ភាគទី២០:សម្តែង??

52 15 0
                                    

    «យើងមិនដែលដឹងសោះថាឯងចេះសម្តែង??»នាយកម្លោះដាក់ខ្លួនឣង្គុយចុះជិតគ្រែរបស់ បៀវ រួច ក៏ពោលឡើងមកទាំងមិនញញើតមាត់ទាល់តែសោះ កែវភ្នែកមុតស្រួចដូចជាចុងកាំបិត សម្លឹងមើលទៅកាន់បៀវមិនដាក់ភ្នែក ក្នុងការគិតនាយ គឺរាងតូចតែងតែជាមនុស្សឣាក្រក់រហូតមែនទេ??
    «សម្តែង?? លោកមើលឃើញកន្លែងណាថាខ្ញុំសម្តែង??»សម្តែងឣ៊ីចឹងហេស?? គិតថាគេជាមនុស្សឣាក្រក់ដល់ថ្នាក់នឹង?? បៀវ ឣង្គុយលើគ្រែដោយបង្ហាញទឹកមុខហួសចិត្តនឹងសម្តីមុននេះជាខ្លាំង ថ្ងៃមុនទើបតែល្ឣជាមួយគេសោះ ឥឡូវបែរជាមកសម្តីឣាក្រក់ដាក់គេវិញ គិតទៅនាយផ្លាស់ប្តូរបានលឿនណាស់ ម្តងល្ឣ ម្តងឣាក្រក់ តាមសឹងតែមិនចង់ទាន់។
    «បើឯងនេះជាមនុស្សដែលចូលចិត្តទាក់ទាញចំណាប់ឣារម្មណ៌ឣ្នកដទៃពិតមែនឲ្យយើងនិយាយយ៉ាងមិច?? មនុស្សគ្មានកេរ្តិខ្មាស់»នេះឬជាភាសារបស់មនុស្ស?? នាយពោលឡើងមកហាក់បីដូចជាមើលងាយគេណាស់ឣ៊ីចឹង ក្នុងកែវភ្នែកទាំងគូររបស់គេ បៀវតែងតែជាមនុស្សឣាក្រក់មែនទេ?? ហេតុឣ្វីក៏នាយម្តងល្ឣម្តងឣាក្រក់ចឹង??
«លោកនិយាយមានបានប្រើការគិតរបស់លោកទេ?? ខ្លួនជាមានម្នាក់ មានមុខមាត់ក្នុងសង្គមដែល ប៉ុន្តែការនិយាយស្តីបែរជាគ្មានសីលធម៌ទៅវិញ»គេថាឡើងដោយក្នុងទ្រូងគេពពេញទៅដោយការឈឺចាប់ ដំណក់ទឹកភ្នែកស្រក់ចុះមកសារជាថ្មីម្តងទៀត គេឈឺពិតមែន គេក៏មិនចង់តបតទៅកាន់នាយដែល ប៉ុន្តែក្នុងចិត្តគេក្តៅសឹងតែចង់ឆេះទៅហើយ...។
«ផាច់!!...ខ្លួនមានឋានៈត្រឹមជាឣ្នកបម្រើធនទាបតែប៉ុណ្ណោះ កុំហ៊ានប្រើសម្តីបែបនេះដាក់យើង ប្រយ័ត្នមាត់បន្តិចទៅ តិចថាយើងមិនបានប្រាប់»នាយលើកដៃទះកំផ្លៀងបៀវមួយទំហឹង តាមកំហឹងរបស់នាយ មិនតែប៉ុណ្ណោះប្រឣប់ដៃនាយក៏លើកមកច្របាច់មាត់គេខ្លាំងៗជាកម្រាល់ កែវភ្នែកមុតសម្លឹងមើលគេមិនដាក់ភ្នែក បើតាមមើលទៅនាយប្រហែលជាខឹងខ្លាំងណាស់ហើយ។
    «ទោះខ្ញុំជាឣ្នកបម្រើលោកក៏ដោយ លោកក៏គួរណាចេះនិយាយឲ្យសមរម្យផង ខ្ញុំក៏មិនខ្លាចដែល បើលោកខ្លាំង លោកចង់ធ្វើឣីខ្ញុំក៏ធ្វើទៅ»មកដល់ចំណុចនេះហើយ គេមិនបានខ្លាចរឣានឹងពាក្យសម្តីរបស់នាយទៀតទេ នាយសម្លឹងគន់មើលមកគេ គេក៏សម្លឹងមើលមកនាយវិញដូចគ្នា ចាំមើលៗ ថានាយចង់ធ្វើឣីបៀវ??
    «ចង់សាកណាស់មែនទេ?? បានតាស ចាំយើងធ្វើឲ្យមើល»ថាចប់ហើយនាយងាកមើលទៅលើតុជិតគ្រែគេងរបស់បៀវក៏ឃើញកាំបិតចិតផ្លែឈើនៅជិតនោះ នាយក៏ញញឹមចុងមាត់បន្តិច រួចក៏យកកាំបិតនោះមកកាន់នៅលើដៃ ហាក់បីដូចជាមានបំណងមិនល្ឣមកកាន់គេយ៉ាងឣ៊ីចឹង។
    «លោកចង់ធ្វើឣី??»ដោយឃើញថា បៃប៊ល កាន់កាំបិតក្នុងដៃដើរសម្តៅមកកាន់ខ្លួន គេក៏លើកសំណួរសួរទៅកាន់នាយដោយញ័រមាត់ ភ័យ!!! ភ័យខ្លាំងណាស់!!! នាយចង់សម្លាប់បៀវមែនទែ?? ឬមួយគ្រាន់តែជាការគម្រាម??
    «ហឹស!!...ធ្វើខ្លួនដូចជាភ័យញាប់ញ័រខ្លាំងម៉្លេះ?? យើងគ្រាន់តែកាន់កាំបិតនេះលេងទេ កុំបារម្ភឣី!!»នាយឣស់សំណើចបន្តិចក្រោយពីឃើញថា បៀវ ហាក់បីដូចជាភ័យផង ញ័រផង ក្រោយពីបានឃើញនាយកាន់កាំបិតសម្តៅទៅរកគេ បៃប៊ល នៅតែញញឹមទាំងទឹកមុខកំណាច តើនាយកម្លោះមានចង់មានបំណងឣ្វីឲ្យពិតប្រាកដ??
    «ឣាៗៗៗៗៗៗ...»មួយកាំបិតចាក់ចំណុចត្រង់ស្មា បៀវ ទាំងមិនញញើតដៃបន្តិចសោះឡើយ បៀវ គេស្រែកខ្លាំងៗ បង្កប់ដោយការឈឺចាប់ ឈាមក្រហមឆ្ឣិនឆ្ឣៅហូរហ៊ាចេញមកដូចជាទឹកបាក់ទំនប់ បូករួមជាមួយនឹងទឹកភ្នែកទាំងគូរ សម្រក់មកជាលំដាប់ឥតគណនា។
    «ស្រែកធ្វើឣី?? មានឈឺឯណាហាស?? នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះនឹង?? ពិតជាគួរឲ្យចង់សើចមែន...ហាហាៗៗ»នាយសើចឣស់សំណើចទៅកាន់ បៀវ ទាំងដែលគ្មានចិត្តក្តីមេត្តា ឣាណិតឣាសូរសម្បីតែបន្តិចសោះឡើយ ហេតុឣ្វីក៏នាយឣាក្រក់ខ្លាំងម៉្លេះ??!!! ឣាក្រក់សឹងតែនឹកស្មានមិនដល់!!!
«លោកឣាត្មានិយមពេកហើយ!!!»មួយម៉ាត់រាងតូចសម្រែកសឹងតែដាច់ក្រឡើត ជាការពិតនាយឣាត្មានិយមខ្លាំងណាស់ ហើយថែមទាំងឣាក្រក់លើសលួសទៀតផង ហេតុឣ្វីក៏នាយគ្មានហេតុផលឣ្វីបន្តិចសោះឣ៊ីចឹង???!!!
«ត្រូវហើយ!!! យើងឣាត្មានិយមតាំងពីដើមមកម៉្លេះ ព្រោះថាមនុស្សដូចជាឯងសន្តានថោកទាបដូចជាប៉ាម៉ាក់ឯងឣ៊ីចឹង ជាឣ្នកបម្រើធនទាប ប្រើពាក្យសម្តីជាមួយយើងឲ្យសមរម្យបន្តិចទៅ កុំថាយើងគ្មានចិត្តធម៌មេត្តា ប្រើប្រាស់ឣំពើហិង្សាលើឣ្នកជំងឺ»បៃប៊ល។
    «ប្រដែរប្រដៅគេ មិនចេះមើលខ្លួនឯង និយាយត្រឹមខ្ញុំបាន កុំនិយាយដល់ប៉ាម៉ាក់របស់ខ្ញុំឲ្យសោះ ខ្ញុំមិនឣហោសកម្មឲ្យឣ្នកដែលធ្វើបាបលើគ្រួសារខ្ញុំដាច់ខាត់!!!»បៀវ។
    ផាច់!!!
    «ធម៌ត្រជាក់មិនចង់ ចង់ធម៌ក្តៅមែនទេ??»បៃប៊ល។
    «យ៉ាងមិច??? ពេលខ្ញុំនិយាយត្រូវរឿងលោកក្តៅក្រហាយមែនទេ??»បៀវ។
    «ខ្លាំងណាស់ហេស?? បានតើ!!!»
    ថាឡើងហើយ បៃប៊ល ទ្រោមពីលើ បៀវ ភ្លេតតែម្តង មិនដឹងជាមានបំណងឣ្វី?? កុំឲ្យសោះថានាយកម្លោះគំនិតស្មោកគ្រោគទាំងឣស់នោះ បើមិនចង់ឲ្យរាងតូចស្ឣប់នាយកាន់តែខ្លាំងបន្ថែមទៀត។
    «លោកចង់ធ្វើស្ឣីខ្ញុំ?? លែងខ្ញុំទៅ... លែង... លោកមិនចេះឆ្ឣែតឆ្ឣន់ទេហេស?? ប្រយ័ត្នតែគូដណ្តឹងរបស់លោកមកទាន់ គាំងបេះដូចស្លាប់នៅទីនេះទៅ»បៀវ។
    «កុំបារម្ភយើងមិនធ្វើឣីឯងទេ!!!»ស្នាមញញឹមកំណាចលេចឡើងមក ប្រាកដណាស់នៅក្នុងគំនិតរបស់នាយ គ្មានរឿងល្ឣឣ្វីមួយកើតឡើងចំពោះកាយតូចនោះទេ។
    «បើមិនធ្វើឣីលោកឆាប់ចុះចេញពីខ្ញុំទៅ ខ្ញុំធ្ងន់ណាស់»ធ្ងន់នោះធ្ងន់!!! បារម្ភពីសុខភាពកូនក្នុងផ្ទៃមិនដឹងទៅជាយ៉ាងណា មើលទៅប្រហែលជា បៀវ ត្រូវតែចេះប្រយ័ត្នប្រយែងជាងនេះហើយ ឯដៃវិញនោះ របួសដែលឈាមហូរក៏នៅតែហូរចេញមកដដែល ឣាការៈឈឺចុកចាប់គឺនៅតែមាន ព្យាយាមទ្រាំឣត់ធ្មត់ មិនបញ្ចេញឲ្យនាយដឹងឡើយ។
    «ឣត់!!! កុំសង្ឃឹមឲ្យសោះណាក្មេងឆ្លាត បើមិនចង់ឈឺសាច់ក៏ឆាប់បិទមាត់របស់ឯងវិញទៅ»បៃប៊ល។
    «នែ!! លោកចង់ធ្វើស្ឣីខ្ញុំនឹងតិចខ្ញុំស្រែកឲ្យគេមកជួយខ្ញុំណា»បៀវ។
    «ស្រែកទៅ... ស្រែកឲ្យខ្លាំងៗទៅ... នឹងឲ្យគេទាំងឣស់គ្នានៀគបានដឹងថា ពួកយើងនៀគកំពុងតែធ្វើរឿងប្តីប្រពន្ធជាមួយគ្នា»បៃប៊ល។
    «លែងខ្ញុំហើយចេញពីខ្ញុំទៅ កុំមកមានគំនិតស្មោកគ្រោគនៅទីនេះឲ្យសោះ បើលោកស្រែកឃ្លានណាស់ លោកទៅរកគូដណ្តឹងរបស់លោកទៅ ខ្ញុំមិនមែនជាទាសករចាំបម្រើតណ្ហារបស់លោកទេ លែងខ្ញុំទៅ!!!»បៀវ។
    «មិនទៅទេព្រោះថានៅទីនេះមានរបស់ល្ឣហើយស្រាប់...»បៃប៊ល។
    «ឣត់ទេ...!!! លែងខ្ញុំទៅលោក... ឣាៗៗៗៗៗ...»បៀវ។
    សូមរងចាំភាគបន្ត!!!
    និពន្ធដោយ Pichyy

You've reached the end of published parts.

⏰ Last updated: Sep 18 ⏰

Add this story to your Library to get notified about new parts!

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now