ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យចាប់បង្អួតរាងចោលពន្លឺទៅក្នុងបន្ទប់តូចចង្អៀត ដើម្បីបំភ្លឺគ្រប់កន្លៀតដែលធ្លាប់តែងងឹង។ កាយតូចនៅលើគ្រែក្រោកពុំរួច ដ្បិតកាលពីយប់ត្រូវម្ចាស់បំពានមិនត្រាប្រណីពេលណាដែលអស់ចិត្តហើយក៏ត្រឡប់ទៅរកប្រពន្ធរបស់គេវិញ។ នាយតូចបើភ្នែកព្រឹមៗរួចក៏បិទទៅវិញខ្លួនគេពេលនេះមានអារម្មណ៍ថាស្រាលហើយធ្ងន់កណ្តុកត្រង់ត្របកភ្នែកទោះប្រឹងបើកយ៉ាងណាក៏បើកមិនរួចសោះ។
ក្រាក! ពេលនេះមាននរណាមិនដឹងបើកទ្វារបន្ទប់គេចូលមក ហើយដើរសម្តៅមកគ្រែរបស់គេតែចង្រៃអីកែវភ្នែករបស់គេមិនអាចបើកមើលបានឡើយ។ សភាពគេពេលនេះដូចមនុស្សឥតវិញ្ញាណភួយដែលលើខ្លួនគេមានសភាពទក់ទី ខ្នើយវិញសោតរញ៉េរញ៉ៃ ហើយថ្ពាល់របស់គេដានជាប់ដោយទឹកភ្នែកមកជាហូរហែ។
«ជីមីនយ៉ាងម៉េចហើយ?» ម្នាក់នោះគឺយូហានមនុស្សសំណព្វរបស់យ៉ុនហ្គីគេមកមើលនាយតូច ព្រោះបារម្ភសុខទុក្ខឃើញថាក្មេងនេះស្រែកដូចគេចាក់កកាលពីយប់ទើបស្មានដឹងថាគេច្បាស់ជាធ្ងន់ពេលមកដល់វាលើសពីការគិតទៅទៀតនាយតូចងើបលែងរួចតែម្តង។
«ខ្ញុំនឹកផ្ទះ!» គេពោលបានត្រឹមមួយឃ្លានេះប៉ុណ្ណោះបន្ទាប់មកគឺមានតែទឹកភ្នែករាប់លានតំណក់ស្រក់តក់ៗលើពូក ព្រោះខ្នើយរបស់គេវាមិនបាននៅកល់ក្បាលទៀត
«ឈប់យំទៅណាពេលនេះ ត្រង់នេះ គឺលែងជាសិទ្ធិរបស់ឯងទៀតហើយ ទ្រាំទៅទ្រាំដើម្បីរស់យ៉ាងណាឯងក៏ជារបស់លោកម្ចាស់ហើយគាត់នឹងចិញ្ចឹមឯងឲ្យឯងមានហូបចុកគ្រប់គ្រាន់លែងលំបាកដូចមុនទៀត» យូហានបានត្រឹមលួងលោមដោយក្តីមេត្តាគេក៏គ្មានសិទ្ធិអ្វីដែរ តែពេលឃើញសភាពជីមីនបែបនេះគេក៏លួចអាណិតខ្លះ
«ហ្ហឹកៗ! បងមិនដឹងទេខ្ញុំឈឺណាស់ ខ្ញុំចង់តតាំងនឹងគេតែខ្ញុំមិនអាច» នាយតូចពោលទាំងបិទភ្នែកដដែលគេយំហើយយំខ្លាំងទៀតផងមកពីគេទន់ជ្រាយទើបទទួលបានលទ្ធផលដូចថ្ងៃនេះ។
(បើសិនជាខ្ញុំមិនចេញពីផ្ទះ បើសិនខ្ញុំទ្រាំតែបន្តិចនោះខ្ញុំនឹងគ្មានថ្ងៃទទួលបានរឿងឆ្កួតឡប់ទាំងនេះទេ ម៉ាក់ធ្វើបាបខ្ញុំតែគាត់មិនដែលធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍អាក្រក់ដូចពេលនេះទេខ្ញុំនឹកផ្ទះណាស់) ជីមីនពោលក្នុងចិត្តហើយយំចេញមកគេស្តាយណាស់ដែលពេលនោះគេធ្វើខ្លាំង បើគេចាញ់ម្តាយនោះពេលនេះគេក៏នឹងមិនជួបរឿងបែបនេះដែរ។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Mystère / Thriller«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»