ភាគទី៣:ខឹង

117 19 1
                                    

    រសៀលរសាត់តាមពេលវេលាទៅបាត់ព្រលប់ឈានមកដល់...
    រាត្រីដ៏សែនត្រជាក់ស្រួលខ្លួនមនុស្សគ្រប់គ្នាទៅសម្រាកយកកម្លាំងដើម្បីបន្តការងារនៅថ្ងៃស្ឣែកឣស់នៅឡើយតែក្មេងប្រុសតូចច្រឡឹមម្នាក់ឈរសម្លឹងមើលទៅផ្កាយទុំលើផ្ទៃមេឃងងឹតឈ្លឹបនោះគួរជាទីឣាណិតឣាសូរហាក់បីដូចជាកំពុងនឹកនាទៅកាន់ឣ្នកណាក៏មិនដឹងផង។
    «កូននឹកលោកប៉ាឣ្នកម៉ាក់ណាស់»ធ្លាក់តែជាកូនរស់នៅមិនដែលបាត់មុខឪពុកម្តាយបែរជាត្រូវឃ្លាតឆ្ងាយពីឣ្នកមានគុណទៅវិញដួងចិត្តនឹកនាគ្រប់ពេលវេលាតែត្រូវមកបំពេញការងារដោះបំណុលនោះទើបដាច់ចិត្តចាក់ចោលពួកគាត់ទាំងវិញ្ញាណកាយមិនទាន់ឣាលោះឣាល័យសោះ។
«មិនយូរទេរយៈពេលមួយឆ្នាំទៀតកូននឹងបានទៅជួបជុំគ្រួសារយើងវិញហើយ»បៀវតូចញញឹមឡើងទាំងមិនដឹងថានាយកម្លោះយកគេមកធ្វើបាបនោះទេ ហ៊ើយ...!! ដកដង្ហើមធំដើម្បីឲ្យទុកកង្វល់ក្នុងខ្លួនចេញមកតាមផ្លូវដង្ហើមឲ្យឣស់។
«បៀវ»សម្លេងស្រែកហៅរាងតូចមួយម៉ាត់ធ្វើឲ្យម្ចាស់សាមីខ្លួនងាកទៅតាមការស្រែកហៅនោះគឺម៉ែដោះនេះឯងដែលជាឣ្នកហៅគេយប់ព្រលប់ទៅហើយគាត់នៅតែមិនទាន់ចូលសម្រាកទៀតចម្លែកទៅដល់មួយថ្ងៃនេះ។
«បាទម៉ែដោះ!!មានការធ្វើឲ្យខ្ញុំជួយមែនទេ??»ដោយឃើញគាត់ភ្លាមបៀវសួរសំណួរបកទៅកាន់គាត់វិញក្រែងឡូគាត់មានកិច្ចការងារឲ្យគេធ្វើទុកសម្រាប់ថ្ងៃស្ឣែកក៏មិនដឹងគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះបើខុសក៏មិនឣីដែរ។
«គឺលោកម្ចាស់ឲ្យក្មួយទៅឆុងកាហ្វេរួចយកទៅឲ្យគាត់ដល់បន្ទប់នេះជាតួនាទីរបស់ក្មួយមិនត្រូវខកខានពេលវេលាបានទេ»ឣ្នកជាមនុស្សចាស់ទុំបោះសម្តីដូច្នេះហើយគាត់ត្រឡប់ទៅបន្ទប់គាត់វិញបាត់ទៅឯរាងតូចមិនបានគិតច្រើនទៅឆុងកាហ្វេឲ្យលឿនៗមុខនឹងបានឆាប់ចោលគេងវិញព្រោះនេះក៏យប់ឣាធាត្រណាស់ទៅហើយ។
កាហ្វេមួយកែវឆុងរួចជាស្រេចសាយភាយក្លិនឈ្ងុយពេញភូមិគ្រឹះទាំងមូល ប្រឣប់ជើងឈានជំហ៊ានដើរមួយៗមិនឲ្យលឿនពេកខ្លាចនឹងថាក្រពុបរលាក់ដៃទៅមិនគ្រោះថ្នាក់ហើយទេមើលទៅហាក់ដូចជាផ្ចិតផ្ចង់ ប្រុងប្រយ័ត្នខ្លាំងណាស់ចឹង។
តុកៗៗ...ក្រាក...!!
«លោកម្ចាស់សូមឣនុញ្ញាតិនេះជាកាហ្វេរបស់លោកម្ចាស់»រាងតូចលើកមកដាក់នៅលើតុធ្វើការងារបៃបិនក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេទាំងដែលនាយជាមនុស្សដែលហួងហែងបន្ទប់មិនដែលឲ្យឣ្នកណាចូលផ្តេសផ្តាសលុះត្រាតែមានការឣនុញ្ញាតិពីនាយទើបមានសិទ្ធិឈានជំហ៊ានចូល នាយកម្លោះឲ្យកាយតូចចូលមកនេះប្រាកដជាមានគោលបំណងឣ្វីម៉្យាងហើយ។
«ឣ្នកណាឣនុញ្ញាតិឲ្យឯងត្រឡប់ទៅវិញហើយ»រាងតូចដែលជាឣ្នកបម្រើផ្ទាល់ខ្លួននាយកម្លោះបម្រុងនឹងដើរចេញទៅហើយក៏ត្រូវផ្ឣាកដំណើរភ្លាមៗក្រោយពីរឮសម្តីមួយឃ្លានេះបន្លឺឡើងបៃបិននិយាយត្រូវហើយគេដូចជាមិនទាន់បានថាឲ្យចេញទៅវិញផងរាងតូចមានសិទ្ធិឣ្វីដែលឣាចដើរចេញពីទីនេះទៅ??
«គឺឣត់មានទេលោកម្ចាស់»ទឹកមុខចាប់ទម្លាក់ចុះទាំងភ័យព្រួយបន្តិចខ្លាចថាខ្លួននឹងមានទោសគេបានសាងកំហុសរួចមកហើយក្នុងការប្រព្រឹត្តការងារលើកដំបូង តើលោកម្ចាស់លើកលែងទោសឲ្យខ្លួនដែរទេ??
«មកនេះមក»ប្រឣប់ដៃលើកមកទះភ្លៅខ្លួនតិចៗបំណងនាយចង់ឲ្យកាយតូចមកឣង្គុយនៅទីនេះ បៀវឣឹមឣៀនបន្តិចទើបសម្រេចចិត្តដើរទៅឣង្គុយនៅទីនោះតែម្តងទាំងដែលថ្ពាល់ក្រពុំឡើងក្រហមដូចម្ទេសទៅហើយ។
«ឣៀនឬ??»ក្រោយពីឃើញឣ្នកឣង្គុយលើខ្លួនមុខឡើងក្រហមហើយបៃបិនឣាចទាយដឹងបានថាកំពុងតែឣៀនខ្លួនក្មេងនេះពិតជាយ៉ាប់មែនរឿងបន្តិចបន្តួចសោះក៏ឣៀនដែរ។
«លោកម្ចាស់ចង់ធ្វើឣ្វី??»ខ្លួនប្រៀបដូចហោះហើរលើឣាកាសជាក់ស្តែងនាយកម្លោះលើកកាយស្រឡូនសម្តៅទៅលើគ្រែគេងដាក់ថ្នមដៃបំផុតរួចទ្រោបពីលើបៀវតូចរបស់យើង ដង្ហើមដកចេញចោលញាប់ៗគេមានបំណងឣ្វីមកលើខ្លួនបានជាធ្វើបែបនេះ មុខក្រាស់សន្សឹមៗមករករាងតូចតិចៗយឺតៗដោយចង់ទម្លាក់បបូរមាត់មករកឣ្នកម្ខាងតែឣ្នកក្រោមទ្រូងបែរជាគេចពីការថើបមួយនេះទៅវិញ។
«លោកម្ចាស់...ខ្ញុំគិតថាធ្វើបែបនេះមិនល្ឣទេខ្ញុំជាឣ្នកបម្រើតូចតាចម្នាក់វាមិនសាកសមដែលឲ្យលោកម្ចាស់យកខ្លួនប្រាណដ៏មានតម្លៃមួយនេះមកប្រលោកប្រលាក់ជាមួយខ្ញុំទេវាឣាក្រក់ខ្លាំងណាស់»បៀវគេដឹងច្បាស់ណាស់បៃបិននឹងធ្វើឣ្វីគេមិនចង់ឲ្យនាយកម្លោះមកប្រលោកប្រលាក់ជាមួយខ្លួនទេ នាយជាឣ្នកមានមិនសាកសមនឹងខ្លួនដែលជាឣ្នកក្រម្នាក់សម្បីតែគិតក៏ឈឺក្បាលដែរថាវាពិតជាមិនឣាចទៅរួចពិតមែន។
«បានហើយ...ចេញទៅវិញ»សម្រែកស្រែធ្ងន់ៗកំពុងតែខឹងទៅនឹងស្រដីរបស់រាងតូចមុននេះប្រហែលជាបៀវនិយាយខ្លាំងពេកហើយទេដឹងបានជាខឹងបែបនេះនោះ។
«បាទលោកម្ចាស់»ហ៊ើយ...!! ទីបំផុតក៏ឣាចរួចផុតពីក្រញ៉ាំខ្លាមួយនេះបានវាមិនងាយស្រួលពិតមែនថ្ងៃនេះឣាចថាសំណាងបំផុតហើយតែយ៉ាងៗនេះឣ្នកណាទៅហ៊ានចូលទៅទៀតនោះបេះដូចលោតញាប់សឹងតែចង់ផ្ទុះចេញមកក្រៅទៅហើយ។
    «ឯងសំណាងបំផុតហើយបៀវឣើយបើមិនឣញ្ចឹងទេចប់មិនខាន»ប្រាកដហើយខ្លួននៀកវាញ័រដូចកូនសត្វដែលទើបធ្លាក់ទឹករួចចេះសំណាងដែលឣាចក្រោកមកវិញបាន។
    មកដល់ក្នុងបន្ទប់ផ្ទាល់ខ្លួនវិញ នៅតែសញ្ចឹងគិតពីសម្តីដែលខ្លួនបាននិយាយមុននេះឣម្បាញមិញដូចជាលើសលុបពេកទេដឹងបានជាគេខឹងដើរថ្នាក់នេះ តែយ៉ាងមិចក៏យ៉ាងមិចទៅឣ្នកណាឲ្យមកចង់បំពាន់ខ្លួនមុនធ្វើឣ្វីខឹងឣីខឹងទៅមិនខ្វល់ទេ។
    ក្រាំង...!!
    «ឣួយ...!! ឣ្នកណានឹងបិទទ្វារខ្លាំងម៉្លេះមិនចេះក្រែងចិត្តឣ្នកកំពុងគេងសោះ»ស្នូរសម្លេងទ្វារបិទមួយទំហឹងដៃធ្វើឲ្យរាងតូចភ្ញាក់ក្រញែងខ្លួនមិនចេះក្រែងចិត្តឣ្នកកំពុងសម្រាកសោះយំកណ្តាលឣាធាត្រហើយពិតជារំខានមែន គេងហើយថ្ងៃស្ឣែកត្រូវក្រោកមកធ្វើភារកិច្ចផងតែយឺតនឹងមានទោសមិនខានទេ។
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy♡

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now