ផ្ទះធំ
នាពេលល្ងាចយ៉ុនហ្គីតតែងត្រឡប់មកពីធ្វើការលឿនដើម្បីធ្វើតាមចិត្តប្រពន្ធដែលចង់ញ៉ាំអាហារជុំគ្នា។ អ្នកបម្រើនាំគ្នាដួសបាយដាក់ចាន ហើយតម្រៀបអាហារលើតុត្រៀបត្រាតែនៅក្នុងតុដ៏ធំនេះមានមនុស្សតែពីរនាក់ប៉ុណ្ណោះ។ ដាមអីលមាននាមជាប្រពន្ធរៀបការយូរឆ្នាំហើយមិនទាន់មានកូន ព្រោះនៅក្មេងពេកប្តីនាយតូចមិនចង់ឲ្យលំបាកឡើយទើបថ្នមចិត្ត និងកាយមករហូត។
«ដាម!» លោកម្ចាស់យ៉ុនហ្គីពោលហៅឈ្មោះប្រពន្ធដោយសម្តីស្អកៗ
«បាទ! បងហៅអូនមានអ្វីមែនទេ?» រាងតូចដែលដួសអាហារដាក់មាត់នោះឆ្លើយតបទៅកាន់ស្វាមីភ្លាមៗមិនឲ្យនាយទាស់ចិត្តទាន់ទេ
«ថ្ងៃស្អែកនេះមានភ្ញៀវមកភូមិគ្រឹះយើងអូនដឹងថាគួររៀបចំយ៉ាងម៉េចហើយមែនទេ?» នាយសង្ហាពោលប្រាប់អ្នកជាប្រពន្ធដោយសម្តីផ្អែមបំផុត
«អូនដឹងហើយអូននឹងមិនធ្វើឲ្យបងទើសចិត្តឡើយ»
បន្ទប់
បន្ទាប់ពីបញ្ចប់ការញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់រួចវាក៏ដល់ពេលត្រូវសម្រាកល្មម។ យ៉ុនហ្គីជាធម្មតាធ្វើកិច្ចការដែលនៅសល់ពីក្រុមហ៊ុនឲ្យរួចរាល់ទើបទៅរកពួកទាសករក្មេងៗនៅផ្ទះតូច។ ថ្ងៃនេះបើតាមចាំច្បាស់គឺជាវេនរបស់សំណព្វចិត្តនាយហើយ ដូច្នេះទើបនាយញញឹមញញែមមិនឈប់យូហាននេះណាមិនពូកែយល់ចិត្តដូចវ៉ូជីនក៏ពិតមែនតែសម្រស់វិញស្អាតទាក់ទាញចិត្តនាយបំផុត។
«ហ្ហឹម!» នាយសង្ហាគ្រហឹមបន្តិចពេលដឹងដល់ដៃស្រឡូនលូកមកច្របាច់ខ្នងថើរៗ នោះគឺជាប្រពន្ធរបស់នាយដាមអីលនេះឯង។ នាយកម្លោះមិនចាំយូរទាញចង្កេះមួយក្តាប់នោះមកឱបជាប់ហើយដាក់ឲ្យអង្គុយលើភ្លៅរបស់នាយ ហើយថែថើបតាមចិត្តចង់។
«បងសម្លាញ់! អូនពិតជាចង់មានកូនណាស់ពេលនេះអូនអាយុ 18ឆ្នាំ ហើយ» ប្រពន្ធក្មេងពោលទៅកាន់ស្វាមី និងធ្វើទឹកមុខគួរឲ្យស្រឡាញ់ដាក់នាយទៀតផងបើនាយមិនស្រឡាញ់ទៀតចប់មិនខានទេ
«អូននៅក្មេងក្នុងការមានកូនណាស់ បងមិនចង់ឲ្យអូនឈឺនោះទេដាម! អូនគួរបំប៉នសុខភាពសិនទៅចាំរឹងមាំជាងនេះបន្តិចសឹមយើងគិតគូ»
YOU ARE READING
ទាសកររបស់អាល់ហ្វា
Misteri / Thriller«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»