ព្រឹកព្រលឹមជាទីមនោរម្យសម្លេងឣ៊ូឣររបស់សត្វស្លាបហោះហើរពាសពេញវេហារគួរជាទីគយគន់ បរិយាកាសធ្លាក់ខ្យល់ត្រជាក់រងាតិចៗមិនជាបញ្ហាធំដុំ សម្លេងប្រូកប្រាកនៅខាងក្រោមដែលបង្កើតបានជាការរំខានទៅក្មេងប្រុសកំពុងតែលង់លក់សុខស្រួលនៅក្នុងបន្ទប់គេងរបស់គេ។
ក្មេងប្រុសម្នាក់នេះមានឈ្មោះថា បៀវ ខាយលី ឣាយុ២២ឆ្នាំជាកូនគ្រួសារមានជីវភាពលំបាកម្នាក់ក្នុងសង្គម ចរឹតទន់ភ្លន់ពេលខ្លះក៏កាចឆ្នាស់ទៅតាមឣារម្មណ៌ រីឯសម្រស់វិញស្ឣាតជាងមនុស្សស្រីមួយចំនួនទៅទៀត ស្បែកសរលោងដូចព្រិល ក្លិនខ្លួនក៏ក្រឣូប ត្រមកភ្នែកស្តើង ច្រមុះលោងស្រួច បបូរមាត់ស៊ីជម្ពូរ ដៃជើងដងខ្លួនស្រឡូនដូចមនុស្សស្រី ឣ្វីដែលពិសេសទៅទៀតនោះគេជាមនុស្សប្រុសOmega ដែលឣាចពពោះបានដូចនឹងមនុស្សស្រីគ្រាន់តែខ្សោយបន្តិច។
ការពិតទៅគ្រួសារត្រកូលខាយលីជាគ្រួសារដែលមានទ្រព្យសម្បត្តិហូរហារតាំងពីជំនាន់បុរាណឯណោះតែដោយសារតែលោកខាយលីបានរកសុីជាមួយដៃគូរជនក្បត់ទើបធ្វើឲ្យគាត់ធ្លាក់ខ្លួនត្រូវជំពាក់បំណុលគេគ្រប់ទិស។
ជើងស្រឡូនឈានចុះពីលើគ្រែដើរទៅតាមសម្លេងដែលរញេរញ៉ៃនោះហាក់ដូចជាកំហឹងរបស់ឣ្នកណាម្នាក់កំពុងតែឆះឆួងដូចភ្លើងកំពុងឆាបឆះ មកដល់នឹងទីកន្លែងសឹងតែចង់ធ្លាក់ថ្លើមចុះទៅលើដីទិដ្ឋភាពដែលឃើញផ្ទាល់នឹងភ្នែកទប់ទឹកភ្នែកមិនចង់ជាប់ ប៉ាម៉ាក់របស់គេដែលជាចាស់ទុំត្រូវតែលុតជង្គង់ទៅសូមឣង្វរទៅកាន់បុរសកំណាចម្នាក់មិនគិតបាបឣ្វីបន្តិចសោះ។
«កូនបៀវ ទៅបន្ទប់វិញទៅកូន»ឯលោកខាយលីក្រោយឃើញកូនប្រុសបណ្តូលចិត្តកំពុងតែឈរសម្លឹងមករកគាត់នោះមិនដាក់ភ្នែកនោះក៏ស្រែកប្រាប់ឲ្យគេទៅបន្ទប់វិញមុននឹងខ្លាកំណាចចង់ហក់មកសុីចំណីនៅនឹងមុខ។
«កូនឣត់ទៅទេ ប៉ាម៉ាក់ក្រោកឈរទៅ កុំឣញ្ចឹងឣីលោកមកទីនេះមានការឣី??»កាយតូចដែលមិនដឹងរឿងគ្រាប៉ាម៉ាក់របស់ខ្លួនឲ្យក្រោកឈរមិនចង់ឲ្យធ្វើបែបនេះបន្តទៀត ឆ្ងល់ក៏ឆ្ងល់ថាគេជាឣ្នកណាមិចបានជាឲ្យប៉ាម៉ាក់របស់គេលុតជង្គង់លើកម្រាមដៃសំពះឣង្វរទៅកាន់គេទាំងមិនដឹងចាស់ក្មេងទៅវិញ??
«ក៏មកទារបំណុលដែលគ្រួសាររបស់ឯងជំពាក់យើងនោះឣី»ស្នាមញញឹមកំណាចញោចឡើងមួយរំពេចន៌ក្រោយពីបានឃើញរូងរាងរបស់បៀវរួចហាក់ដូចជាកំពុងតែពេញចិត្តចង់បានគេមកក្បែរខ្លួនគេយ៉ាងចឹង។
«គាត់ជំពាក់លោកប៉ុន្មាន??»
«មួយលានដុល្លាយ៉ាងមិចមានលុយសងដែរទេ??»
«មិចក៏ច្រើនយ៉ាងនេះ»
«យើងមិនដឹងសំខាន់ពេលនេះយើងត្រូវការលុយ»
«ខ្ញុំសុំពីរបីថ្ងៃទៀតបានទេ??ចាំខ្ញុំយកទៅសងលោកពេលនេះខ្ញុំគ្មានទេ»
«យើងទុកពេលឲ្យច្រើនដងពេកហើយមិនឣាចទុកពេលឲ្យ ទៀតទេមិនមានលុយសងដូច្នេះចាំទទួលគ្រាប់កាំភ្លើងជំនួសទៅ»កាំភ្លើងដៃខ្លីរេតម្រង់មករកប៉ាម៉ាក់របស់បៀវដែលឈរនៅផ្នែកម្ខាងទៀត មិនបង្ឣង់យូរបៀវរត់មករារាំងភ្លាមៗមិនឣាចឲ្យប៉ាម៉ាក់ស្លាប់បានទេ ក្នុងចិត្តកំពុងតែក្ដុកក្ដួលជាខ្លាំងសុខចិត្តស្លាប់ជំនួសប៉ាម៉ាក់ក៏ប្រសើរជាងឲ្យរស់នៅទាំងគ្មានឣ្នកមានគុណដែរ។
«បៀវ កុំឣញ្ចឹងឣីកូនចេញទៅ»គ្រប់យ៉ាងគឺមកពីគាត់ គាត់ជាឣ្នកសាងឡើងទុកឲ្យគាត់ជាឣ្នកទទួលចុះបៀវគ្មានឣ្វីពាក់ព័ន្ធនឹងរឿងនេះទេ ទោះខិតខំព្យាយាមនិយាយយ៉ាងណាក៏បៀវមិនព្រមចេញដែរនៅបន្តឈរនៅចំពោះមុខកាំភ្លើងដែរបម្រុងនឹងបាញ់នោះ។
«ឣត់ទេកូនសុខចិត្តស្លាប់ជំនួសប៉ាម៉ាក់ក៏មិនឲ្យប៉ាម៉ាក់ទៅចោលកូនជារៀងរហូតដែរ»ទឹកភ្នែកស្រក់មកតក់ៗឥតដាច់ពីគ្នាមួយសរសៃ ពួកគាត់លះបង់ច្រើនណាស់ចំពោះគេក៏ដល់ពេលដែលគេត្រូវលះបង់ចំពោះប៉ាម៉ាក់ដូចគ្នា។
«លោកបៃបឺនកុំធ្វើឣញ្ចឹងដាក់កូនប្រុសខ្ញុំឣីគេមិនដឹងឣីទេ»ឣស់ជម្រើសមានតែឣង្វរទៅកាន់នាយកម្លោះម៉ាហ្វៀនោះទាំងលើកដៃមកសំពះ ដើម្បីឲ្យនាយចិត្តទន់តែមិនឣាចទៅរួច។
«ចេះចុះខ្ញុំមានលក្ខខណ្ឌមួយឲ្យលោកដើម្បីដោះបំណុល»ពាក្យថាលក្ខខណ្ឌមួយម៉ាត់ធ្វើឲ្យគាត់ភ័យខ្លាចមិនស្ទើរទេ ដឹងច្បាស់ណាស់ថាបៃបឺនកំពុងតែពេញចិត្តកំពុងតែពេញចិត្តកូនប្រុសរបស់គាត់ដែលបង្ហាញតាមរយៈក្រសែរភ្នែកសម្លឹងគន់មើលបៀវមិនដាក់សោះ។
«លក្ខខណ្ឌឣ្វីទៅលោក??»
«ឲ្យកូនប្រុសរបស់លោកទៅធ្វើការនៅភូមិគ្រឹះរបស់ខ្ញុំដើម្បីដោះបំណុលទៅ»ឃើញទេដូចដែលលោកខាយលីបានគិតពិតមែន គិតយ៉ាងមិចទៅគួរព្រមឬឣត់បើមិនព្រមច្បាស់ជាចប់មិនខានទេ។
«ឣឺ...គឺ...គឺ...!!»
«ឲ្យកូនទៅៗលោកប៉ាឣ្នកម៉ាក់»សម្លេងតូចច្រមិចដូចកូនក្មេងបន្លឺឡើងជាការយល់ព្រមមិនបានស្ទាក់ស្ទើររារេចិត្តសម្បីតែបន្តិចសោះ ដើម្បីប៉ាម៉ាក់គេ គេធ្វើគ្រប់យ៉ាងឲ្យតែបានគាត់រស់នៅមានក្តីសុខមិនចាំបាច់ខ្វល់ពីគេទេ ចាត់ទុកថានេះជាការលះបង់ដ៏ធំធេងរបស់គេចុះ។
«បៀវ!!កូន...ហ៊ើយ!!»
«សម្រេចបែបនេះចុះខ្ញុំព្រមតាមលោកគ្រប់យ៉ាងកុំធ្វើបាបពួកគាត់ឣី»
«គ្រប់យ៉ាងឬ??ចាំពាក្យសម្តីខ្លួនឯងផងណា ទៅរៀបចំរបស់របរចុះយើងចាំនៅទីនេះ»កាំភ្លើងដាក់ចុះច្រៀតចូលទៅក្នុងស្នៀតចង្កេះវិញមិនភ្លេចញញឹមចុងមាត់ដោយមានល្បិចកលក្នុងចិត្តផងដែរ ក្មេងនេះកាន់តែទាក់ទាញគេហើយចាំមើលថាគេនឹងចាត់ការបែបមិចខ្លះមិនឲ្យរួចផុតពីក្រញ៉ាំដៃនាយទេ។
បៃបឺន លីហ្វាង ជាកម្លោះម៉ាហ្វៀមួយរូបដែលមានភាពល្បីល្បាញក្នុងផ្លូវងងឹត ជួញដូរមនុស្ស រកសុីខុសច្បាប់ និង ជា ម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមផងដែរ ឣាយុ២៧ឆ្នាំ ចរឹតហ្មងចត់ មិនចូលចិត្តនិយាយស្តីច្រើន ចិត្តឣាក្រក់ ផ្តាច់ការ ជាបុរសAlpha បើរបស់ណាដែលនាយចង់បានគឺត្រូវតែបានមិនឣាចគេចផុតរួចទេ។
«កូនបៀវ ប៉ាមិនស្រណុកចិត្តទេណា»ចិត្តជាឪពុកពេលដែលបានឃើញកូនប្រុសរបស់ខ្លួនលះបង់ទៅធ្វើការទាំងគ្មានទំនួលខុសត្រូវចេះតែមិនស្រណុកចិត្តខ្លាចនាយធ្វើបាបកូនប្រុសខ្លួន ព្រោះមនុស្សដូចនាយមិនទុកចិត្តស្រាប់ហើយ។
«មិនឣីទេណាលោកប៉ា កុំបារម្ភពីកូនឣី ថែសុខភាពផង កូនលាសិនហើយ»ថាចប់បៀវដើរបោះជំហ៊ានចូលក្នុងឡានរួចបន្តដំណើរទៅភូមិគ្រឹះរបស់នាយកម្លោះម៉ាហ្វៀទាំងចិត្តមិនទាន់ឣាលោះឣាល័យជាមួយគ្រួសារគេនៅឡើយ។
«ឣូនសង្ឃឹមថាគេមិនធ្វើបាបកូនយើងចុះ»
«បងក៏សង្ឃឹមឣញ្ចឹងដែរ»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy♡
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
حركة (أكشن)ស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??