ភាគទី 30: ផ្លាស់ប្តូរចិត្ត

525 58 3
                                    

ក្រោយពីថេយ៉ុងចាកចេញមិនបានប៉ុន្មានយ៉ុនហ្គីក៏បានខលទៅជូយ៉ុងដើម្បីមកយកនាយទៅភូមិគ្រឹះវិញ។ នាយមិនជាស្រវឹងណាស់ណាអីទេ ក៏ប៉ុន្តែមិនចង់ឲ្យខ្លួនឯងបើកបរទាំងស្រវឹងត្រឡប់ទៅវិញនោះដែរ។ កំឡុងពេលអង្គុយចាំជូយ៉ុងមកទទួលនាយក៏ឆ្លៀតពេលបើកទូរស័ព្ទមើលក៏ឃើញសារយ៉ាងច្រើនពីគណនីចម្លែកមួយផ្ញើមកនាយ។

"ខ្ញុំនឹកបង" ពាក្យមួយឃ្លាដែលបង្ហាញចេញពីអារម្មណ៍នៃអ្នកផ្ញើសារនេះមកគឺបញ្ជាក់យ៉ាងច្បាស់ តែក៏នៅមិនអាចទាញចំណាប់អារម្មណ៍របស់នាហបានដដែល។ យ៉ុនហ្គីសុខចិត្តបិទទូស័ព្ទចោល ហើយស៊កដាក់ក្នុងហោប៉ៅវិញយ៉ាងធម្មតាដូចសារមិញនេះគ្មានយ៉ាងអញ្ចឹងទុកដូចជាខ្យល់បក់កាត់។

Skip

ភូមិគ្រឹះបំបាំងកាយ

ទម្រាំតែនាយត្រឡប់មកដល់ភូមិគ្រឹះវិញវាឈានចូលដល់ម៉ោងប្រាំបួនជិតដប់យប់ទៅហើយ។ តែមិនចម្លែកទេថ្ងៃនេះនាយចង់ត្រឡប់មកភូមិគ្រឹះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មកដល់ភ្លាមនាយមិនបានសំដៅទៅផ្ទះតូចដូចពីមុនទេ ទោះបីពេលនេះតានតឹងដល់កម្រិតកំពូលក៏ដោយចុះនាយសុខចិត្តត្រឡប់ទៅបន្ទប់របស់នាយវិញ ដោយមានជូយ៉ុងជាជំនិតជាអ្នកជូនទៅ។

«ជូយ៉ុង! ឯងជួយចាត់ការដោះលែងទាសករទាំងអស់ ហើយឲ្យប្រាក់មួយចំនួនទៅពួកគេដើម្បីរកអនាគតថ្មីទៅ យើងលែងត្រូវការអ្នកកំដរហើយ» ពាក្យសម្តីរបស់យ៉ុនហ្គីធ្វើឲ្យជូយ៉ុងឆ្ងល់ក្នុងចិត្តជាខ្លាំង សុខៗនាយស្រាប់តែចង់ឲ្យទាសកររបស់នាយទាំងអស់មានសេរីភាពអាចរកអនាគតបាន។ តែបើតាមសម្តីនាយនិយាយមកនេះគឺមិនសមលេងសើចទេវាគឺជាការពិត។

«បាទលោកម្ចាស់! ក៏ប៉ុន្តែម៉េចក៏សុខៗលោកម្ចាស់សម្រេចចិត្តបែបនេះទៅវិញ?» ដោយមានចម្ងល់មិនអាចស្រាយបានទើបជូយ៉ុងសាកល្បងសួរទៅកាន់យ៉ុនហ្គីក្រែងនាយព្រមប្រាប់ហេតុផល

«យើងចង់ចំណាយពេលនៅម្នាក់ឯង ឆាប់ទៅធ្វើអ្វីដែលយើងប្រាប់ទៅ» យ៉ុនហ្គីមិនតបនឹងសំណួររបស់ជូយ៉ុង ហើយបង្វែរដានដូចចង់គេចពីសំណួរនេះថែមទៀត។

ទាសកររបស់អាល់ហ្វា Where stories live. Discover now