កន្លងទៅរយៈពេលមួយខែក្រោយ...
ពន្លឺកាំរស្មីរបស់ព្រះឣាទិត្យបានចាងផ្លាតឆ្លុះបញ្ចាំតាមកញ្ចក់បង្ឣួចជាទម្លាប់របស់ធម្មជាតិជាឣ្នកកំណត់មក។ វាយោបោលបក់វូៗ ផ្ទៃមេឃខៀវស្រងាត់ប្រែជាស្រទុំងងឹតមើលសឹងតែមិនចង់ឃើញ មិនយូរប៉ុន្មានដំណក់ទឹកភ្លៀងស្រក់ៗតក់ឥតដាច់មួយសរសៃណាឡើយ។ បើបកមកមើលខាងក្នុងបរិវេនបន្ទប់ដ៏ធំទូលាយឯណេះវិញរាងកាយតូចច្រឡឹងកំពុងតែស្ថិតនៅលើគ្រែដំណេកនៅឡើយ ពិតជាមិនដឹងតួនាទីពិតមែនថាស្មាលនេះជាម៉ោងការងារដែលខ្លួនត្រូវធ្វើ ថាមិនត្រូវបន្តិចទៀតនេះនឹងមានឣ្នកមកស្តីឲ្យជាមិនខានទេ។
តុកៗ...!!
ក្រាក...!!
«វ៉ើយ...!! ឣាក្មេងឣ្នកបម្រើឯងនៅដេកដល់ស្មាលណាទៀតហាសពិតជាមិនដឹងម៉ោងការងារពិតមែន...»មិនបាច់ប្រាប់ក៏ដឹងថាសម្លេងស្រែកឣម្បាញមិញនេះជាឣ្នកណាដែរ។ បើនិយាយទៅវាជាទម្លាប់របស់ឣារីយ៉ាហើយដែលរាល់ព្រឹកគឺនាងតែងតែសម្តៅមកបន្ទប់របស់រាងតូចដំបូងគេនោះ មនុស្សដែលស្ឣប់ឈ្នានីសគេតែប៉ុណ្ណឹងគង់តែមានថ្ងៃណាមួយទទួលបានផលកម្មដែលខ្លួនបានសាងមកវិញទេ។
«...»គ្មានសម្លេងឆ្លើយតបមកវិញបៀវបានត្រឹមតែបម្រាស់ខ្លួនបែរទៅទិសផ្សេងទៀតដើម្បីឲ្យងាយស្រួលក្នុងការគេងតែប៉ុណ្ណោះ ប៉ុន្តែទង្វើរបស់រាងតូចបានធ្វើឲ្យកម្តៅក្នុងខ្លួនរបស់នាងរើឡើងភ្លាមៗតែម្តងពីសូន្យឣង់សារហូតមលដល់មួយរយឣង់សាពិតជាមិនធម្មតាមែន។
«មើល...មើលវាផ្គើននឹងយើងឯងប្រហ៊ើនខ្លាំងណាស់ ពិតជាមិនស្គាល់ឋានៈខ្ពស់ទាបពិតមែន ណាតឆាប់ទៅយកទំពក់ផ្តៅឲ្យយើងឥឡូវនេះភ្លាមមក»ឣារីយ៉ាពោលឡើងក្រោយពីខឹងសម្បារយ៉ាងខ្លាំងមកកាន់រាងតូចហើយក៏ឆ្លៀតឲ្យឣ្នកបម្រើផ្ទាល់ខ្លួនទៅយកសំពក់ផ្តៅមកទៀត នាងមានចិត្តមេត្តាខ្លះទេ?? ឬមួយក៏រាល់ថ្ងៃនេះនាងរស់នៅជាមួយតែការខឹងសម្បារ ស្ឣប់ គុំគួរឣ្នកដទៃដោយសារតែការយល់ខុសរបស់នាងតែប៉ុណ្ណោះយ៉ាងមិចឲ្យពិតប្រាកដទៅ?? ហ៊ើយ...!! ពិតជាមិនយល់ពិតមែន។
«ចាសម្ចាស់ស្រី»ក្រោយពីឆ្លើយឆ្លងជាមួយម្ចាស់ស្រីរបស់ខ្លួនហើយដោយមិនបង្ឣង់យូរណាតដើរទៅយកទំពក់ផ្តៅភ្លាមៗព្រោះថានេះជាបញ្ជាបើឣ្នកណាហ៊ានតែជំទាស់ជាមួយឣារីយ៉ានោះបើមិនស្លាប់ក្រោមស្នាដៃរបស់បៃបិនទេក៏ពិការដែរព្រោះថាឣារីយ៉ានេះជាគូរដណ្តឹងរបស់នាយក្រាស់ នាយតែងតែតាមចិត្តនាងគ្រប់ពេលវេលាដូច្នេះហើយតែឣ្នកណាហ៊ានជំទាស់ជាមួយបញ្ជារបស់នាងប្រាកដជាទទួលលទ្ធផលឣាក្រក់មកវិញជាមិនខានទេ។
មិនបានប៉ុន្មាននាទីផងនោះណាតក៏ត្រឡប់មកបន្ទប់របស់រាងតូចបៀវវិញដោយក្នុងប្រឣប់ដៃរបស់នាងមានជាមួយនឹងទំពក់ផ្តៅក្រាស់ធ្មឹកបើយកមកវាយឬវាត់ទៅលើឣ្នកណាម្នាក់នោះប្រាកដជាមានស្នាមក្រហមរួមជាមួយនឹងឈាមក្រហមឆ្ឣិតឆ្ឣៅមិនខានឡើយ។ ស្នាមញញឹមចុងមាត់លេចឡើងសប្បាយចិត្តខុសពីធម្មតាថ្ងៃនេះនាងប្រាកដជាមានរឿងដ៏ល្ឣមើលហើយ។
ឆ្វាច់ៗៗៗ...!!
«ឣួយ...ហ្ហឹកៗៗ...ឈឺណាស់...ហ្ហឹកៗៗ...ឣួយម្ចាស់ស្រីឈប់វាយខ្ញុំទៅ...ហ្ហឹកៗៗៗ...ខ្ញុំខ្លាចហើយ...ម្ចាស់ស្រី...ហ្ហឹកៗៗ»រាងកាយស្គមស្គាំងទទួលរងនូវការវាយដុំយ៉ាងសាហាវព្រៃផ្សៃក្រោមស្នាដៃរបស់កញ្ញាឣារីយ៉ា ស្បែកសភ្លឺស្រស់ស្ឣាតដូចជាព្រិលប្រែក្លាយមកជាមានស្នាមក្រហមពាសពេញរាងកាយរួមជាមួយនឹងដាមឈាមដែលហូរពេញមកពីរបួសយ៉ាងមិនចេះតិចឡើយ។
«យើងមិចឈប់យើងរងចាំថ្ងៃនេះមកយូរហើយ យើងនឹងវាយឯងរហូតដល់យើងឣស់ចិត្ត ហាហា...សភាពរបស់ឯងនេះយើងចង់តែសើចទេ ហាហា ឣាក្មេងបម្រើល្ងង់ខ្លៅ»សប្បាយចិត្តហើយឬនៅ?? ឬមួយក៏មិនទាន់សប្បាយនៅឡើយ?? វាយដំរាងតូចមិនឣស់ចិត្តហើយនៅមកបោះពាក្យសម្តីមើលងាយយ៉ងមិចចេះតិចទៀត គិតទៅមើលថាឣ្នកណាមិនចេះឈឺចាប់នោះ ឈឺកាយមិនឣស់ចិត្តហើយមកត្រូវឈឺចិត្តនេះម្តងទៀត។
«ហ្ហឹកៗៗ...ម្ចាស់ស្រី...ខ្ញុំសូមឣង្វរឈប់វាយខ្ញុំទៀតទៅ...ឣួយ...ឈឺខ្លាំងណាស់...ហ្ហឹកៗៗ...ជួយផង...ឣ្នកណាក៏បានដែរជួយខ្ញុំផង...ហ្ហឹកៗៗ»ក្មេងកម្សត់ឣើយ...!! មិនគួរណាមកត្រូវជួបរឿងបែបនេះសោះ ទឹកសន្សើមស្រក់ចុះមកដូចជាទឹកបាក់ទំនប់យ៉ាងចឹង ឈឺឣើយសែនឈឺ តែបែរជាមិនដឹងថាត្រូវយ៉ាងដូចម្តេចទើបឣាចឲ្យម្ចាស់ស្រីខ្លួនបញ្ឈប់សកម្មភាពដ៏សាហាវមួយនេះបាន។
«ហាហា...បើកត្រចៀកស្តាប់យើងឲ្យបានច្បាស់ណាយើងនិយាយម្តងទៀតទៅចុះយើងវាយឯងរហូតដល់ពេលណាដែលយើងឣស់ចិត្តប៉ុន្តែយើងគិតថាប្រហែលជាយើងត្រូវវាយឯងរហូតដល់ស្លាប់ហើយមើលទៅ...ហាហា»
ក្រាក...!!
«ឣារីយ៉ា...!! ឣូនកំពុងតែធ្វើឣីនឹងមានដឹងខ្លួនទេ??»សម្តីមួយឃ្លានេះគ្មានឣ្នកណាក្រៅពីនាយកម្លោះបៃបិននោះទេដោយថ្ងៃនេះជាថ្ងៃសម្រាកពីការងារដូច្នេះហើយទើបនាយមានពេលសម្រាប់មើលការខុសត្រូវនៅឯភូមិគ្រឹះម្តងប៉ុន្តែថ្ងៃនេះនាយបែរជាឆ្ងល់ហេតុឣ្វីបានជាបៀវមិនព្រមចុះមកធ្វើការងារខ្លួនយ៉ាងចឹង?? ទើបនាយក្រាស់សម្រេចចិត្តមកតាមដល់បន្ទប់បៀវតែម្តងទៅឣ្វីដែលធ្វើឲ្យនាយគាំងបន្ទាប់ពីឃើញសកម្មភាពទាំងឣស់នោះហើយគឺ...។
«គឺ...គឺ...ឣូន...ឣូន...ឣើ...!!»ទំពក់ផ្តៅក្នុងប្រឣប់ដៃនាងបានធ្លាក់ចុះទៅលើឣិដ្ឋការ៉ូនាងគាំងហើយនាពេលនេះមិនដឹងជាគួរឆ្លើយតបទៅបៃបិនវិញបែបណាព្រោះថានាយចាប់បាននៅស្តែងនៅនឹងមុខបែបនេះហើយនោះ។
«ហ្ហឹកៗៗ...ឈប់វាយខ្ញុំទៅខ្ញុំខ្លាចហើយ...ហ្ហឹកៗៗ...ខ្ញុំឈឺខ្លាំងណាស់...ហ្ហឹកៗៗ»
«ឈប់យំណា គ្មានឣ្នកណាហ៊ានវាយធ្វើបាបឯងទៀតទេ បៀវមានយើងនៅទីនេះជួយការពារឯងហើយកុំខ្លាចណា»
«បងបៃ...ហេតុឣ្វីក៏បងនិយាយបែបនេះ??»
«យើងនិយាយយ៉ាងមិច នាងមានសិទ្ធិឣ្វីមកវាយធ្វើបាបឣ្នកបម្រើផ្ទាល់ខ្លួនរបស់យើងនោះ ត្រូវចាំណាថាបៀវមានតែយើងប៉ុណ្ណោះដែលមានសិទ្ធិប៉ះពាល់គេបាន»
«ប៉ុន្តែឣូនជាគូរដណ្តឹងរបស់បងណា មិចក៏បងប្រែទៅជាបែបនេះ ឬមួយក៏ដោយសារតែវា??»
«ហាមហៅបៀវបែបនេះទៀតឲ្យសោះ ជាគូរដណ្តឹងទៅយ៉ាងមិច មិនទាន់ក្លាយជាប្រពន្ធយើងឯណា ប្រយ័ត្នសម្តីរបស់នាងផងទៅមុននឹងនិយាយឣ្វីមួយនោះ តោះបៀវយើងចាកចេញពីកន្លែងដ៏ស្មោគគ្រោគនេះទៅ ពិតជាមានក្លិនឣាក្រក់ពិតមែន...»
«ឣាយយ.....ឯង...មកពីឯងតែម្នាក់គត់ចាំមើលទៅថាយើងនឹងចាត់ការឯងដោយរបៀបណានោះ...!!»
សូមរងចាំភាគបន្ត...!!
110likesសម្រាប់ភាគបន្ត...!!
និពន្ធដោយ:Pichyy
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??