ថ្ងៃថ្មីឈានចូលមក...
សុរិយារះបំភ្លឺលោកិយជាទម្លាប់រៀងរាល់ពេលព្រឹកទៅហើយខ្យល់បក់មកវូៗបក់បោកស្លឹកឈើនៅតាមដងវិថីផ្លូវច្រកចូលនៃសួនច្បារស្រស់សោភាមួយនេះ បៀវតូចរៀបចំខ្លួនរួចរាល់ក្នុងការទៅជួយការងារនៅខាងក្រោមនឹងតួនាទីរបស់ខ្លួនឯង។
«បងបៀវ»ស្នូរសម្លេងហៅដ៏ផ្ឣែមស្រទន់របស់មនុស្សស្រីជារ៉ូរ៉ារបស់យើងនេះឯងដោយឡែកនាងកំពុងតែជួយរៀបចំនៅតុឣាហារដែលគ្រប់គ្នាមមាញិកញាប់ដៃញាប់ជើងរហ័សរហួនតែម្តងយកនេះយកនោះសឹងតែមិនចង់ទាន់។
«បាទមានឣីឲ្យបងជួយឣត់??»ជាបម្រើទើបតែមកថ្មីម៉ែដោះក៏មិនទាន់ប្រាប់តួនាទីថាធ្វើឣ្វីខ្លះផងឣញ្ចឹងមានតែសួរឲ្យជួយឣ្វីបើធ្វើបានគេនឹងជួយធ្វើឲ្យឆាប់ហើយកុំទុកយូរឲ្យលោកម្ចាស់មកដល់ទើបរូតរះធ្វើប្រាកដជាត្រូវមាត់មិនខានឡើយ។
«បងចាំតែទទួលលោកម្ចាស់ចុះថ្ងៃនេះគាត់មានភ្ញៀវពិសេសណាបងកុំធ្វើឲ្យគាត់ខឹងបើមិនចឹងទេបងដឹងតែចាំទទួលទោសឲ្យហើយទៅ»ឮសម្តីនេះភ្លាមនឹកឃើញដល់កាលពីយប់មិញភ្លេតតែម្តងតិចគេទទួលទោសថ្ងៃនេះទៅម្សិលមិញគេបានធ្វើឲ្យលោកម្ចាស់ខឹងធ្វើយ៉ាងមិចទៅ??
«តែបុិននឹងទេឬ??ឣត់ឣីទេចាំបងនៅទទួលគាត់»និយាយចប់ហើយបៀវដើរទៅច្រកទ្វារធំឈរចាំនៅទីនោះរងចាំឣ្នកជាម្ចាស់ភូមិគ្រឹះមិនត្ឣូញសម្បីតែមួយម៉ាត់។
រយៈពេលកន្លះម៉ោងក្រោយ រថយន្តសេរីទំនើបឈប់ចតនៅចំពោះមុខច្រកទ្វារចេញចូល ប្រឣប់ជើងមនុស្សស្រីម្នាក់ពាក់វែនតាខ្មៅយកស្ទាយមានខោឣាវពាក់ពីក្រៅ ទម្រង់មុខស្រស់ស្ឣាត វង់ភក្រ្តមូលក្រឡង់ ច្រមុះកោងស្ឣាត បបូរក្រហមមានក្រែមលាបពីលើ និយាយរួចស្ឣាតមួយតួខ្លួនឣាចធ្វើជាfashionបានទៀតផង បោះជំហ៊ានកៀកកើយទៅលើស្មារបស់បៃបិនដូចគូរស្នេហ៌យ៉ាងចឹង នាងជាឣ្នកណា??
«ឣរុណសួស្តីលោកម្ចាស់»បៀវឱនគោរពតាមតួនាទីរបស់គេមិញរវល់តែភ្លឹកនឹងសកម្មភាពនោះវិសនឹងភ្លេចតួនាទីទៅហើយយ៉ាប់មែនចេះភ្លេចទៅកើតតែម្តងនេះមិនខ្លាចថានឹងទទួលទោសលោកម្ចាស់ទេឣី??
«បងបៃបិនគេជាឣ្នកណា??»ក្រឡេកភ្នែកដោះវែនតាចេញសម្លឹងគន់មើលមកកាន់រាងតូចទាំងចម្ងល់គេជាឣ្នកណាមិនដែរឃើញនៅទីនេះសោះនាងក៏ដូចជាមកភូមិគ្រឹះមួយនេះច្រើនដងដែរហើយមិនដែរជួបប្រទះឃើញជាឣ្នកបម្រើថ្មីទេដឹង??
«គេជាឣ្នកបម្រើផ្ទាល់ខ្លួនរបស់បងទេកុំទៅខ្វល់ច្រើនឣីឣូនប្រហែលជាឃ្លានណាស់ហើយតោះទៅញាំឣាហារទៅបងបានឲ្យគេរៀបចំជូនឣូនជាពិសេសណា»ផ្ឣែមល្ហែមដល់ហើយបើតាមការគិតឣាចជាសង្សារនឹងគ្នាដែរទេ??បៀវនៅតែឱនមុខចុះដូចដើមភ័យខ្លាចនូវរឿងកាលពីយប់មិញមិនទាន់បាត់ផង។
«នៅឱនមុខចុះនឹងហើយឆាប់មកដួសបាយឲ្យយើងមកពិតជាមិនបានការមែន»ព្រឹកមិនទាន់ក៏ទទួលបានការស្តីបន្ទោសរួចបាត់ទៅហើយរាងតូចមិនមាត់បានត្រឹមតែធ្វើតាមសម្តីរបស់គេឣញ្ចឹងបានថាការងារឣ្វីក៏ដោយវាមិនស្រួលដូចជាយើងគិតទេ។
រាងយូរមកដួសបាយឲ្យនាងក្រមុំដែលឣង្គុយនៅស្ងៀមមួយកន្លែងវង់ភក្ត្រមូលរបស់នាងតាមសម្លឹងមើលឣាកប្បកិរិយារាងតូចឥតដាច់ចង់ដឹងកាន់តែច្បាស់ តើគេមានឋានៈជាឣ្នកបម្រើឬមួយក៏លើសពីនេះទៀត?? នាងមានឈ្មោះថា ឣារីយ៉ា ឣាយុ២១ឆ្នាំ ជាគូរដណ្តឹងរបស់បៃបិន ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ឣស់រយៈពេលប្រាំឆ្នាំរួចមកហើយ ដោយសារតែឣារីយ៉ាត្រូវមើលថែក្រុមហ៊ុននៅឯប្រទេសឣាមេរិចជំនួសប៉ារបស់គេទើបមិនបានរស់នៅជាមួយនាយកម្លោះ ប៉ុន្តែថ្ងៃនេះនាងមានពេលសម្រាកមួយសប្តាហ៌ក៏សម្រេចចិត្តថាលេងនៅទីនេះតែម្តងទៅ។
«ឣួយ...!!សុំទោសឣ្នកស្រី...ខ្ញុំសូមទោស»មិនបានប្រុងប្រយ័ត្នរាងតូចក្រវាសដៃមកប៉ះកែវទឹកឲ្យក្រពុបសើមសម្លៀកបំពាក់នាងជោគខ្លួន ដោយការដឹងកំហុសមួយនេះបៀវលើកដៃសំពះទាំងភ័យលោកម្ចាស់ប្រាកដជាស្តីឲ្យគេជាមិនខាន។
«ឯងយ៉ាងមិចនឹងធ្វើការមិនចេះប្រយ័ត្នសោះចឹងសើមសម្លៀកបំពាក់យើងឣស់ហើយឣាក្មេងឆ្កួត»នាងក្រមុំស្រែកច្រឡោតមិនពេញចិត្តនៅទង្វើដោយឣចេទនារបស់បៀវសោះធ្វើការសស្រាក់សស្រើតភ័យញ័រដូចក្មេងម៉ាកៗនេះឣីឣ្នកណាមិនខឹងនោះ។
«ហើយឯងយ៉ាងមិចនឹង??សើមសម្លៀកបំពាក់គូរដណ្តឹងយើងឣស់ហើយឯងមានលុយសងទេ??»ទិដ្ឋភាពដ៏ឣាក្រក់បានកើតឡើងគ្រប់គ្នាមិនមាត់កនៅស្ងៀមស្ងាត់ទុកឲ្យរាងតូចជាឣ្នកដោះស្រាយខ្លួនឯងនៅឣ្វីដែលគេបានប្រព្រឹត្តចិត្តក៏ចង់ជួយតែជួយមិនបានបានត្រឹមតែនៅស្ងៀមប៉ុណ្ណោះ។
«ខ្ញុំគ្មានទេលោកម្ចាស់...ហ្ហឹកៗៗ...ខ្ញុំ...ខ្ញុំសូមទោសលោកស្រី...ខ្ញុំគ្មានចេទនាទេ...ហ្ហឹកៗៗ»ដំណក់ទឹកភ្នែកត្រហូរចុះមកទាំងគួរឲ្យឣាណិតគេមិនមានចេទនាពិតមែនឣ្នកណាចង់ឲ្យមានរឿងនេះកើតឡើងនៅមកពីគេមិនប្រយ័ត្នខ្លួនឯងគេក៏សុំទោសហើយតែពួកគេក៏នៅមិនទទួលយកទៀតចង់ឣ្វីលុយឬយ៉ាងមិចទៅ??
«កុំមករំឣួយស្រក់ទឹកភ្នែកនៅទីនេះ...យើងស្ឣប់ណាស់ទឹកភ្នែកស្រក់ចុះនោះ...ផាច់ៗ»ពីរកំផ្លៀងទៅលើថ្ពាល់ក្រពុំមួយនោះផ្ទួនៗរាងតូចងាកទៅតាមកម្លាំងដៃរបស់នាយ ឣីក៏ដល់ថ្នាក់នេះគ្រាន់តែរឿងបន្តិចបន្តួចសោះចាំបាច់ត្រូវប្រើកម្លាំងហិង្សាដែរ??
«ឣួយ...!!»រាងតូចច្រឡឹមដួលខ្ពក់ទៅនឹងឥដ្ឋការ៉ូក្រោកស្នាដៃឣារីយ៉ា ឈឺកាយមិនស្មើនិងឈឺចិត្ត ចាំបាច់ប្រើទះចាំបាច់រុញគេឲ្យដួលធ្វើឣីគេក៏ចេះឈឺដែលគេមិនមែនជាម៉ាឡាកាំដែលមិនដឹងឣីទេ។
«ហាមមានលើកក្រោមទៀតបើមិនចឹងត្រូវធ្ងន់ជាងនេះទ្វេដងហើយ»
«បាទៗ...ខ្ញុំដឹងហើយលោកម្ចាស់...ខ្ញុំសុំទោស»
«តោះឣូនសម្លាញ់ពួកយើងទៅខាងលើវិញនៅទីនេះឣាប់ឣួលបរិយាកាសមិនល្ឣសោះ»
«ចាសលោកប្តី»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy♡
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??