ជីមីនអង្គុយថ្មឹងលើគ្រែក្នុងបន្ទប់របស់យ៉ុនហ្គី ក្នុងខណៈពេលដែលម្ចាស់គេមិននៅក្នុងបន្ទប់។ នាយតូចគេងលក់អស់ជាយូរម៉ោងសឹងថាឈានចូលសល់ពេលរសៀលទៅហើយទើបតែដាច់ចិត្តក្រោក។ គេនៅធីងធោងមិនបាត់តែក៏មិនព្យាយាមទៅណាដែរគិតតែពីសម្ងំក្នុងបន្ទប់អ្នកកម្លោះដោយមិនទាំងដឹងថាម្ចាស់បន្ទប់គេទៅណាបាត់ផង។ ម្តងៗគេក៏លួចគិតក្នុងចិត្តហើយក៏មានការអាក់អន់ចិត្តជាមួយយ៉ុនហ្គីខ្លាំងណាស់ដែរក្នុងពេលវេលាកន្លងមកនេះ ទោះបីជាស៊ូលះបង់ទាំងកាយទាំងចិត្តយ៉ាងណាក៏នាយមើលមិនឃើញដដែលនាយមានតែមើលងាយថែមមួយកម្រិតទៀត។
(ខ្ញុំធ្លាប់មានតំណែងតូចមួយក្នុងបេះដូងបងទេ?» ជីមីននឹកមមៃក្នុងចិត្ត ហើយកែវភ្នែកក៏ប្រែពណ៌ក្រហមរកកល់ចង់ស្រក់ទឹកនេត្រាមកដូចមនុស្សមានវិបត្តិយ៉ាងអញ្ចឹង។ គេគិតណាស់ទោះតាំងពីដើមឡើយមកមិនដែលបង្ហាញថាប្រចណ្ឌហួងហែងលើនាយតែតាមពិតគ្រប់ពេលគេចង់ក្រសោបនាយទុកតែម្នាក់ឯង។ នៅពេលគេដឹងថានាយមានដៃគូច្រើនគេក៏មិនសប្បាយចិត្តនោះដែរ តែយ៉ាងណាក៏នៅតែទ្រាំក្រែងនាយមើលឃើញខ្លះ។
(ខ្ញុំមិនដឹងពីជម្រៅចិត្តរបស់បងថាធ្លាប់មានខ្ញុំក្នុងបេះដូងឬអត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចជាអ្នកស្អំបេះដូងរបស់បងបាន ខ្ញុំគិតថាវាមិនអាចទៅរួចទេបេះដូងបងមានតែមនុស្សម្នាក់ប៉ុណ្ណោះ)
គ្រូក! គេរៀបរាប់ទាំងអារម្មណ៍មិនល្អចង់យំបន្តិចអីបន្តិចតែស៊យអីមកឃ្លាននៅពេលនេះទៅកើត។ គេខឹងនឹងខ្លួនឯងណាស់ដែលញ៉ាំមិនចេះឆ្អែតទាល់តែសោះ តែម៉្យាងមកពីគេងាយឈឺផងបានជាឆាប់ឃ្លានបែបនេះ។
«ឃ្លានដល់ហើយ» ជីមីនលើកដៃអង្អែលពោះខ្លួនឯងថ្នមៗ ហើយពេបមាត់ពេបកទំនងជាឃ្លានខ្លាំងទៀតផង។ គេងើបចុះពីគ្រែឥតស្ទាក់ស្ទើរគ្រាន់តែគេនៅធីងធោងបន្តិចតែប៉ុណ្ណោះ។
ជាន់ខាងក្រោម
ក្នុងភូមិគ្រឹះហាក់អ៊ូអរខុសធម្មតានៅពេលមានវត្តមានរបស់មនុស្សម្នាក់នៅទីនេះ។ យ៉ុនហ្គីត្រូវបានអ្នកបម្រើហៅជាប្រញាប់ពីបន្ទប់ធ្វើការមកជាន់ខាងក្រោមជួបនឹងមនុស្សម្នាក់។ នាយមិនធ្លាប់ទុកការងារចោល ហើយទៅរវល់ខ្វល់ខ្វាយពីអ្នកណាទេ។ អ៎េ! អាចថាម្នាក់នេះជាមនុស្សដែលសំខាន់សម្រាប់នាយនោះអី។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Mistério / Suspense«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»