រយៈពេលពេលកន្លះម៉ោងកន្លងផុតទៅ...
ក្នុងបរិវេនភូមិគ្រឹះឣ្នកបម្រើទាំងឣស់មមាញឹកនឹងការងារខ្លាំងណាស់ គ្រប់គ្នាមិនសម្បីតែហ៊ានសម្រាកផងនោះ។ ដូចជាសព្វមួយដងឣញ្ចឹងម៉ែដោះកំពុងតែធ្វើម្ហូបទុកសម្រាប់លោកម្ចាស់របស់គាត់មុននឹងត្រឡប់មកពីក្រុមហ៊ុនវិញ ក្នុងចតិ្តរបស់គាត់បែរជាចម្លែកចិត្តមិនស្ទើរ នៅមិនសុខសោះតែម្តង។
«ថ្ងៃនេះបៀវមិនចុះមកធ្វើកិច្ចការទេហេស?? ចម្លែកខ្លាំងម៉្លេះ??»គាត់និយាយឡើងដោយសម្តីតិចៗម្នាក់ឯង ជួនជាពេលដែលឣារីយ៉ាចុះមកដូចគ្នា ក្នុងចិត្តហាក់បីដូចជាភាំងបន្តិច ទឹកមុខរបស់នាងបែរជាញញឹម សើចសប្បាយខ្លាំងណាស់ មិនតែប៉ុណ្ណោះគាត់ក៏ប្រទះភ្នែកជាមួយនឹងសំពត់ខ្លីរបស់នាងមានប្រឡាក់ដោយឈាមក្រហមស្រស់បន្តិចទៀត។
«ថ្ងៃនេះយើងសប្បាយចិត្តខ្លាំងណាស់ ណាតបន្តិចទៀតឲ្យគេរៀបចំឡាន ជូនយើងទៅក្រៅបន្តិច»នាងស្រដីទាំងរីករាយជាទីបំផុតខុសពីធម្មតាយ៉ាងចឹង រួចក៏បោះជំហ៊ានចាកចេញទៅដោយមានណាតទៅបំពេញការងារខ្លួន។
«...»សម្តីឣម្បាញមិញដែលនាងនិយាយមកនេះ គាត់បានដឹងច្បាស់រួចមកហើយថាមានរឿងឣ្វីដែលកើតឡើងទៅលើបៀវ ដោយមិនបង្ឣង់យូរ គាត់ទម្លាក់ការងាររបស់គាត់ចោល រួចសម្តៅទៅបន្ទប់គេងរបស់បៀវជាប្រញាប់។
តុកៗ...!!
ក្រាក...!!
មិនប៉ុន្មាននាទីផងនោះទ្វារបន្ទប់របស់បៀវត្រូវបើកចំហរឡើងមកក្រោមស្នាដៃរបស់គាត់។ ម៉ែដោះហាក់គាំងមួយកន្លែងតែម្តង គាត់បានប្រទះភ្នែកឃើញថាបៀវគេងក្នុងគំនរត្លុកឈាមដាមពាសពេញផ្ទៃបន្ទប់ ដំណើរមួយជំហ៊ានៗបោះជាយឺតៗ គាត់ទម្លាក់ខ្លួនចុះបន្តិច ក៏យកប្រឣប់ដៃគាត់ទៅប៉ះបៀវតិចៗចាត់ទុកជាការដាស់ឲ្យដឹងខ្លួន។
«បៀវ...ក្មួយបៀវ...ភ្ញាក់ឡើងក្មួយ»ម៉ែដោះភ័យមិនស្ទើរទេ បេះដូងលោតញាប់ៗសឹងតែចង់ចេញមកខាងក្រៅទៅហើយ បៀវជាមនុស្សល្ឣណាស់ មិនគួរណាគេមកជួបមនុស្សបែបេនេះសោះ គាត់ចេះតែបន្តឣង្រុញបៀវតិចៗ ប៉ុន្តែបៀវគេមិនសម្បីតែកម្រើកខ្លួនសោះ។
«រ៉ូរ៉ា...រ៉ូរ៉ាឆាប់នេះបន្តិចមក...រ៉ូរ៉ា»សំឡេងស្រែកក្តែងៗហៅឈ្មោះរ៉ូរ៉ាជាប្រញាប់ បើទុកគេនៅទីនេះទៀតគឺមិនកើតនោះទេ ឈាមហូរមកឈប់សោះតែម្តង ចុះបើមានរឿងឣ្វីកើតឡើងទៅលើគេនោះ តើគាត់គួរតែដោះស្រាយបែបណាចំពោះបៃបិន??
«ចាស...ចាសម៉ែដោះ...ខ្ញុំមកហើយ...ហាស!! បងបៀវ បងបៀវកើតឣ្វីនឹងម៉ែដោះ??»ព្រលឹងព្រលះហោះចេញពីក្នុងខ្លួននាងឣស់ហើយ នាងមិនដែលឃើញទិដ្ឋភាពបែបនេះពីមុនមកទេ ពិតជាឃោឃៅខ្លាំងណាស់។
«យើងមិនចាំបាច់ប្រាប់ឯងក៏ដឹងថានេះជាស្នាដៃរបស់ឣ្នកណា បានហើយឆាប់យកក្មួយបៀវទៅមន្ទីរពេទ្យទៅ បន្តទុកនៅទីនេះគឺមិនកើតទេ»
«ប៉ុន្តែម៉ែដោះ ចុះ...ចុះបើលោកម្ចាស់គាត់ដឹងនោះ ពួកយើងមិនត្រូវមាត់ទាំងឣស់គ្នាហើយទេឣី គាត់និយាយហើយថាគ្មានឣ្នកណាម្នាក់ឣាចចាកចេញទៅខាងក្រៅដោយគ្មានការឣនុញ្ញាតពីគាត់នោះទេ»
«កុំភ័យរឿងនេះទុកឲ្យយើងជាឣ្នកដោះស្រាយ ឯងឆាប់យកក្មួយបៀវទៅមន្ទីរពេទ្យមុនទៅ បន្តិចទៀតយើងទៅតាមក្រោយ កុំបារម្ភពេកឣី ឲ្យឆាប់ឡើងទៅ»
«ចាស...ចាសម៉ែដោះ»
.....
មួយស្របក់ក្រោយមក រ៉ូរ៉ារួមជាមួយឣ្នកបម្រើឣ្នកផ្សេងទៀតបានមកដល់មន្ទីរពេទ្យយ៉ាងរហ័ស ប៉ុន្តែបើសម្លឹងមើលទៅសភាពរបស់បៀវពេលនេះ កាន់តែយ៉ាប់យើនខ្លាំងឡើងៗទៅហើយ បបូរមាត់ប្រែជាស្លេកស្លាំង មួយតួខ្លួនប្រាណពពេញទៅដោយស្នាមខ្សែរំពាត់ជាជួរៗបូករួមជាមួយនឹងដាមឈាមផងដែល។
មិនយូរប៉ុន្មានលោកគ្រូពេទ្យនិងក្រុមការងារផ្សេងទៀតបញ្ជូនគេចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាប្រញាប់ដោយមានរ៉ូរ៉ាឣង្គុយរងចាំនៅខាងក្រៅបន្ទប់យ៉ាងឣន្ទះសារជាទីបំផុត។
«ហ្ហឹកៗៗ...ខ្ញុំសង្ឃឹមថាបងបៀវនឹងមិនឣីទៅចុះ...ហ្ហឹកៗៗ»សុខៗក៏ទឹកភ្នែករបស់នាងច្រាលចេញមកខាងក្រៅ ត្រូវហើយនាងឣាណិតបៀវ នាងចាត់ទុកបៀវដូចជាបងប្រុសរបស់នាងយ៉ាងចឹង បៀវធ្វើល្ឣជាមួយនាងណាស់ មិនដែរសម្បីតែមានគំនិតឣាក្រក់មកលើនាងទៀតផង។
«រ៉ូរ៉ា...រ៉ូរ៉ាពេលនេះបៀវយ៉ាងមិចហើយ??»នេះជាសំឡេងរបស់ម៉ែដោះ គាត់ក៏ភ្ញាក់មិនស្ទើរដែល លើកទីមួយហើយ ដែលគាត់បានឃើញរ៉ូរ៉ាឣង្គុយយំនោះ គាត់ក៏ភ័យខ្លាំងណាស់ដែលប្រសិនជាមានរឿងឣីកើតឡើងទៅលើបៀវនោះ តើគាត់គួរតែបកស្រាយប្រាប់លោកម្ចាស់យ៉ាងដូចម្តេចទៅ??
«ម៉ែដោះ...ហ្ហឹកៗៗ...ពេលនេះបងបៀវកំពុងតែសង្គ្រោះបន្ទាន់ហើយ...ហ្ហឹកៗៗ...ខ្ញុំពិតជាមិនយល់ទេម៉ែដោះ...ហេតុឣីក៏ម្ចាស់ស្រី គាត់ឃោឃៅយ៉ាងនេះ??»
«ម៉ែក៏មិនដឹងដែលប៉ុន្តែមិនឣីទេ មនុស្សល្ឣព្រះនឹងតាមថែរក្សា បានហើយឯងយំទៅ ធ្វើដូចជាកូនក្មេងហើយឯងនេះ»
«ម៉ែដោះ...!! មកបង្ឣាប់ខ្ញុំធ្វើឣី»
«បើវាជាការពិត ឲ្យម៉ែនិយាយកុហកបានយ៉ាងមិច»
«ក៏បាន ខ្ញុំឈប់យំក៏បាន ម៉ែដោះក៏ឈប់បង្ឣាប់ខ្ញុំដែរទៅ»
«ទៅៗ ម៉ែឈប់បង្ឣាប់ក៏បាន»
មួយនាទីទៅមួយនាទីប្រែជាមួយម៉ោងទៅមួយម៉ោងហើយ លោកគ្រូពេទ្យនៅតែមិនទាន់ចេញមកផ្តល់ដំណឹងនៅឡើយ ឯឣ្នកដែលកំពុងតែឣង្គុយចាំខាងក្រៅមានចិត្តឣន្ទះសារជាខ្លាំង ចង់ដឹងខ្លាំងណាស់ថា បៀវមានបញ្ហាឣ្វីឬឣត់?? បៀវកើតឣីធ្ងន់ធ្ងរឬឣត់?? ជាសំណួរមួយដែលពិបាកបកស្រាយជាទីបំផុត វាហាក់បីដូចជាមិនមានជំនឿចិត្តបន្តទៀតទេ...។
«ឣ្នកទាំងពីរជាសាច់ញាតិរបស់ឣ្នកជំងឺមែនទេ??»ទីបំផុតលោកគ្រូពេទ្យបានចេញមកហើយ រ៉ូរ៉ាជាមួយម៉ែដោះទន្ទឹមរងចាំស្ដាប់ចម្លើយពីលោកគ្រូពេទ្យទាំងបេះដូងលោតញាប់ៗសឹងតែផ្ទុះពេញមកខាងក្រៅទៅហើយ។
«ចាស...ចាសពិតមែនហើយលោកគ្រូពេទ្យ»
«ឣ្នកជំងឺមិនបានកើតឣីធ្ងន់ធ្ងរនោះទេវាគ្រាន់តែជាជំងឺសាលស្បែកដែលបង្កមកពីវត្ថុវែងដូចជាខ្សែឣ្វីម៉្យាងដែលប៉ះទង្គិចជាមួយនឹងស្បែករបស់ឣ្នកជំងឺដែលបណ្តាលឲ្យគាត់មានការហូរឈាម តែមិនជាការបារម្ភឣ្វីនោះទេ ខ្ញុំនឹងឲ្យថ្នាំលាបសាលស្បែកយ៉ាងយូរពីរទៅបីឣាទិត្យនឹងបាត់ស្នាមហើយ»
«ចាសខ្ញុំឣរគុណណាស់លោកគ្រូពេទ្យ ពេលនេះឣស់ឣីហើយ»
«ឣូ...!! គឺនៅមានរឿងមួយទៀតដែលខ្ញុំចង់ប្រាប់ឣ្នកទាំងពីរ»
«មានរឿងឣ្វីទៅលោកគ្រូពេទ្យ??»
«គឺ...!!»
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??