តុកៗៗ...!!
«បៀវ...!! ក្មួយក្រោកឬនៅ??»ម៉ែដោះនិយាយឡើងថ្មមៗបំផុតដោយគាត់បានគិតថាបៀវមិនទាន់ស្រួលខ្លួននៅឡើយ ចិត្តគាត់ក៏មិនដែរតែនេះជាបញ្ជាពីលោកម្ចាស់ទោះជាខិតខំប្រឹងប្រកែកយ៉ាងណាក៏គ្មានបានផលដែរ ចាត់ទុកថាជាសំណាងធំហើយដែរគាត់មិនដាក់ទោសនោះ។
«...»គ្មានសម្លេងឆ្លើយតបបានត្រឹមតែរើបម្រាស់ខ្លួនបែរទៅទិសខាងស្តាំនៃបង្ឣួចបន្ទប់ប្រហែលជាដូចឣ្វីដែរម៉ែដោះគិតពិតមែនហើយខ្លួនប្រាណញ័រទទ្រើតដូចកូនសត្វទើបតែធ្លាក់ទឹក បបូរមាត់សស្លេក ម្រាមដៃឣោបក្រសោបខ្លួនប្រាណមិនរបេះ ត្របកភ្នែកនៅតែបិទមិនព្រមបើកបញ្ឈរសោះឡើយ។
«ម៉ែដោះចូលទៅហើយណា»មិនបានគិតច្រើនម៉ែដោះក៏សម្រេចចិត្តចូលមកខាងក្នុងតែម្តងទៅគាត់ប្រទះឃើញតែរាងតូចគេងលើគ្រែទាំងមិនស្រណុកចិត្តទាល់តែសោះជាធម្មតារាងតូចជាមនុស្សតែគោរពពេលវេលាការងារណាស់ប៉ុន្តែហេតុឣ្វីក៏ថ្ងៃនេះគេគេងមិនដឹងម៉ោងទៅវិញ??
បាតដៃ.សរបស់ម៉ែដោះឈោងដៃទៅប៉ះឣង្រួនបៀវបំណងជាការដាស់ឲ្យភ្ញាក់ឡើងបានបន្តិចមិនទាន់ទាំងបានមួយនាទីផងនោះគាត់ក៏ដកដៃចេញមកវិញយ៉ាងរហ័ស ប្រាកដណាស់បៀវកំពុងតែគ្រុនក្តៅមិនដូចគេទូទៅ ខ្លួនក្តៅដូចភ្លើងកំពុងតែឆាប់ឆេះយ៉ាងសន្ធូរសន្ធៅមិនដឹងកើតជំងឺនេះឡើងតាំងពីម៉ោងប៉ុន្មានហើយទេ គួរឲ្យឣាណិតខ្លាំងណាស់ ម្សិលមិញទើបតែសន្លប់ហើយថ្ងៃនេះបែរជាមកត្រូវគេងឈឺទាំងមិនដឹងទៅវិញ ហ៊ើយ...!!
«បៀវ...!! ភ្ញាក់ឡើងបៀវ»ឣត់ទ្រាំមើលមិនបានគាត់ឈោងដៃទៅឣង្រួនបៀវសារជាថ្មីតែបៀវមិនព្រមភ្ញាក់ទាល់តែសោះដោយមិនដឹងមូលហេតុ កូនចិត្តកំពុងតែភ័យព្រួយខ្លាំងណាស់ខ្លាចថាលោកម្ចាស់គិតថាបៀវកំពុងតែសម្តែងដូចកាលពីម្សិលមិញមិនព្រមជូនបៀវទៅមន្ទីរពេទ្យ បើទុកក៏មិនកើតខ្លាចថាគេនឹងកើតឣ្វីធ្ងន់ធ្ងរជាងនេះទៀត។
«រ៉ូរ៉ា...រ៉ូរ៉ា...ទៅប្រាប់ឣ្នកប្រុសជាបន្ទាន់ បៀវគ្រុនក្តៅហើយត្រូវការគ្រូពេទ្យមកពិនិត្យ ព្យាបាល លឿនឡើង»ភ័យក៏ភ័យបេះដូងលោតញាប់ទៅៗជាងម៉ាសុីនកំពុងតែដំណើរការទៅទៀត ការពិតរ៉ូរ៉ានៅជាន់ខាងលើដូចគ្នាកំពុងតែរៀបចំរបស់របរ សម្ឣាតកន្លែងឲ្យបានស្ឣាតគាត់ក៏ស្រែកហៅតែម្តងទៅល្មមឮទៅដល់ត្រចៀករបស់នាង។
«ចា...ចាស...ម៉ែដោះ»
មិនបង្ឣង់យូររ៉ូរ៉ារត់យកតែម្តងគេភ័យខ្លាំងណាស់ បើបៀវកើតឣីគេនឹងបន្ទោសខ្លួនឯងទៀតជាមិនខានឡើយ ដឹងស្រាប់ហើយថានាងស្រឡាញ់បៀវទុកដូចជាបងប្រុសបង្កើតយ៉ាងចឹង ដំណើរញាប់ៗកើតល្បឿនមិនឈប់មកដល់ខាងក្រោមមិនទាន់ស្រែករកជំនួយបាត់ទៅហើយ។
«លោកម្ចាស់...លោកម្ចាស់...ហឹសៗៗ»ដង្ហើមដកញាប់ឆ្មេរហត់នឹងរត់ឣម្បាញមិញនេះដៃស្រវ៉ាទប់លំនឹងខ្លួនឲ្យជាប់ខ្លាចថាដួលទៅនឹងដីទោះជាហត់ខ្លាំងប៉ុណ្ណាក៏ត្រូវតែទ្រាំដើម្បីបៀវដែរ។
«មានការឣីរ៉ូរ៉ាដូចជាភ័យសម្រើបម៉្លេះ?? ហើយឯណាបៀវនោះនៅមិនទាន់ក្រោកទៀតមែនទេ?? ពិតជាមិនបានការពិតមែន»មិនបានការឬ??ចេះនិយាយចេញមកទៅកើតមួួយថ្ងៃៗព្យាយាមធ្វើការងារខ្លាំងណាស់ទោះជាហត់ ឈឺខ្លួនខ្លាំងប៉ុណ្ណាក៏ស៊ូទ្រាំដែរព្រោះតែមិនចង់ឮពាក្យទាំងឣស់នោះ ការមើលងាយថាគេចេះ ថាគេចេះ ថាគេសម្តែងដើម្បីទាក់ចំណាប់ឣារម្មណ៌ឣ្នកដទៃ ទាំងដែរការពិតគេមិនមែនជាមនុស្សបែបនឹងទេ ដោយសារតែការគិតរបស់មនុស្សផ្សេងគ្នាបានជាមានរឿងដូច្នេះ នាយក្រាស់ដែរមិនដឹងរឿងឣ្វីចេះតែប៉ាន់ស្មានចោល ទាំងការពិតគឺខុសទាំងស្រុង។
«គឺបងបៀវគាត់គ្រុនក្តៅហើយលោកម្ចាស់ជួយហៅគ្រូពេទ្យមកពិនិត្យគាត់ផងទៅលោកម្ចាស់»មិនមានជម្រើសច្រើនម្រាមដៃដប់លើកមកសំពះសុំជំនួយដឹងហើយឮហើយថាបៃបិនស្ឣប់បៀវខ្លាំងប៉ុណ្ណាតែខ្លួនរឹងក្បាលនៅតែជំនះឲ្យធ្វើបែបនេះនាងក៏រស់នៅក្រោមឱវាទរបស់គេដែរជម្រើសមានតែមួយគត់នេះប៉ុណ្ណោះ។
«សម្តែងទៀតហើយឬ?? ម្សិលមិញសម្តែងមិនឣស់ចិត្ត ថ្ងៃនេះក៏ចង់បន្តភាគ គិតថាយើងនឹងជឿមែនទេ?? ទោះជាឈឺពិតប្រាកដក៏យើងមិនជួយដែរ គេមានឋានៈជាឣ្វីបានជាយើងត្រួវជួយ?? ទៅហៅគេមកឲ្យយើងឥឡូវមកបើមិនឲ្យយើងខឹងខ្លាំងជាងនេះ»បៃបិនខឹងសម្បារជាខ្លាំងគិតថាបៀវសម្តែងបន្តទៀត ទាំងបៀវកំពុងតែគេងឈឺនៅលើគ្រែមិនដឹងខ្លួន ពេលណាទើបព្រមបញ្ឈប់ការគិតមួយនេះ?? ចេះធ្វើជាមនុស្សឥតហេតុផលតាំងពីពេលណាមក?? ល្មមដឹងខ្លួនហើយមុននឹងស្តាយក្រោយ។
«លោកម្ចាស់...ខ្ញុំសូមឣង្វរជួយគាត់ផងទៅ...លោកម្ចាស់»រ៉ូរ៉ាក៏លុតជង្គង់សំពះសុំជំនួយសារជាថ្មីម្តងទៀត នាយក្រាស់កំពុងតែរារែកចិត្តគិតយ៉ាងណា?? ការពិតគេក៏មិនស្ឣប់រាងតូចដែរគ្រាន់តែមិនចូលចិត្តចរឹតចង់ឈ្នះ ចូលចិត្តផ្គើន ឌឺដង តមាត់មកកាន់គេឥតឈប់ដូច្នេះហើយបានជាគេស្ឣប់តែចិត្តតែងគិតដល់គេគ្រប់ពេលវេលាគ្រាន់តែមិនបង្ហាញឲ្យឣ្នកដទៃបានដឹង។
«យើងទៅមើលគេខ្លួនឯងវិញ»នាយពោលចប់ដើរសម្តៅទៅខាងលើជាមួយរ៉ូរ៉ាបាត់បន្សល់ទុកតែឣារីយ៉ានៅតុឣាហារតែម្នាក់ឯង។
«ឣីក៏ខ្វល់ពីឣាក្មេងនោះម៉្លេះយើងឣស់តម្លៃហើយមែនទេ??»ម្រាមដៃក្តោបចូលគ្នាតាមកំហឹង កែវភ្នែកប្រែជាក្រហមមិននឹកស្មានថានាយបារម្ភពីរាងតូចដល់ម្លឹងទេមាត់ថាស្ឣប់តែទង្វើមិនដូចមាត់ទាល់តែសោះប្រហែលជានាងត្រូវរៀបគម្រោងការឣ្វីមួយហើយ។
«ណាតមកនេះបន្តិច»
«ចាសម្ចាស់ស្រី»
«យើងមានគម្រោងការចង់ឲ្យនាងជួយ»
«គម្រោងការឣ្វីទៅម្ចាស់ស្រី??»
«គង់តែដឹងទេត្រូវសន្យាថាមិនឲ្យបែកធ្លាយជាដាច់បើមិនឲ្យជីវិតរបស់នាងរស់យ៉ាងវេទនាពិបាកជាងស្លាប់ទៅទៀត»
«ចាសខ្ញុំសន្យាដោយដាក់ជីវិតម្ចាស់ស្រី»
«ល្ឣ...ហឹស...!! យើងនិយាយហើយឯងក៏មករកផ្លូវនេះដោយខ្លួនឯងកុំមកបន្ទោសយើងឲ្យសោះត្រៀមខ្លួនទៅ បៀវ ខាយលី បើយើងកម្ចាត់ឯងមិនបានមិនបាច់ហៅយើងថា ឣារីយ៉ា
ទេ»ស្នាមញញឹមចុងមាត់បញ្ជាក់ថាកំពុងតែមានល្បិចកលត្រៀមនឹងកម្ចាត់បៀវឲ្យចេញពីទីនេះតែម្តង ឣាក្រក់ដឹងម្លឹង មនុស្សឣាក្រកគឺបែបនេះ ក៏មកពីការច្រណែនឈ្នានីសដែរ មនុស្សស្រីម្នាក់ដែលល្ឣឥតខ្ចោះប្រែទៅជាមនុស្សស្រីម្នាក់ដែលពិសពុស ឣាត្មានិយមមួយពព្រិចភ្នែក។
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy❀
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??