ក្រឡេកមកមើលថេយ៉ុងវិញនៅថ្ងៃនេះហាក់បីដូចជាថ្ងៃវិសេសឱឡារិកណាស់អញ្ចឹងតាំងពីព្រឹកព្រហាមមកដល់ថ្មើនេះទៅហើយនៅញញឹមសប្បាយចិត្តមិនឈប់។ សូម្បីតែពេលនេះកំពុងមានប្រជុំក្នុងសាលដ៏ធំមុខបុគ្គលិកជាច្រើនក៏នាយនៅតែមិនអាចភ្លេចក្នុងការញញឹមភ្លឹកភ្លាំងបានដែរ។ ដល់ថ្នាក់ធ្វើឲ្យបុគ្គលិកថ្នាក់ក្រោមឯទៀតឆ្ងល់ជាមួយនាយជាខ្លាំង ព្រោះថាតាំងពីដើមរៀងមកមិនដែលឃើញនាយញញឹមសប្បាយចិត្តអីដល់ថ្នាក់នេះទេ។
«បើមានចម្ងល់អ្វីអ្នកទាំងអស់គ្នាអាចសួរបាន បើអស់ហើយអាចបំបែកគ្នាចុះ» នាយបញ្ឈប់ស្នាមញញឹមមុននឹងនិយាយបញ្ចប់លើកចុងក្រោយដើម្បីបិទអង្គប្រជុំ។ វាក៏ស្របពេលដែលបុគ្គលិករៀបចំចាកចេញទៅម្តងម្នាក់ៗផងដែរ។
«លោកអគ្គនាយក លោកយ៉ុនហ្គីសុំជួបច៎ាស!» ភ្លាមៗគ្រាន់តែបុគ្គលិកចេញទៅបាត់អស់ ស្រាប់តែលេចវត្តមានបុគ្គលិកស្រីម្នាក់ដើរចូលមកដល់ផងដែរ។ គ្រាន់តែឮនាងពោលដូច្នោះនាយសង្ហាស្រាប់តែលើកចិញ្ចើមឆ្ងល់មុននឹងសួរ៖
«ឲ្យគេចូលមក» នាយសង្ហាអនុញ្ញាតទាំងភ្នែកដៀងមើលទៅកាន់ទ្វាររបើកឡើងដោយឯកឯងបង្ហាញនាយកម្លោះយ៉ុនហ្គីដើរចូលមកយ៉ាងរំភើយដូចជាមានអំណាចណាស់ណានៅទីនេះយ៉ាងអញ្ចឹង។
«អារម្មណ៍ល្អមែនទេ?» យ៉ុនហ្គីដើរមកដល់អង្គុយទល់មុខលោកអគ្គនាយកនិយាយចអន់ឲ្យនាយទាំងដៃនៅមិនសុខទាញយកកូនតុក្កតាចម្លែកលើតុនោះមកផ្ទៀងមើលដោយយកចិត្តទុកដាក់។
«នាងទៅវិញទៅអស់ការហើយ! អារម្មណ៍យើងធម្មតាដូចមនុស្សទូទៅខុសពីឯងដែលមានអារម្មណ៍ដូចដុំថ្ម» ថេយ៉ុងបង្គាប់ឲ្យបុគ្គលិកស្រីម្នាក់នោះចាកចេញ រួចទើបផ្លែផ្កាឌឺដងដាក់យ៉ុនហ្គីវិញ។ នាយបម្រុងលូកដៃទៅកញ្ឆក់យកកូនតុក្កតានោះមកវិញដែរ តែយ៉ុនហ្គីបែរជាល៎លេងនឹងនាយរេដៃទៅម្ខាងរបៀបមានអំណាចជាង។
«អារម្មណ៍យើងក៏ជាអារម្មណ៍មនុស្សម្នាក់នៅលើផែនដីនេះដែរ»
«វាខុសត្រង់គេមានបេះដូង ឯងវិញអត់ទេ» ថេយ៉ុងដាក់មួយឃ្លានេះហើយធ្វើឲ្យយ៉ុនហ្គីភាំងបន្តិចទើបនាយកម្លោះអាចយកតុក្កតានោះមកវិញបាន។ បើតាមមើលទៅថេយ៉ុងនិយាយត្រូវម៉្យាងដែរដែលថាយ៉ុនហ្គីនជាមនុស្សគ្មានបេះដូង ព្រោះនាយមិនដែលចេះស្រឡាញ់នរណាសោះក្នុងជីវិតនេះ។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Misterio / Suspenso«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»