ប៉ុន្មានខែក្រោយមក
ជីវិតដ៏តូចកម្សត់រស់នៅជាមួយបិសាចកំណាចពេលខ្លះទោះមិនមែនជាវេនដែលត្រូវបម្រើនាយក៏នាយមកបៀតបៀនដែរ។ នាយហាក់ចូលចិត្តធ្វើបាបគេខ្លាំងណាស់ តែការរស់នៅពេលនេះគេអាចបន្ស៉ាំខ្លួនបានខ្លះៗហើយ។ គេអាចធ្វើកិច្ចការបានច្រើនជាងពេលមុន តែគេនៅមិនអាចស្តាប់បង្គាប់យ៉ុនហ្គីបានដដែល។ ចំពោះទំនាក់ទំនងជាមួហវ៉ូជីនគឺនៅតែមិនដូចជាមិត្តដដែល ព្រោះធម្មតាវ៉ូជីនគឺចូលចិត្តធ្វើបាបគេណាស់។
«បងយូហាន!» កំពុងតែហាលសម្លៀកបំពាក់សុខៗជីមីនស្រាប់តែហៅនាយតូចយូហានដែលនៅជិតខ្លួន
«មានអីមែនទេជីមីន?»
«តើខ្ញុំអាចដើរមើលនៅសួនច្បារខាងនោះបានទេ? ខ្ញុំចង់យកវាខ្លះមកដាំនៅបង្អួច»
«ទៅបានតែហាមដាច់ខាតកុំប៉ះពាល់ផ្ការបស់ម្ចាស់តូច» យូហាននិយាយហាមប្រាមជីមីនជាមុន តែក៏ឲ្យទៅដដែលព្រោះថាថ្ងៃនេះដាមអីលអាចនឹងមិនមកសួនច្បារទេ
«អរគុណបងណាស់ ខ្ញុំទៅហើយនឹងប្រញាប់មកវិញ» ជីមីនពោលអរគុណរួចទើបរត់ត្រុយទាំងសប្បាយចិត្ត
. . .
សួនច្បារ
«ផ្កាច្រើនណាស់តែអត់មានផ្កាឈូកខ្ញុំស្រឡាញ់សោះ» ជីមីនសម្លឹងមើលទៅកាន់ផ្កាស្អាតៗជាច្រើននៅពីខាងមុខភ្នែកគេតែក៏លួចអន់ចិត្តបន្តិចពេលដែលដឹងថាគ្រួសារនេះមិនមានដាំផ្កាឈូក។
នាយតូចស្រឡាញ់ផ្កានេះណាស់ទោះវាមានបន្លា ហើយដាំមិនបាននៅក្នុងរដូវធ្លាក់ព្រិលតែគេស្រឡាញ់វាបំផុត។ មានម្តងនាយតូចទៅជប៉ុនជាមួយលោកប៉ាហើយបានឃើញផ្កាឈូកដែលរីកស្រស់ស្អាតក្នុងចម្ការឈូកបង្អួតរាងគ្នាឥតល្ហែគេពិតជាចង់យកមកដាំណាស់តែមិនអាច។
«អ្ហឹម! នេះផ្កា កុំភ្លេចខ្ញុំ នោះមែនទេ? ពិតជាតូចៗហើយស្អាតថែមទៀត ចុះបើខ្ញុំដកប៉ុន្មានដើមទៅដាំយ៉ាងម៉េចដែរ? គេមិនសម្លាប់ខ្ញុំឡើយ» ជីមីនគិតតែខ្លួនឯងហើយក៏ដកផ្កានេះប៉ុន្មានដើមដោយមិនឲ្យសល់ដានឡើយ
ផ្ទះតូច
បន្ទាប់ពីដកបានផ្កាប៉ុន្មានប្រភេទនាយតូចរហ័សយកមកបន្ទប់ ហើយក៏ភ្ជាប់ជាមួយកូនថូតូចៗដែលបានលួចមកផងដែរ។ នៅក្នុងបន្ទប់គេពេលនេះមានកូនប្រទាលដែលទិញមកពីផ្សារដាក់ក្នុងផ្ទះផង។ ការរៀបចំក្នុងបន្ទប់របស់គេពេលនេះខុសពីមុនដាច់វាពោរពេញទៅដោយផ្កាច្រើនប្រភេទដែលគេបានដាំ បន្ទប់ទៀតសោតក៏លែងរញ៉េរញ៉ៃព្រោះគេបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Gizem / Gerilim«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»