ផ្តើមរឿង: យប់មួយដែលត្រូវតែបាត់បង់សេរីភាព

1.9K 72 0
                                    

កើតមកជាប្រភេទមនុស្សទន់ខ្សោយមិនអាចទប់ទល់នឹងកម្លាំងនរណាបានឡើយ បែបនេះហើយមិនមែនកើតចំគ្រួសារដែលថ្នាក់ថ្នម និងការពារទេបែរជាកើតប៉ះគ្រួសារដែលស្អប់ខ្ពើមអូមេហ្កាទន់ខ្សោយទៅវិញ។ ក្រោយពីដឹងពីសមាសភាពរបស់គេហើយ គ្មាននរណាមករវល់ជាមួយទេ សូម្បីតែការស្រឡាញ់ដែលមានឲ្យកូនៗពេលនេះវាលែងស្មើគ្នាហើយ។

«ផាក ជីមីននី! នេះដណ្តើមអ្វីរបស់ប្អូនទៀតហើយ?» អ្នកស្រីផាកស្រែកឮៗពេលឃើញកូនប្រុសរាងតូចតែមួយអាយុប្រមាណជា17ឆ្នាំដណ្តើមកូនឡានប្អូនលេង ដែលប្អូនរបស់គេជាប្រភេទអាល់ហ្វាជាន់ខ្ពស់ខុសពីគេដាច់។

«សុំទោសម៉ាក់!» ជីមីនបានត្រឹមតែពោលពាក្យសុំទោសរាល់ពេលធ្វើអ្វីដែលនាំឲ្យម្តាយមិនពេញចិត្ត។ ចុះលោកប៉ាគេវិញ? ត្រូវហើយគាត់មិនបានដឹងឮរឿងអ្វីទាំងអស់មួយថ្ងៃៗគាត់រវល់តែជាមួយការងារទេគ្មានពេលពេញលេញសម្រាប់គ្រួសារទើបអ្នកជាប្រពន្ធចាត់ចែងចាត់ដល់ថ្នាក់លែងចែងថាអ្វីគួរអ្វីមិនគួរហើយ។

«ឯងគ្មានចេះស្អីក្រៅពីសុំទោសដដែលៗហ្នឹងទេ រាល់ថ្ងៃយើងពិតជាស្អប់ខ្ពើមឯងខ្លាំងណាស់ទៅ! ឆាប់បោលក្បាលចេញពីផ្ទះនេះភ្លាមទៅកុំឲ្យយើងឃើញមុខឯងទៀតអាក្មេងទន់ខ្សោយ»

បើប្រៀបផ្ទឹមក្តីស្រឡាញ់ដែលមានចំពោះកូន និងក្តីស្អប់ភាពទន់ខ្សោយរបស់កូននោះវាមានភាពខុសគ្នាខ្លាំងដល់កម្រិតពេកហើយ។ គាត់ស្អប់ដល់ថ្នាក់លែងចង់ឃើញវត្តមានរបស់ជីមីនតទៅទៀត គាត់ខ្មាសគេដែលមានកូនប្រុសជាពពួកអូមេហ្កាទន់ខ្សោយបែបនេះ។ ចំណែកជីមីនក៏មានអារម្មណ៍ថាឈឺចាប់ណាស់ដែរ ម្តាយដែលខ្លួនគោរពស្រឡាញ់ចូលចិត្តពោលពាក្យដេញដាក់កូនណាស់។

ជីមីនជូតទឹកភ្នែកជាមួយអាវសឺមីសស្តើងនោះទាំងក្តីឈឺចាប់ សម្លឹងមើលម្តាយដោយក្តីអង្វរកតែគាត់មិនសូម្បីងាកមកប្រសព្វភ្នែកគាត់រវល់តែថ្នាក់ថ្នមកូនប្រុសម្នាក់ទៀតដែលមានអាយុ15ឆ្នាំ ចរិតមិនចេះធំដោះឆ្កឹះគ្រប់សព្វដូចអ្នកមានជំនាញ ហើយស្ងប់ស្ងាត់ថែមទៀត។ គេមិនរវល់ជាមួយបងប្រុសរំអួយរបស់គេទេហើយក៏គ្មានថ្ងៃនោះដែរ។

ទាសកររបស់អាល់ហ្វា Where stories live. Discover now