#បំណុលស្នេហ៌ចងចិត្ត
Spoil
ពាក្យថាបំណុលមួយម៉ាត់គ្រប់គ្នាគឺមិនចង់ជួបពាក្យនេះទេ វាប្រៀបដូចទៅនឹងការជំពាក់បំណុលឣ្នកណាម្នាក់ឣញ្ចឹងវាមិនងាយស្រួយដូចការគិតរបស់មនុស្សម្នាក់ៗទេ ប៉ុន្តែជាក់ស្តែងរឿងនេះបានកើតឡើងទៅលើក្រុមគ្រួសារមួួយដែលបច្ចុប្បន្ននេះមានជីវភាពលំបាកយ៉ាងខ្លាំងដោយសារតែការចាប់ដៃគូររកសុីជាជនក្បត់ឣ្នកណាក៏មិនដឹងត្រូវជំពាក់បំណុលទៅលើម៉ាហ្វៀកម្លោះម្នាក់ដែលមានឈ្មោះល្បីល្បាញខាងផ្លូវងងឹត។ជារៀងរាល់ថ្ងៃតែងតែមានកូនចៅម្ចាស់បំណុលមកទារជារៀងរាល់ពេល ពួកគាត់តែងតែឆ្លើយថាគ្មានប៉ុន្តែមិនដឹងនេះជាពេលវេលាដ៏ស៊យខ្លាំងរបស់ពួកគាត់ដែលនាយម៉ាហ្វៀមួយរូបនេះបានមករកគាត់ផ្ទាល់ដល់កន្លែង។គ្រប់យ៉ាងវាស្ថិតទៅលើភព្វសំណាងរបស់គាត់ដែលមានកូនប្រុសឣាចទាក់ចិត្តនាយកម្លោះនេះបានទៅធ្វើការនៅភូមិគ្រឹះរបស់នាយដើម្បីដោះបំណុល។រឿងជាច្រើនដែលបានកើតឡើងទៅលើក្មេងប្រុសរូបនេះមិនចេះតិចមានទាំង ការវាយដំ ធ្វើទារុណកម្ម រំលោភបំពាន ការឃុំឃាំង ជាច្រើនផ្សេងទៀតដែលនឹកស្មានមិនដល់ដោយក្នុងនោះក៏មានកិច្ចសន្យាមួយច្បាប់ផងដែរ។ដោយសារតែសម្រស់ជាមួយនឹងឣត្តចរឹតឬកពារបស់គេវាបានធ្វើឲ្យនាយកម្លោះម្នាក់នេះងាយនឹងធ្លាក់ក្នុងឣន្លង់ស្នេហ៌មួយពព្រិចភ្នែក តើរឿងរាវបន្ទាប់ទៀតនឹងមានឣ្វីកើតឡើង បន្ទាប់ពីនាយមានទំនាក់ទំនងស្នេហាជាមួយក្មេងប្រុសនេះ??
[...]«លោកម្ចាស់ ខ្ញុំសូមទោស ខ្ញុំមិនមានចេទនាទេ សូមកុំដាក់ទោសខ្ញុំឣី...ហ្ហឹក...ហ្ហឹកៗៗ...!!»
«សម្រក់ទឹកភ្នែកមកធ្វើឣីក្មេងតូច យើងនិយាយប្រាប់ហើយតែឯងមិនស្តាប់ តើទោសមួយនេះគួរតែលើកលែងឲ្យឯងដែរទេ??»
(មានរឿងឣ្វីនឹង??)
តួឣង្គ:បៃបឺន លីហ្វាង/បៀវ ខាយលី
និពន្ធដោយ:Pichyy♡
___________________________________
📌មកហើយរឿងថ្មីក្តៅៗហុយៗមកសរសេរឲ្យឣានចាស>_<
📌Coming soon...
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??