ថ្ងៃថ្មី
ដ្បិតតែយប់មិញជាយប់ដែលពោរពេញទៅដោយភាពកក់ក្តៅក៏ដោយ តែយ៉ាងណាវាមិនអាចចប់បានដោយងាយឡើយ។ កាលដែលយ៉ុនហ្គីទៅនៅផ្ទះតូចពេញមួយយប់បែបនេះវាហាក់ដូចជាការមើលងាយប្រពន្ធពេកហើយ។ នេះគ្រាន់តែឈ្លោះគ្នាបន្តិចក៏នាយចិត្តខ្លាំងមិនព្រមលួងលោមបែរជាគេចទៅឱបមនុស្សខ្ចាត់ព្រាត់គ្មានឋានៈរំលងអ្នកមាននាមជាប្រពន្ធទៅវិញ។
ផ្ទះធំ
ភាពរកាំរកុះនៃប្តីប្រពន្ធមួយគូកំពុងតែកើតមានឡើងដោយការក្បត់ពាក្យសន្យារបស់ស្វាមី។ ទង្វើក្បត់នេះដាមអីលម៉េចនឹងអាចទ្រាំលេបកំហឹងបានទៅទោះគេមិនចង់ពាក់ព័ន្ធជាមួយពួកទាសករ មិនប្រាកដថាលើកលែងឲ្យអាល់ហ្វាម្នាក់នេះឡើយ។ អាល់ហ្វាមានសិទ្ធិធ្វើរឿងមិនគប្បីមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយអូមេហ្កាបានច្រើនគាប់ចិត្ត ដោយគ្មានកំហុសបាន ប៉ុន្តែគេមានប្រពន្ធហើយមានដៃគូរួមរស់ទោះខឹងស្អប់ប៉ុណ្ណាក៏នាយមិនគួរទៅគេងឱបអ្នកដទៃក្រៅពីប្រពន្ធខ្លួនទេ។
«ក្រែងអូនប្រាប់បងហើយមិនអញ្ចឹង? បងគ្មានសិទ្ធិទៅគេងឱបពួកទាករឡើយបងក៏សន្យានឹងអូនថាឈប់ប្រព្រឹត្តតែមិនបានប៉ុន្មានថ្ងៃផងបងទៅគេងជាមួយពួកគេពេញមួយយប់មិនត្រឡប់មកផ្ទះទៀត» ដាមអីលស្រែកថាឲ្យប្តីខ្លាំងៗគ្មានខ្មាសបាវបម្រើទាំងព្រឹកព្រលឹម
«ក្រែងអូនដេញបងចេញមិនចឹង? បងចង់គេងទីណាក៏បាន ឬបងគ្រាន់តែគេងក៏ខុស?» នាយតបទៅវិញដោយមិនហ៊ានទាំងស្រែកដាក់ប្រពន្ធមួយម៉ាត់។ ក្នុងនាមជាអាល់ហ្វាវាជារឿងធម្មតាទេ ហើយម៉្យាងគឺគេជាអ្នកដេញនាយទៅដោយខ្លួនឯងឬឲ្យនាយដេកយាមមុខបន្ទប់?
«យ៉ុនហ្គី? បងមានធ្លាប់ស្រឡាញ់អូនខ្លះទេ? ឬការរៀបការរវាងយើងគ្រាន់តែដើម្បីបំពេញមុខបំពេញមាត់នៃកិច្ចសន្យារវាងចាស់ទុំ? សូម្បីតែស្នាម mark បង្ហាញពីកម្មសិទ្ធិក៏គ្មាន បងក្បត់អូនហើយថែមទាំងខកសន្យាជាមួយអូនច្រើនលើក» ដាមអីលប្រែជាស្រក់ទឹកភ្នែកវិញម្តងអង្គុយរៀបរាប់ទុក្ខសោកចង់ដឹងថាការរៀបការជាច្រើនឆ្នាំមកនេះនាយមានចិត្តស្រឡាញ់គេខ្លះទេ
YOU ARE READING
ទាសកររបស់អាល់ហ្វា
Gizem / Gerilim«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»