ភាគទី 22: លោកម្ចាស់ធ្វើបែបនោះធ្វើអី?

546 56 12
                                    

ភូមិគ្រឹះបំបាំងកាយ

ក្នុងភូមិគ្រឹះពេលនេះកំពុងតែមានការខ្សិបខ្សៀវគ្នារបស់អ្នកបម្រើ ក៏ដូចជាទាសករទៅលើរឿងដែលម្ចាស់របស់ពួកគេលះលែងគ្នាដោយគ្មានហេតុផលបែបនេះ។ នៅកន្លែងហាលសម្លៀកបំពាក់ប្រៀបដូចជាផ្សារត្រី ព្រោះមានពួកទាសករមិនតិចនាក់និយាយគ្នាយ៉ាងភ្ញាក់ផ្អើលចំពោះរឿងលោកម្ចាស់ និងម្ចាស់តូចរបស់ពួកគេនេះឯង។

«លោកម្ចាស់លេងសើចពេកទេដឹង? នេះរៀបការជាមួយគ្នារួមរស់ជាមួយគ្នាច្រើនឆ្នាំហើយ ម្តេចក៏សុខៗស្រាប់តែលែងលះគ្នាយ៉ាងអញ្ចឹងគួរឲ្យសង្ស័យដល់ហើយ ចុះបើប៉ាម៉ាក់គាត់ដឹងច្បាស់ជាមានរឿង» ទាសករប្រុសម្នាក់មាត់ប៉ប៉ាច់ប៉ប៉ោចនិយាយច្រើនជាងគេមិនដឹងរឿងច្បាស់ក៏ធ្វើដូចដឹង នាំទាសករឯទៀតច្របល់ទៅតាមដែរ។ មើលទៅការងារថ្ងៃនេះបែបមិនហើយងាយទេមើលទៅ បើម្នាក់ៗរវល់តែចេះដឹងរឿងម្ចាស់យ៉ាងអញ្ចឹង។

«ក៏អាចថាមកពីលោកម្ចាស់គាត់នឿយណាយហើយមើលទៅ»

«អ៎េ! ក៏អាចថាមកពីម្ចាស់តូចឈប់ទ្រាំមិនចឹង?»

«ម្ចាស់តូចទ្រាំមកច្រើនឆ្នាំហើយឈប់ងាយៗយ៉ាងម៉េច?»

«កុំចេះដឹងរឿងលោកម្ចាស់ល្អជាង» ភ្លាមៗទាសករដែលប្រកែកវែកញែកគ្នាត្រូវស្ងាត់មាត់ពេលជូយ៉ុងអ្នកជំនិតយ៉ុនហ្គីមកដល់ ហើយប្រើពាក្យគម្រាមដោយទឹកមុខគ្មានរសជាតិរបស់នាយ។ នាយសម្លឹងទាសករដែលហ៊ានទាំងនោះបន្តិច មុននឹងចាកចេញពីទីនោះយ៉ាងធម្មតា។

«បងជូយ៉ុង!» គ្រាន់តែនាយចេញបានឆ្ងាយពីទាសករទាំងនោះបានមិនប៉ុន្មាន ជីមីនរហ័សមកឃាត់ដំណើរ

«មានការអីមែនទេ?» នាយងាកមកនិយាយជាមួយជីមីនវិញ និងលើកចិញ្ចើមឆ្ងល់ដែលមិញនេះគេស្ងៀមស្ងាត់សោះសុខៗស្រាប់តែមកទាញបែបនេះ។

«តើលោកម្ចាស់ពិតជាបានបែកគ្នាជាមួយភរិយាគាត់មែនទេ?» នាយតូចសួរមួយៗ ព្រមជាមួយការឱនមុខចុះដូចជាមនុស្សមានកំហុសយ៉ាងអញ្ចឹង។ តែគេគិតបែបនោះក៏ម៉្យាង ព្រោះថាកាលដែលរឿងវាក្លាយជាអញ្ចឹងមកពីគេ និងយ៉ុនហ្គីសាងឡើងនៅយប់នោះក៏មិនដឹង។

ទាសកររបស់អាល់ហ្វា Where stories live. Discover now