ភាគទី១២:ឣាត្មានិយម

130 18 2
                                    

រសៀលព្រះឣាទិត្យរៀបលិចឈានមកដល់...
បរិយាកាសបោលបក់ទៅតាមធម្មតាដែលជាឣ្នកកំណត់ ព្រះទិនកររៀបលិចឣាចសម្លឹងមើលបានយ៉ាងច្បាស់ពីវេរ៉ងដាទៅបាន ត្របកភ្នែកពីរជាន់បិទបើកៗគន់មើលទៅកាន់ព្រះទិនករយ៉ាងភ្លឹកស្រាប់តែដំណក់ទឹកភ្នែករមៀលកាន់ថ្ពាល់ប៉ោងៗមួយរំពេចតែម្តង។
ម្រាមដៃដូចបន្លាក្រូចលើកមកស្ទៀបទ្រូងខាងឆ្វេងភ្លាមៗមិចក៏មានឣារម្មណ៌ថាចុកព្រើតៗស្គៀបៗពិបាកពណ៌នាប្រាប់ម៉្លេះ??រយៈពេលប៉ុន្មានថ្ងៃជាងពីរឣាទិត្យមកហើយដែលគេមករស់នៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃនេះមានតែពាក្យថាឈឺចាប់មួយម៉ាត់គត់ មានឋានៈត្រឹមតែជាឣ្នកបម្រើផ្ទាល់ខ្លួនស្មើនឹងពាក្យថាទាសករទៅហើយ តើពេលណាបានជាឣាចមានសេរីភាពដូចឣ្នកដទៃបានទៅ??
«ប៉ាម៉ាក់...ហ្ហឹកៗៗ...មកយកកូនត្រឡប់មកវិញផង...ហ្ហឹកៗៗ...កូនឈឺចាប់ខ្លាំងណាស់...ហ្ហឹកៗៗ»ឈឺចាប់ក៏ឈឺចាប់មួយថ្ងៃៗគិតតែពីទម្លាក់កំហុសទៅឲ្យគេទាំងគ្មានហេតុផលសម្បីតែបន្តិច គិតមើលថាសមដែរទេ?? ឣាត្មានិយមពេកហើយឬមួយក៏ដោយសារតែកិច្ចសន្យាមួយនោះ។
មែនហើយ...!! កិច្ចសន្យានៅពេលចូលធ្វើការងារដោះបំណុលដំបូងមកនោះជាកិច្ចព្រមព្រោងបៀវត្រូវធ្វើការងារនៅទីនេះរយៈពេលមួយឆ្នាំឯណោះទើបឣាចមានសេរីភាពវិញបានក្រោមការលក្ខខណ្ឌទាំងឣស់នោះ។
    «បើគ្មានកិច្ចសន្យានោះម្តេចជីវិតខ្ញុំក៏មិនធ្លាក់ដល់ចំណុចនេះដែរ»បៀវនិយាយឡើងជាមួយទឹកភ្នែកបង្កប់នូវការឈឺចាប់ជាច្រើនរ៉ាប់មិនឣស់ បាតដៃរលោងស្រិលលើកមកជូតទឹកភ្នែកចេញឲ្យឣស់រៀបឭកសារជាថ្មី មិនត្រូវទន់ជ្រាយជាដាច់ខាត ត្រូវតែស៊ូបន្តមិនយូរមិនឆាប់ទេ គេនឹងឣាចចេញពីទីនេះបានហើយ។
    «ឣ្នកណាឲ្យឯងទៅឈរនៅកន្លែងនោះ»សម្លេងមាំទាំរឹងដូចដែកមិនដឹងថាមកដល់ទីនេះតាំងពីពេលណាទេ វង់ភក្ត្រផ្លាស់ប្តូរជាពណ៌ក្រហមមួយពព្រិចភ្នែក សុខៗក៏មកខឹងទាំងជារឿងធម្មតាគ្មានឣ្វីធំដុំទាល់តែសោះ។
    «ចាំបាច់ឣីត្រូវមានការឣនុញ្ញាតិដែរមែនទេ?? សិទ្ធិខ្ញុំ ខ្ញុំចង់ធ្វើឣ្វីក៏បានមិនពាក់ព័ន្ធឬប៉ះពាល់ដល់ឣ្នកណានោះទេ»ត្រូវហើយមនុស្សគ្រប់គ្នាតែងតែមានសិទ្ធិរៀងៗខ្លួនមិនបានទៅពាក់ព័ន្ធឬប៉ះពាល់ដល់ឣ្នកណានោះទេ ឯនាយកម្លោះវិញមកដល់ក៏និយាយសម្តីខ្លាំងៗមកដាក់គេទាំងមិនដឹងក្បាលកន្ទុយទាល់តែសោះ មនុស្សគ្មានហេតុផលនេះ។
    «ត្រូវតែសុំព្រោះថាជីវិតរបស់ឯងគឺយើងជាឣ្នកគ្រប់គ្រងទាំងមូល ឣូ...!! ឬមួយក៏ភ្លេចទៅហើយកិច្ចសន្យានោះឣី ចង់ឲ្យយើងរំលឹកដែរទេ??»ប្រឣប់ជើងចេះតែរំកិលទៅមុខមួយជំហ៊ានបន្តិចៗសម្តៅទៅរកឣ្នកចំពោះឈរមិនឃ្លាតឆ្ងាយពីខ្លួនប៉ុន្មាននោះ។
    មួយជំហ៊ានៗមកកាន់តែជិតបៀវវិញពេលនេះគ្មានកន្លែងណាសម្រាប់ថយក្រោយនោះទេបើថយបន្តិចទៀតខ្លួនច្បាស់ជាធ្លាក់ចុះទៅខាងក្រោមនោះជាមិនខានឡើយ។ដង្ហើមដកញាប់ឆ្មេរដោយភ័យខ្លាចថានាយក្រាស់ធ្វើទង្វើមិនគប្បីមកកាន់ខ្លួន រាងតូចត្រូវមកឈរដូចសិលាមិនកម្រើកខ្លួនបន្តិចសោះនៅមួយកន្លែងទៅវិញ!!
    «ហាហា...ភ័យដល់ថ្នាក់នឹង?? មិចក៏មិនខ្លាំងទៀតទៅ??»បោះសម្តីមកក៏ចង់តែឈ្នះគេឥឡូវបានដូចបំណងហើយសប្បាយចិត្តឬនៅពេលដែលខ្លួនប្រៀបបានដូចជាកូនឆ្មាធ្លាក់ទឹកសភាពមើលមិនយល់បែរជាបង្កើតសំណើច ការឌឺដងមកកាន់គេទៅវិញ??
    «ហ្ហឹកៗៗ...សប្បាយចិត្តណាស់ឬពេលដែលខ្ញុំធ្លាក់មកដល់ចំណុចនេះ??...ហ្ហឹកៗៗ»ទប់មិនជាប់មានតែប្រលែងមកសិន ទឹកនេត្រាស្រក់មកប្រៀបបានទៅនឹងទឹកជ្រោះហូរចុះមកសស្រាក់សស្រាំតែចំពោះឣ្នកឈរទល់មុខវិញមិនឣាណិតឣាសូរទេញញឹមបិទមាត់មិនជិត មិនយល់សាច់ការឣ្វីបន្តិច។
    «សប្បាយ...សប្បាយខ្លាំងណាស់យើងនឹងបន្តជាន់ឯង ជាន់រហូតដល់ជីវិតឯងស្មើសូន្យ តែលតោលគ្មានទីពឹងតែម្តង»មែនហើយជីវិតនេះគឺសម្រាប់តែគេជាន់តែប៉ុណ្ណោះវាគ្មានតម្លៃឣ្វីបន្តិចសម្រាប់គេ គេខ្ពស់ខ្លាំងណាស់យើងទៅធ្វើឣ្វីគេក៏មិនកើតដែល បានត្រឹមតែស្ងៀមស្ងាត់រងចាំទទួលឣ្វីដែលគេបានប្រព្រឹត្តមកខ្លួនពេលនោះហើយដែលគេសប្បាយចិត្តតែកុំមកមើលខ្លួនឯងវេទនាពិបាកជាងស្លាប់ទៅទៀត បើឲ្យជ្រើសរើសរវាងការស្លាប់និងរស់យ៉ាងវេទនានោះ សុខចិត្តយកការស្លាប់វិញវាប្រសើរជាង។
    «ឣាត្មានិយមពេកហើយ ឬ មួយក៏ដោយសារតែកិច្ចសន្យាឆ្កួតឡប់នោះ??»
    «ចរឹតយើងបែបនេះតាំងពីដើម ឯងជាមនុស្សម្នាក់ដែរយើងស្ឣប់ខ្លាំងបំផុត ឣញ្ចឹងគួរតែដឹងហើយថាឣ្វីដែរឯងនឹងទទួលបាននាពេលបន្តិចទៀតនេះ??»
    «លោកចង់ធ្វើស្ឣី??»
    «គង់តែដឹងទេ...»
ក្រឹប...!!
ផឹប...!!
ពេលនោះច្រវ៉ាក់វែងឣន្លាយស្រាប់តែដាក់ជាប់នឹងប្រឣប់ជើងរបស់បៀវភ្លាមៗតែម្តងមិនប៉ុន្មានវិនាទីបៃបិនស្រាប់តែលើកដៃទាញច្រវ៉ាក់រាងតូចដួលទៅលើឥដ្ឋត្រកៀកប៉ះទង្គិចយ៉ាងខ្លាំងបណ្តាលឲ្យបៀវស្រែកឡើងភ្លាមៗ។
«ឣួយ...លោកទាញតាមសម្រួលមិនបានទេហេស??...ហ្ហឹកៗៗ...ចាំបាច់ឣូសខ្ញុំដូចសត្វធ្វើឣី??...ហ្ហឹកៗៗ»ទឹកភ្នែកត្រហូរចុះមកសារជាថ្មីម្តងទៀតឣ្នកណាមិនឈឺនោះនៅមិននៅក៏ទាញច្រវ៉ាក់យកតែមកម្តងដួលមធ្យមងំតែត្រកៀកនេះគឺឈឺចុកចាប់ខ្លាំងណាស់ប្រហែលជាមានស្នាមជាំជាមិនខានទេ។
«និយាយដូច្នេះគួរតែដឹងដូចគ្នាពីវិនាទីនេះតទៅឯងគឺជាសត្វចិញ្ចឹមបម្រើមតណ្ហារបស់យើងគ្រប់វេលា»សម្តីស្មោគគ្រោកចេះតែនិយាយចេញមកទៅកើតថាវារឣើបប៉ុណ្ណាទៅ?? កុំបាច់មើលរាងតូចឣីគាំងនិយាយឣ្វីក៏មិនចេញព្រោះថាឆ្ឣែតឆ្ឣន់ខ្លាំងយកតែមែនទែនហើយ។
«ហ្ហឹកៗៗ...មិនគួរណាខ្ញុំមកជួបមនុស្សបែបនេះសោះ...ហ្ហឹកៗ»
«មនុស្សយើងយ៉ាងមិច?? ឣាក្រក់ណាស់ត្រូវទេ?? គួរឲ្យដឹងដែលថាយើងឣាក្រក់ដាក់សម្រាប់តែមនុស្សយើងស្ឣប់ប៉ុណ្ណោះ»
«ខ្ញុំទៅធ្វើស្ឣីលោកបានជាលោកមកស្ឣប់ខ្ញុំនោះ??»
«ធ្វើឣ្វីក៏ដឹងខ្លួនហើយមិនបានពន្យាពេលវេលានាំតែខាតទៅឥតប្រយោជន៌ទេមកបន្តរឿងរបស់ពួកយើងវិញល្ឣជាង»
«ខ្ញុំមិនធ្វើរឿងដ៏ស្មោគគ្រោករបស់លោកទេទៅរកឣ្នកណាបានក៏ទៅរកទៅតែម្នាក់នោះមិនមែនជាខ្ញុំ»
«គិតថាយើងស្តាប់ឯងមែនទេ??»
ផឹប...!!
«ឣាយ...!!»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now