មួយរយៈពេលក្រោយ
ជារឿយៗនាយតែងនាំដាយ៉ុងដែលជាមនុស្សស្រីជាទីស្រឡាញ់ពេញចិត្តមកលេងផ្ទះសឹងថាដូចមនុស្សស្និតស្នាល។ ដាមអីលមានសិទ្ធិអ្វីទៅ ត្រឹមតែជាភរិយាដែលនាយលើកឲ្យខ្ពស់ជាងអ្នកផ្សេងទៀតប៉ុណ្ណឹងគ្រប់គ្រាន់ពេកហើយសម្រាប់គេ។ ក៏ដឹងថាគេជាមនុស្សដែលមិនចង់មានការពាក់ព័ន្ធជាមួយអ្នកណាពិសេសរឿងផ្ទាល់ខ្លួនរបស់ស្វាមីតែម្តង។
យ៉ុនហ្គីនាំដាយ៉ុងដើរមើលជុំវិញផ្ទះ ហើយបង្ហាញគ្រប់ទីកន្លែងដែលនាងចង់ទៅ។ ដូចពេលនេះអញ្ចឹងនាយនាំនាងទៅសួនច្បារដ៏ធំរបស់នាយបង្ហាញពីផ្កាគ្រប់ប្រភេទដែលដាមអីលដាំដុះ។ ដោយសារវាជារដូវផ្ការីកដូច្នេះការមើលផ្កានាពេលព្រឹកបែបនេះវាពិតជាស្រស់ស្រាយពិសេស ម៉្យាងមានផ្ការីកត្រៀបត្រាគ្រប់ពណ៌គ្រប់ក្លិនហោះកាត់ច្រមុះភាយមកយ៉ាងប្រហើរទាក់ទាញចិត្តមនុស្សដែលមកដល់។ ដើមផ្កាមួយៗបើនិយាយពីប្រភេទដែលលូតលាស់បានខ្ពស់វិញគឺសឹងថាកប់មនុស្សជិតឈឹងតែម្តង មិនចម្លែកព្រោះនៅទីនេះអ្នកថែសួនមើលថែដាក់ទឹក ដាក់ជី ប្រើដីល្អ។
«មិនស្មានថាភរិយារបស់យ៉ុនចូលចិត្តផ្កាយ៉ាងនេះសោះ មើលចុះចម្រុះគ្រប់ពណ៌ហើយថែមទាំងមានក្លិនក្រអូបទៀតផងជាឋានសួគ៌ប្រាកដណាស់» ដាយ៉ុងនិយាយលើកសរសើរមិនដាច់ពីមាត់ដើរមើលគ្រប់ផ្កាដែលរីកស្គុសស្គាយបង្អួតរាងដាក់នាងយ៉ាងគួរឲ្យគយគន់។ ជាមនុស្សស្រីម្នាក់ឃើញផ្កាច្បាស់ជាពុះកញ្ជ្រោលដូចដាយ៉ុងអញ្ចឹង។
«ដាយ៉ុង និយាយនេះពន្លើសពេកហើយទេដឹង នេះជាចំណូលចិត្តរបស់ភរិយាខ្ញុំ អ៎េ! បើថានាងពេញចិត្តខ្ញុំឲ្យអ្នកបម្រើកាច់រៀបបាច់ជូននាងជាការស្វាគមន៍ល្អទេ?» នាយសង្ហាបញ្ចេញមតិចង់យកចិត្តយកថ្លើមមនុស្សស្រីនៅចំពោះមុខ ជាចេតនានាយចង់បង្ហាញឲ្យនាងក្រមុំបានដឹងពីទំហំចិត្តដែលមាន
«បានមែនទេ?» ដាយ៉ុងសួរបញ្ជាក់ស្ទើរមិនជឿនឹងត្រចៀក នាងក៏លួចមានចិត្តចង់បានវាខ្លះដែរនរណាដែលអាចទប់ចិត្តបានទៅបើផ្កាស្អាតហើយច្រើនយ៉ាងនេះ
«ឲ្យតែនាងពេញចិត្ត» នាយនិយាយបញ្ជាក់ម្តងទៀតក៏ស្របពេលដែលដាយ៉ុងចូលទៅហិតផ្កាក្រអូបៗជាច្រើនមានពណ៌ក្រហមឆ្អៅ
YOU ARE READING
ទាសកររបស់អាល់ហ្វា
Misterio / Suspenso«ឯងជាអូមេហ្កា ដូច្នេះឯងត្រូវធ្វើជាទាសកររបស់យើងពេញមួយជីវិត» មីន យ៉ុនហ្គី «បាទ!» «ពីពេលនេះទៅឯងត្រូវហៅយើងថា "លោកម្ចាស់" ព្រោះយើងជាអ្នកសង្គ្រោះជីវិតដ៏ថោកទាបរបស់ឯង» «បាទលោកម្ចាស់ខ្ញុំដឹងហើយ»