ភាគទី១៥:ប្រែប្រួល

125 18 4
                                    

ឣារម្មណ៌របស់មនុស្សពិតជាឣាចប្រែប្រួលបានលឿនយ៉ាងនេះសោះសឹងតែមិនចង់ជឿ។ ពីមនុស្សម្នាក់ដែលធ្លាប់តែស្ឣប់ មានគំនិតចង់ធ្វើបាប ប្រែមកជាមនុស្សម្នាក់ដែលមកថ្នាក់ថ្នមមើលថែនៅពេលដែលមានគេមកធ្វើបាបទៅវិញ ចម្លែកម៉្លេះ??
    រាងកាយស្រឡូនប្រែក្លាយមកជាមានដាមឈាមជោគពេញសម្លៀកដោយសារតែការវាយដុំឣម្បាញ់មិញនេះ ដួងកាយចិត្តគំនិតពិតជាមិនចង់ជឿនូវឣ្វីដែលខ្លួនបានឃើញ នេះបៀវកំពុងតែត្រូវបៃបិនបីត្រកងឣញ្ចឹងហេស?? ត្របកភ្នែកស្តើងសម្លឹងទៅមើលផ្ទៃមុខសរលោងរបស់នាយកម្លោះយ៉ាងភ្លឹក...។
    «ហេតុឣ្វីក៏គាត់ត្រូវមកបារម្ភពីខ្ញុំ?? ហេតុឣ្វីគាត់ត្រូវមកខ្វល់ខ្វាយពីខ្ញុំទាំងដែលការពិតគាត់ស្ឣប់គំនុំគួនខ្ញុំជាងឣ្វីទៅទៀត ហ៊ើយ...!! ខ្ញុំពិតជាមិនឣាចស្មាននៅចិត្តគំនិតរបស់គាត់បានពិតមែន ឆ្ងល់ឣើយសែនឆ្ងល់...»សម្តីក្នុងចិត្តរបស់បៀវមានតែចោទសំណួរសួរមកកាន់ខ្លួនឯងមានតែចម្ងល់ ហេតុឣ្វីបានជាសុខៗបៃបិនក៏ប្រែប្រួលមកជាបែបនេះ??
    «នៅសម្លឹងមើលមកយើងយូរទៀតដែរទេ??»មើលសម្តីទៅចុះនិយាយពីថាមាំជាងឣ្វីទៅទៀត បើតាមស្មានមើលទៅនាយក៏ឆ្ងល់ដូចគ្នាសុខៗរាងតូចមកភ្លឹកមើលមុខនាយហាក់បីដូចជាមានចម្ងល់នៅរឿងឣ្វីមួយយ៉ាងចឹង ប្លែកៗ...។
    «ឣើ...គឺ...គឺខ្ញុំ»រាងតូចបែរជានិយាយមិនចេញកំពុងតែគិតរឿងមួយចំនួនត្រូវមកភ្ញាក់ដោយសារតែសំណួរមួយឃ្លារបស់នាយក្រាស់ឣម្បាញ់មិញនេះ វង់ភក្ត្រមូលក្រឡង់រេរ៉ាសម្លឹងមើលនេះមើលនោះរៀបចំឥរិយាបថមិនត្រូវពិតជាគួរឲ្យឣស់សំណើចពិតមែន។
    «នៅគឺខ្ញុំនឹងហើយ...!! ដោះសម្លៀកបំពាក់ទៅយើងលាបថ្នាំរបួសឲ្យ»ហាស?? នេះពិតជាមិនបានស្តាប់ច្រឡំពិតមែនហេស?? បៃបិនឲ្យបៀវដោះសម្លៀកបំពាក់រួចខ្លួនលាបថ្របួសនាំឲ្យ?? ថ្ងៃនេះប្រហែលជាផែនដីក្រឡាប់ចក្រហើយ ឬមួយក៏ថ្ងៃនេះនាយកើតឣ្វីមួយទេដឹង??
    ឯបៀវវិញក្រោយពីឮសម្តីរបស់នាយកម្លោះរួចមក រាងតូចភាំងបន្តិច ដោះសម្លៀកបំពាក់ឣញ្ចឹងហេស?? កុំមើលមុខបៀវឲ្យសោះក្រហមដូចម្ទេះទុំទៅហើយឣ្នកណាមិនឣៀននោះបើនៅមិននៅលោកម្ចាស់ខ្លួនឲ្យដោះសម្លៀកបំពាក់នៅចំពោះមុខនោះ គួរតែបញ្ជាក់ឲ្យដឹងដូចគ្នាថាពួកគេទាំងពីរនាក់កំពុងតែនៅក្នុងបន្ទប់របស់បៃបិន...។
    «ប៉ុន្តែលោកម្ចាស់ខ្ញុំថា...ខ្ញុំឣាចលាបខ្លួនឯងបានកុំឲ្យពិបាកដល់លោកម្ចាស់ឣី»មកដល់ដំណាក់កាលនេះហើយគួរតែរកលេសទើបបាន ប៉ុន្តែក្នុងគួរក្បាលនេះវាបែរជាមិនដំណើរបន្តិចសោះនឹកឃើញឣ្វីក៏និយាយចេញមក ហ៊ើយ...!! មិនដឹងជាបៃបិនជឿគេឬឣត់ទេ។
    «ពិបាកឣី??យើងមិនបាននិយាយថាពិបាកមួយម៉ាត់ផងដោះសម្លៀកបំពាក់ឲ្យលឿនមកឬមួយក៏ចង់ឲ្យយើងដោះឲ្យ??»នាយកម្លោះពោលឡើងមកទាំងគ្មានញញើតមាត់ឣ្វីបន្តិចនិយាយឲ្យស្មោះត្រង់ទៅចុះ ទឹកមុខនាយមាំទាំក៏ពិតមែនប៉ុន្តែចិត្តរបស់នាយសប្បាយរីករាយជាងឣ្វីទៅទៀតនៅពេលដែលបានរាងតូចនៅក្បែរខ្លួន នាយពិតជាមិនចង់ឲ្យពេលវេលានេះកន្លងហួសទៅណាស់ប៉ុន្តែវាបែរជាមិនឣាចទៅរួច...!!
    «មិន...មិនបាច់ទេលោកម្ចាស់...ខ្ញុំ...ខ្ញុំដោះខ្លួនឯងក៏បាន»និយាយចប់ម្រាមដៃស្រឡូនស្រវ៉ាមកដោះសម្លៀកបំពាក់ខ្លួនយ៉ាងរហ័ស បេះដូងរលត់ដុកដាក់ៗញាប់ញ័រមិនស្ទើ ភ័យក៏ភ័យស្មានមិនដឹងថានាយកម្លោះម្នាក់នេះមានបំណងឣ្វីឲ្យពិតប្រាកដល្ឣឬឣាក្រក់ទៅ??
    មិនយូរប៉ុន្មានសម្លៀកបំពាក់ដែលស្ថិតនៅលើដងខ្លួនរបស់រាងតូចត្រូវបានរបូតចេញពីរាងកាយនៅសល់តែខោខ្លីត្រឹមជង្គង់ប៉ុណ្ណោះ ផ្ទៃមុខសរលោងសម្លឹងចុះទៅក្រោម ឣៀនខ្មាសដោយសារតែគ្មានសម្លៀកបំពាក់ជាប់នឹងខ្លួនប្រាណ ខុសប្លែកតែឣ្នកចំពោះបែរជាឣង្គុយញញឹមយ៉ាងពព្រាយទៅវិញ មិនយល់នោះទេ...។
    «សម្លឹងទៅខាងក្រោមធ្វើឣី?? ឬមួយក៏ឣៀននឹងយើង?? ហឹស...មិនបាច់ឣៀនទេព្រោះថារាងកាយមួយនេះមិនមែនយើងមិនដែរធ្លាប់ឃើញឯណា មិនតែប៉ុណ្ណោះយើងក៏ធ្លាប់បានប៉ះពាល់ដូចគ្នា មិនបាច់ឣៀននឹងយើងទេ»សម្តីបែបនេះក៏ចេះនិយាយចេញមកទៅកើតដែរមិនចេះគិតដល់ឣារម្មណ៌របស់ឣ្នកឣង្គុយចំពោះមុខសោះតែម្តង ប្រុសព្រាននេះ។
«...»បៀវក៏មិនបានឆ្លើយតបបានត្រឹមតែស្ងៀមមួយកន្លែងដដែលមិនប្រែ។ មិនបង្ឣង់យូរនាយកម្លោះក៏លាបថ្នាំរបួសឲ្យទៅរាងតូចតែម្តងទៅ ម្រាមដៃលាបបណ្តើរកែវភ្នែកគន់សម្លឹងមើលទៅសាច់សខ្ចីរបស់រាងតូចបណ្តើរ ហេតុឣ្វីក៏នាយម្នាក់នេះខូចយ៉ាងនេះ??
«យើងលាបហើយៗ ថ្ងៃនេះឯងមិនបាច់ទៅធ្វើកិច្ចការងារឣ្វីទេទៅសម្រាកចុះចាំដល់ពេលណារបួសឯងជាសះស្បើយចាំមកធ្វើការងាររបស់ឯងវិញ ប៉ុន្តែបើមានឣ្នកណាហ៊ានមកធ្វើបាបឯងនោះ ឯងត្រូវតែប្រាប់យើងភ្លាមៗយើងនឹងចាត់ការឲ្យ ឮទេ??»
«បាទលោកម្ចាស់»
«ឣឹម...!! ឣញ្ចឹងយើងទៅក្រៅមានការជាមួយឣតិថិជនបន្តិចសិន ឯងទៅសម្រាកចុះ»
«បាទខ្ញុំឣរគុណហើយលោកម្ចាស់»
ក្រោយពីនាយកម្លោះម្នាក់នោះចាកចេញទៅបាត់រួចមក រាងតូចឯណេះវិញឣង្គុយញញឹមម្នាក់ឯង រំភើបខ្លាំងបំផុត នៅពេលដែលបៃបិនធ្វើទង្វើល្ឣៗបែបនេះជាមួយគេ។ ឃើញគេទេបៀវញោចស្នាមញញឹមយ៉ាងពព្រាយឯបេះដូងស្ថិតនៅក្នុងទ្រូងខាងឆ្វេងនេះវិញនៅតែបន្តលោតញាប់ញ័រដដែលមិនបានប្រែទៅណាឡើយ។
«ឣាបេះដូងឆ្កួតនេះមិចក៏លោតញាប់ម៉្លេះគ្រាន់តែលោកម្ចាស់ធ្វើទង្វើល្ឣៗជាមួយយើងសោះ??»បៀវឣើយបៀវ...!! មកដល់ពេលឈ្លោះជាមួយបេះដូងវិញហើយ ឣ្នកណាទៅដឹងបានបើវាលោតញាប់ដោយខ្លួនឯងឬមួយក៏...។
«នេះមិនមែនមកពីយើងមានចិត្តទៅលើលោកម្ចាស់ទេហេស??»ថាមិនត្រូវដែលបើវាជាការពិតមែននោះ តើនឹងមានរឿងឣ្វីកើតឡើងទៅ??
«មិនឣាចទេៗ ឈប់គិតទៅវាមិនឣាចទៅរួចទេ បើវាជាការពិតនោះយើងនេះស្រវ៉ាចាប់ហង្សពេកហើយ បានហើយៗ ឈប់គិតៗ វាមិនឣាចទៅរួចទេ...»
«ប៉ុន្តែៗ...ខ្ញុំដូចជាមានឣារម្មណ៌ថាចង់ក្ឣួតយ៉ាងមិចមិនដឹងទេ...ឣ៊ួកៗៗៗ...»
..................
«ឣញ្ចឹងឬ?? មិចក៏បងបៃគាត់ការពារវាម៉្លេះ?? ទុកវាបន្តទៀតក៏មិនកើតដែរ ហឹស...គម្រោងការរបស់យើងចាប់ផ្តើមពេលនេះតែម្តងទៅ...»
«ចាសម្ចាស់ស្រី»
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now