បន្ទប់ទារុណកម្ម
នាយតូចត្រូវយ៉ុនហ្គីយកមកបន្ទប់ទារុណកម្មសម្ងាត់ដែលវាជាបន្ទប់មិនធ្លាប់មានទាសករណាអាចមកទីនេះបានទោះល្មើសបញ្ជាប៉ុណ្ណាក៏ដោយ។ ក្នុងបន្ទប់នេះគួរឲ្យខ្លួនព្រោះវាងងឹតខ្លាំង វាក៏មានគ្រែធំមួយព្រមជាមួយពូកទន់នៅកណ្តាល។ វាមិនសមថាជាបន្ទប់ទារុណកម្មទាល់តែសោះព្រោះគ្មានភ្នែកណាមួយដែលអាចធ្វើឲ្យជីមីនមានរបួសឡើយវាសាមញ្ញធម្មតាៗ។ ជីមីនត្រូវនាយរុញឲ្យនៅក្នុងបន្ទប់នេះតែម្នាក់ឯងវាត្រជាក់លើសពីការស្មានទៅទៀតទើបនាយតូចសសៀខ្លួនទៅលើពូកទាញភួយមករុំជិតទាំងភ័យខ្លាច។
ក្រាក!
«ចង់ចាកចេញពីយើងណាស់មែនទេ?» នាយបើកទ្វារហើយដើរទៅជិតនាយតូច និងសួរសំណួរចាក់ដោតដោយសំឡេងធ្ងន់កណ្តុកអាចធ្វើឲ្យគេភ័យបានគ្រប់ពេល
«លោកម្ចាស់ហ្ហឹកៗ» នាយតូចបានតែពោលហៅសព្វនាយរបស់នាយដោយទឹកភ្នែកហូរជាប់ថ្ពាល់មិនបាត់។ ម៉្យាងគេក៏ដើរមកអង្គុយលើគ្រែក្បែរទៀតមានអារម្មណ៍ថាចំហាយនៃភាពជាអ្នកមានអំណាចលើខ្លួនបង្ហាញយ៉ាងច្បាស់។
«យើងលក់ឯងឲ្យតាៗឯងច្បាស់ជាបានចេញយ៉ាងងាយហ្ហឹសៗ» នាយសើចយកប្រៀបក្នុងនាមជាអ្នកឈ្នះប្រាប់គេពីបំណងនាយនៅពេលនេះដែលចង់ចង់គេឲ្យពួកតាចាស់
«អត់ទេលោកម្ចាស់ខ្ញុំមិនទៅណាទៀតទេ សុំអង្វរកុំលក់ខ្ញុំអី» ជីមីនស្ទុះចុះទៅឱបជើងនាយជាប់បង្ហាញការអង្វរកក្រែងគេមានចិត្តប្រណីសណ្តោសដល់ខ្លួនដែលទើបតែធ្វើខុសលើកមួយ។ គេមិនចង់ឲ្យរាងកាយមួយនេះប្រឡាក់ប្រឡូកគ្រប់មនុស្សប្រុស ហើយរឹតតែមិនចង់ទៅរស់នៅជាមួយតាៗទាំងនោះ។
«បើថេយ៉ុងមិនអូសឯងមកវិញទាន់ពេលទេ ឯងគង់នឹងបានដល់មាត់អង្គរក្សយើងមុនតាៗទៅទៀត» ពាក្យសម្តីនេះមិនមែនជាការគម្រាមតែជាពាក្យពិតដែលជីមីនត្រូវដឹងថាទាសករដែលហ៊ានលួចរត់ហើយត្រូវចាប់បានមកវិញដោយពួកអង្គរក្សនោះពួកអង្គរក្សមានសិទ្ធិចាត់ការតាមចិត្ត។
«ខ្ញុំម្ចាស់ឈប់ហើយសូមកុំឲ្យខ្ញុំទៅនរណាផ្សេងទៀតអី» ជីមីនក្លាយជាញ័រចំប្រប់យំឱបជើងនាយព្យាយាមធ្វើឲ្យគេចិត្តទន់យ៉ាងហោចណាស់ក៏គេអាចសណ្តោសមិនឲ្យអ្នកណាផ្សេងមកប៉ះពាល់របស់ជាកម្មសិទ្ធិ។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Mistério / Suspense«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»