ភាគទី 32: ប្រចណ្ឌ

545 59 4
                                    

«ខ្ញុំគិតលាជីមីនទៅក្រុមហ៊ុនសិនហើយ» ដោយសារតែមិនចង់រំខានជីមីនយូរនាយក៏ប្រញាប់ស្នើខ្លួនចាកចេញ ម៉្យាងក៏ដោយសារនឹកគិតដល់ក្មេងប្រុសម្នាក់ទិញកាហ្វេតែម្នាក់ឯងហើយរង់ចាំយូរទៀត។

«បាទ!» ជីមីននៅតែរក្សាស្នាមញញឹមមិនរលុបដដែល នាយតូចចូលចិត្តថេយ៉ុងណាស់ក៏មកពីនាយជាមនុស្សដឹងខុសត្រូវ ហើយម៉ឺងម៉ាត់ម៉ដ្ឋចត់ថែមទៀត។ ក្នុងថ្ងៃដែលនាយជួយអង្វរកទៅកាន់យ៉ុនហ្គីឲ្យគេនោះ គឺគេនៅមិនទាន់បំភ្លេចចោលនៅឡើយទេវាគឺស្ថិតក្នុងការចងចាំជានិច្ច។

កន្លែងលក់កាហ្វេ!

ថេយ៉ុងព្យាយាមប្រើកែវភ្នែកមួយគូរបស់នាយសម្លឹងគ្រប់ទិសទីទាំងឆ្វេង ទាំងស្តាំមិនលើកលែងសូម្បីតែបន្ទប់ទឹក។ ប៉ុន្តែនាយនៅតែមិនអាចដឹងបានថាពេលនេះហូប៊ីកំពុងនៅឯណាទេ។ មិនបង្គង់យូរនាយបានដើរទៅរកអ្នកបម្រើសេវាកម្មម្នាក់ដើម្បីសួរនាំ។

«អត់ទោសផង!» ថេយ៉ុងនិយាយទៅកាន់អ្នកបម្រើសេវាកម្មដោយការគួរសម

«សួស្តីលោក! មានអ្វីឲ្យខាងយើងខ្ញុំជួយដែរបាទ?» អ្នកបម្រើសេវាកម្មប្រុសម្នាក់នោះញញឹមឱនលំទោនចំពោះថេយ៉ុងដែលជាភ្ញៀវ និងសួរនាំជាលក្ខណៈស្តង់ដានៃផ្នែកនេះ។

«តើលោកមានឃើញក្មេងប្រុសម្នាក់រាងទាបជាងខ្ញុំបន្តិចឈរទិញកាហ្វេនៅទីនេះអម្បាញ់មិញទេ?»

«បាទគឺគាត់បានចាកចេញនៅមុននេះបន្តិចហើយ» អ្នកបម្រើសេវាកម្មគិតយ៉ាងរហ័សនៅពេលឮថេយ៉ុងនិយាយពីភិនភាគរបស់មនុស្សដែលនាយចង់រក ហើយក៏អាចផ្តល់ចម្លើយឲ្យនាយយ៉ាងសមចិត្តទៀតផង។

«អរគុណច្រើន!»

«បាទ! តើលោកមានអ្វីផ្សេងទៀតដែរទេ?»

«អស់ហើយ! អរគុណម្តងទៀត» ថេយ៉ុងពោលពាក្យអរគុណជាលើកទីពីរ បន្ទាប់មកនាយក៏ប្រញាប់ចេញទៅខាងក្រៅហាងដើម្បីរកហូប៊ូបន្ត។

នាយដើរក្រឡឹងជុំវិញគ្មានអ្វីខុសប្លែក នាយក៏បានដើរសំដៅមកកាន់ឡានរប់នាយដែលជាគោលដៅចុងក្រោយ។ នរៈបើកទ្វារឡានក៏បានឃើញហូប៊ីទំពារនំប៉័ង បឺតកាហ្វេគ្មានខ្វល់អ្នកតាមរកអីបន្តិចធ្វើឲ្យនាយហួសចិត្តជាមួយក្មេងនេះជាខ្លាំង។

ទាសកររបស់អាល់ហ្វា Where stories live. Discover now