Part 13

547 33 0
                                    

ភាគ១៣

ខ្ញុំមកអង្គុយនៅក្នុងហាងកាហ្វេជាមួយអ្នកប្រុស អ៊ីប៉ អស់ជិត ៨ ម៉ោង ទើបអ្នកប្រុស អ៊ីប៉ ដែលអង្គុយធ្វើការងារបស់គេជាមួយលេបថប់នោះបិទលេបថប់រួចពត់ខ្លួនពត់ប្រាណបែរមើលទៅខាងក្រៅដូចជាបន្ធូរអារម្មណ៍ដែលអង្គុយធ្វើការងារច្រើនម៉ោងមកនេះ។ តាមពិតទៅមនុស្សប្រុសម្នាក់នេះក៏មិនអាក្រក់អីណាស់ណាដែល គ្រាន់តែចូលចិត្តចំណាយពេលលើការងារមិនខ្វល់ពីមនុស្សជុំវិញខ្លួនប៉ុណ្ណោះ ដូចជាពេលនេះយ៉ាងអ៊ីចឹងដែលបណ្ដោយឱ្យខ្ញុំអង្គុយផឹកកាហ្វេចុចទូរស័ព្ទយ៉ាងធុញស្ទើស្លាប់ទៅហើយ។

«តោះ»

«ហ៊ីស?!»

ខ្ញុំធ្វើមុខភ្លើដាក់អ្នកប្រុស អ៊ីប៉ ដែលនៅសុខៗក្រោកឈរកាន់លេបថប់បម្រុងដើរចេញពីក្នុងកាហ្វេនោះ។

«គឺទៅទទួល ជឺសៀ ចេញពីសាលា»

អ្នកប្រុស អ៊ីប៉ មើលម៉ោងក្នុងនាឡិកា ហើយនិយាយរួចក៏ដើរចេញពីក្នុងហាងធ្វើឱ្យខ្ញុំរត់តាមចេញមកស្ទើទាក់តុផ្កាប់មុខទៅហើយ។

នៅតាមផ្លូវជិះទៅសាលា ជឺសៀ អ្នកប្រុស អ៊ីប៉ មិនបាននិយាយអ្វីទាំងអស់គឺដូចរាល់ដងពេលដែលគ្មានរឿងត្រូវប្រើត្រូវសួរនាំក៏ស្ងាត់ដូចជាគ្មានវត្តមានខ្ញុំនៅក្បែរគេយ៉ាងអ៊ីចឹង ពេលខ្លះមិនយល់ថាខ្ញុំជាអ្វីនៅក្នុងភ្នែកមនុស្សប្រុសម្នាក់នេះទាល់តែសោះ។

«ប៉ាៗ»

គ្រាន់តែមកដល់សាលា ជឺសៀ ភ្លាមអ្នកប្រុស អ៊ីប៉ ក៏ចុះពីលើឡានញញឹមដាក់កូនស្រីដែលរត់មករកខ្លួនភ្លាម ចំណែកខ្ញុំបានត្រឹមញញឹមដាក់អ្នកគ្រូដែលនាំ ជឺសៀ មកតែប៉ុណ្ណោះ។

«បងប្រុស ចាន់ ពរខ្ញុំ»

ជឺសៀ លាដៃទាំងធ្វើមុខម៉ូវដាក់ខ្ញុំដូចជាកំពុងតែខឹង។

តើខ្ញុំបានធ្វើអ្វីខុសមែនទេ?

«លាហើយអ្នកគ្រូ លាអ្នកគ្រូទៅ ជឺសៀ»

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now