ភាគទី 28: ទំនួលខុសត្រូវ

567 56 14
                                    

បន្ទាប់ពីការថែថើបយ៉ាងស្រទន់បានកន្លងផុតទៅ គ្រប់យ៉ាងដូចជានៅស្ងៀមកម្រើកមិនបានសូម្បីតែជីមីននៅពេលនេះគេនៅអង្គុយលើភ្លៅអ្នកម្ខាងទៀតនៅឡើយ ហើយដៃក៏នៅតោងកគេជាប់ដែរ កែវភ្នែកទៀតសោតកំពុងសម្លឹងភ្នែកអ្នកខាងក្រោមមិនដាក់ភ្នែក។ ឯយ៉ុនហ្គីវិញក៏មិនខុសអីប៉ុន្មានពីអីមីន នាយសម្លឹងគេមិនដាក់ភ្នែក ដៃវិញនៅជាប់ចង្កេះគេនៅឡើយ។

«អ្ហឹម! សុំទោសលោកម្ចាស់» នាយតូចរហ័សដកអារម្មណ៍ឆ្កួតឡប់ឲ្យបាត់ពីក្នុងចិត្ត ហើយងើបចេញពីនាយយ៉ាងលឿន។ ផ្ទៃមុខរបស់គេបញ្ជាក់ច្បាស់ៗពីអារម្មណ៍អៀនខ្មាសលើសកម្មភាពអម្បាញ់មិញនៅឡើយ។ មិននឹកស្មានថាខ្លួនឯងជាមនុស្សដែលមានសំណាងបានបុរសទឹកកកម្នាក់នេះផ្តល់ស្នាមថើបយ៉ាងស្រទន់ឲ្យសោះ។

«រឿងច្រើន» នាយពោលពាក្យមួយឃ្លានេះហើយទើបងើបចេញពីកៅអី និងសំដៅទៅកាន់គ្រែគេងដោយគេងខាងផ្នែកម្ខាងនៃគ្រែ។

(មនុស្សឆ្កួត) នាយតូចលួចជេរនាយក្នុងចិត្ត ហើយក៏នៅមានការសម្លក់សម្លឹងបន្តិចដែរ។ បន្ទាប់មកទើបគេសម្រេចចិត្តដើរទៅបិទភ្លើង ហើយឡើងគេងជាមួយនាយកម្លោះដែលនៅគេងលើគ្រែបែរទៅម្ខាងស្រាប់នោះ។

«ធ្វើស្អី?» យ៉ុនហ្គីភ្ញាក់បន្តិចនៅពេលមានវត្តមាននរណាម្នាក់ប្រឹងត្បុលខ្លួនចូលទៅចន្លោះរង្វង់ដៃដ៏សែនកក់ក្តៅរបស់នាយ។ ម្នាក់នោះគ្មានអ្នកណាផ្សេងក្រៅពីជីមីនក្មេងប្រុសទាសករដែលអាចជាអនាគតភរិយារបស់នាយនេះឯង។

«ចង់ឱប» មិននិយាយតែមាត់ដៃរបស់ជីមីនក៏នៅមិនស្ងៀមដែរលូកឱបអ្នកម្ខាងទៀតយ៉ាងណែន។ បើទោះបីជាមិនទទួលបានការតបស្នងពីការឱបនេះក៏ដោយក៏គេនៅតែមានអារម្មណ៍ថាមានសេចក្តីសុខដែរ។

«ក្លាហាន!» នាយចំអន់ឲ្យនាយតូច ហើយថែមទាំងខិតខ្លួនទៅកណ្តាលនៃគ្រែ។ ដូចដែលដឹងហើយថាគ្រែនាយជាខ្នាតធំដូច្នេះនាយម៉េចនឹងអាចបណ្តោយឲ្យក្មេងខ្លះធ្លាក់លើឥដ្ឋបានទៅ។

ទោះបីមិនទទួលបានការឱបតបស្នងវិញមែនពិត ប៉ុន្តែក៏មិនត្រូវបានអ្នកម្ខាងទៀតដេញចេញនោះដែរ។ នាយតូចកាន់តែបានចិត្តនៅពេលមនុស្សដូចនាយមិនហាមាត់ដេញគេហើយទុកឲ្យគេឱបយ៉ាងកក់ក្តៅថែមទៀត។ ពេញមួយយប់ជីមីនគិតតែឈ្មុសឈ្មុលចូលទៅរកនាយកម្លោះមិនឈប់ឈរទោះបីមានភួយក្រាស់ដណ្តប់ក៏ពិតមែន តែពេលបានឱបនាយវាកក់ក្តៅជាង។

ទាសកររបស់អាល់ហ្វា Where stories live. Discover now