គ្រាន់តែយ៉ុនហ្គីចេញផុតនាយតូចហៀបនឹងបែរខ្នងត្រឡប់ទៅកាន់កន្លែងដើមរបស់ខ្លួនវិញទៅហើយក៏ត្រូវបង្អាក់ដំណើរពេលឃើញមុខរបស់ជំនិតនាយក្រាស់។ គេសម្លឹងជីមីនដោយកែវភ្នែកនឹងធឹងគ្មានរសជាតិ វាជាហេតុនាំឲ្យចិត្តនាយតូចមានមន្ទិលដូចគ្នា។ ជីមីនរហ័សជូតទឹកភ្នែកចេញយ៉ាងលឿន ដើម្បីកុំឲ្យអ្នកម្ខាងទៀតយល់ច្រឡំកាន់តែខ្លាំង។
«បងរកខ្ញុំមែនទេ?» ជីមីនសួរទៅកាន់អ្នកទល់មុខពីបំណងដែលនាយមកពាំងផ្លូវបែបនេះ
«ឯងទំនេរទេ?»
«បាទគឺទំនេរ! បងមានអ្វីមែនទេ?» នាយតូចសួរនូវពេលដែលគេសុខៗមកសួរថាទំនេរ ឬអត់បែបនេះ
«ទៅជួយកាត់ផ្កាជាមួយបងបន្តិច» សំណើនេះធ្វើឲ្យនាយតូចភាំងស្មារតីមិនស្ទើរដែលសុខៗនាយបបួលទៅកាត់ផ្កា នេះវាមិនមានកម្មវិធីអ្វីឡើយម្តេចក៏នាយចង់ទៅកាត់ផ្កាដូច្នេះ? តែគេម៉េចនឹងអាចសួរបានទៅវាមិនមែនជាកិច្ចការរបស់អ្នកផ្ទះតូចដែលត្រូវចេះដឹងរឿងរបស់ផ្ទះធំឡើយ។
«ហ្ហឹម!» ជីមីនងក់ក្បាលតិចៗដើរតាមពីក្រោយ ជូយ៉ុង ជាប់
សួនច្បារ
ពេលនេះក្នុងដៃនាយតូច និងជូយ៉ុងម្នាក់ៗគឺមានកន្ត្រកមួយ ព្រមជាមួយកន្ត្រៃមួយដូចគ្នា។ ជីមីនមិនបានដឹងពីគោលបំណងនាយឡើយ ដូច្នេះគេពិបាកនឹងជ្រើសរើសប្រភេទផ្កាដែលត្រូវការ។ នេះមិនទាំងដឹងថាកម្មវិធីអ្វីផង គេមានតែកាត់តាមពីក្រោយនាយជាប់ប៉ុណ្ណោះ មិនថានាយកាត់អ្វីគេក៏កាត់នោះដែរ។
«ដឹងថាលោកម្ចាស់ស្រឡាញ់រុក្ខជាតិអ្វីទេ?» កាត់សុខៗ ជូយ៉ុង ស្រាប់តែសួរអំពីចំណង់ចំណូលចិត្តរបស់លោកម្ចាស់។ បើនិយាយទៅទាសករធម្មតាៗដូចគេម៉េចនឹងអាចដឹងពីចំណូលចិត្តរបស់នាយបានទៅ។
«មិនដឹងទេ» ឃើញទេចម្លើយខ្លីៗនេះគឺចេញមកយ៉ាងងាយបំផុត ព្រោះថាគេមិនអាចដឹងពីអ្វីដែលយ៉ុនហ្គីពេញចិត្តឡើយ។
«លោកម្ចាស់ពេញចិត្តរុក្ខជាតិលម្អបំផុត ជាពិសេសរុក្ខជាតិដែលមិនចាំបាច់ត្រូវការពន្លឺថ្ងៃច្រើន គាត់ក៏មានបន្ទប់ដាច់ដោយឡែកពីម្ចាស់តូចវាជាបន្ទប់ដែលគាត់នឹងគេងរាល់យប់ដែលមកផ្ទះយឺត ឬពេលដែលនឹកចង់មើលរុក្ខជាតិរបស់គាត់ ខុសពីម្ចាស់តូចដែលពេញចិត្តនឹងផ្កា» ជូយ៉ុង រៀបរាប់បណ្តើរផ្តោតលើផ្កាដែលត្រូវកាត់បណ្តើរ មិនថាបណ្តាលមកពីអ្វីឡើយដែលធ្វើឲ្យជំនិតម្នាក់នេះនិយាយរឿងម្ចាស់ប្រាប់នាយតូចដូច្នេះ។
YOU ARE READING
ទាសកររបស់អាល់ហ្វា
Mistério / Suspense«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»