ថ្ងៃថ្មី
វាប្រាកដណាស់ថាបន្ទាប់ពីយប់ដ៏អាក្រក់មួយនោះហើយជីមីនមិនអាចអត់ឱនឲ្យខ្លួនឯងបានទេ។ គេក្រោកមកដោយមិនព្រមមាត់កបើកភ្នែកឡើងក៏យំមកខ្លាំងៗចិត្តដែលខឹងវាពុះកញ្ជ្រោលដូចមនុស្សឆ្កួត។ គេមិនបម្រាស់ខ្លួនគិតតែសម្ងំដោយមានភួយគ្របមិនជិតរាងកាយ ព្រោះតែអារម្មណ៍ដែលមានបញ្ជាក់ថាគេពេលនេះមិនខុសពីក្មេងលក់ខ្លួនទេ។ ចំណែកបុរសកាលពីយប់មិញក៏បាត់វត្តមានសូន្យឈឹងវាបញ្ជាក់ច្បាស់ៗថានាយតូចត្រូវនាយបោះបង់ចោលឲ្យអ្នកដទៃបំពានតាមចិត្ត។
ក្រាក! ទ្វាររបើកឡើងស្របជាមួយភ្លើងបើកបំភ្លឺបន្ទប់ដូចគ្នា។ នាយសង្ហាដើរមួយៗមករកក្មេងប្រុសដែលនាយស្អប់នៅលើគ្រែដេកបង្ហួរទឹកភ្នែកចោលឥតអំពើ។ យ៉ុនហ្គីឃើញភួយរញ៉េរញ៉ៃរហ័សទាញគ្របឲ្យជិតឲ្យ តែជីមីនហ៊ានណាស់ហ៊ានទាញវាចេញមិនខ្មាសនាយអីបន្តិច រឹតតែមិនខ្លាចអំណាចរបស់គេដែលមាននៅពេលនេះ។
«លោកម្ចាស់អាក្រក់ណាស់» នាយតូចទ្រហ៊ោយំខ្លាំងៗស្ទើរហក់ទៅសម្លាប់នាយទាំងរស់ដែលបណ្តោយឲ្យគេទៅអ្នកផ្សេងប៉ះពាល់
«អាក្រក់ត្រង់ណា?» នាយលើកចិញ្ចើមសួរគេវិញដូចគ្មានរឿងអីកើតឡើង
«ម៉េចក៏ឲ្យគេប៉ះពាល់ខ្ញុំហ្ហឹកៗ ខ្ញុំជារបស់លោកម្ចាស់លោកអាចធ្វើអ្វីដាក់ខ្ញុំក៏បានលើកលែងតែឲ្យខ្ញុំទៅអ្នកផ្សេង» ជីមីនស្រែកយំដាក់នាយចង់ដឹងថាមានហេតុផលអ្វីខ្លះដែលឲ្យនាយដាច់ចិត្តឲ្យអ្នកដទៃជាន់ឈ្លីលើគេយ៉ាងព្រៃផ្សៃបែបនេះ? គេគ្រាន់តែចង់រស់ចង់មានសេរីភាពក្នុងនាមជាខ្លួនឯងប៉ុណ្ណោះ។ គេខុសមែនទេ?
«ឈប់ឆ្កួត! មិនដឹងថាជាយើងឬក៏យ៉ាងម៉េច?» នាយគ្រឺតនឹងក្មេងនេះដល់កំពូលហើយដែលមិនចំណាំថាជានាយតែម្នាក់គត់ដែលមានសិទ្ធិប៉ះពាល់លើគេអ្នកផ្សេងឯណាដែលអាចធ្វើបែបនោះបានទៅ។ នាយក៏ចេះហួងហែងលើរបស់កម្មសិទ្ធិដែរ អ្វីដែលជារបស់នាយហើយនាយមិនឲ្យអ្នកណាផ្សេងប៉ះបានទេ។
«ហេតុអីមិនឆ្លើយនឹងខ្ញុំ? ឲ្យខ្ញុំរើស្ទើរឆ្កួតធ្វើអី?»
«ចង់ដឹងថាឯងចិត្តងាយឬអត់» នាយបូញមាត់តបទៅគេវិញធ្វើមើលតែជារឿងធម្មតា តែវាមានអ្វីធំដុំទៅគ្រាន់តែធ្វើឲ្យក្មេងម្នាក់គ្រាំចិត្តដេកយំពេញមួយយប់រហូតដល់ភ្លឺហើយនៅមិនស្រាកស្រាន្តប៉ុណ្ណឹង។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Misteri / Thriller«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»