ជឺសៀ រត់មកតប់ខ្នងលោកប៉ារបស់នាងទាំងពេបមាត់ ហើយអ្នកប្រុស អ៊ីប៉ ក៏ក្រោកចេញពីខ្ញុំដើរចូលទៅក្នុងបន្ទប់ទឹកបាត់។

«បងប្រុស ចាន់ ហ៊ិហ៊ិហ៊ិ» ជឺសៀ ឱបខ្ញុំទាំងយំ ហើយខ្ញុំក៏ពរនាងចេញពីក្នុងបន្ទប់អ្នកប្រុស អ៊ីប៉ មកបន្ទប់របស់នាងវិញរួចក៏គេងលក់នៅក្នុងបន្ទប់នាងទាំងមិនដឹងខ្លួន។

________រងចាំអានភាគបន្ត______

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now