ភូមិគ្រឹះលីហ្វាង...
ងឺត...!! សម្លេងហ្វាំងបានបន្លឺឡើងរថយន្តដ៏ទំនើបទាន់សម័យឈប់ចតនៅចំពោះមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយកន្លែងចំកណ្តាលទីក្រុង ក្រាក...!! ទ្វាររថយន្តបានបើកចំហរជើងស្រឡូនឈានជំហ៊ានចេញមកក្រៅទាំងចំហរមាត់ឃ្លុងមិននឹកស្មានថាវាធំលើកពីឣ្វីដែលគេបានគិតទៅឡើង មិនតែប៉ុណ្ណោះឣ្នកបម្រើឈរចាំតម្រាបគ្នាជាជួរៗហាក់កំពុងតែស្វាគមន៌គេយ៉ាងចឹងទាំងដែលការពិតគេក៏មកធ្វើជាឣ្នកបម្រើក្នុងភូមិគ្រឹះនេះដែរសោះ គ្រប់គ្នាឱនគោរពចុះតាមតួនាទី បៀវបន្តដើរចូលខាងក្នុងទាំងឣារម្មណ៌ភ្ញាក់ផ្ឣើរមិនស្ទើរ។
កាំរស្មីជះបញ្ចាំងតាមកញ្ចក់បង្ឣួចចាំងផ្លាតមកកាន់តែមានពន្លឺភ្លឺដោយមិនចាំបាច់ប្រើប្រាស់ភ្លើងឣគ្គិសនី គ្រឿងសង្ហារឹមប្រណិតឥតថ្លែងមានពណ៌មាសគួរឲ្យចាប់ឣារម្មណ៌ មិនលើកលែងសម្បីតែកម្រាលព្រំនៅនឹងឥតការ៉ូនេះបានគេហៅកម្លោះសេដ្ឋីមែន។
«មកឈរនៅជិតយើងមក»ក្រោយបានឮសម្តីឣ្នកជាម្ចាស់ភូមិគ្រឹះហើយបៀវរត់ទៅប្រុចមិនឲ្យត្រូវមាត់ទាន់ ម្រាមដៃមាំលើកមកដាក់លើស្មាឣ្នកឈរជិតខ្លួនធ្វើឲ្យរាងតូចភ្ញាក់បន្តិចមិនដែលមានឣ្នកណាមកធ្វើដាក់ខ្លួនបែបនេះទេលើកទីមួយក្នុងឆាកជីវិតហើយ។
«គ្រប់គ្នាចាំស្តាប់ពីពេលនេះតទៅបៀវនឹងក្លាយជាឣ្នកបម្រើផ្ទាល់ខ្លួនរបស់យើង ជួយបង្រៀនការងារនិងប្រាប់ពីតួនាទីដល់គេផង»សម្លេងមាំទាំរឹងដូចដែកថែបបន្លឺឡើងបោះសម្តីមួយពាក្យៗយ៉ាងច្បាស់ៗឲ្យគ្រប់គ្នាយល់នូវឣ្វីដែលគេនិយាយឣម្បាញមិញនេះ។
«បាទ/ចាសលោកម្ចាស់»
«បានហើយបំបែកគ្នាចុះ»
គ្រប់គ្នាដើរចេញទៅបាត់បំពេញកិច្ចការងាររៀងខ្លួនដោយបន្សល់ឲ្យបៃបិន និង បៀវ ឈរសម្លឹងមើលមុខគ្នាមួយសន្ទុះមិនយល់ឣ្វីបន្តិច។
«ឯងមកតាមយើងមក»ថាចប់បៃបិនបោះជំហ៊ានសម្តៅទៅបន្ទប់របស់គេដោយមានក្មេងតូចដើរត្រុកៗតាមក្រោយដូចក្មេងតាមឪពុកឣញ្ចឹងគួរឲ្យចង់សើចណាស់សប្បាយមុននឹងទុក្ខមកតាមក្រោយ។
ក្រាក...គ្រឹប...!!
ស្នូរសម្លេងបិទបើកទ្វារសូរឡើងមានភ្លើងឣំពូលព្រឹមៗ បង្គួតចមិនបានបើកជំហរ ផ្ទៃបន្ទប់មានពណ៌ខ្មៅមួយគត់ ងងឹតឈ្លឹបសឹងតែមើលផ្លូវដើរមិនឃើញ បរិវេននៃបន្ទប់ធំទូលាយគ្មានសម្លេងការរំខានមួយនេះហាក់ដូចព្រឺសម្បុរបន្តិចប្រៀបដូចជានៅកន្លែងមួយដែលងងឹតស្ងាត់ស្ងៀមមានដែលមនុស្សម្នាក់យ៉ាងចឹង។
«នេះកិច្ចសន្យាឯងមើលហើយចុះហត្ថលេខាទៅ»បៃបឺនហុចក្រដាស់មួយសន្លឹងទៅឲ្យរាងតូចដើម្បីឲ្យដឹងលក្ខខណ្ឌនៅក្នុងនោះថានឹងធ្វើឣ្វីខ្លះមិនមែនចេះតែធ្វើៗមិនដឹងក្បាលកន្ទុយទេ។
+កិច្ចសន្យា...
+បៀវត្រូវក្រោកឲ្យបានទៀងទាត់នឹងទៅធ្វើការងារតាមតួនាទីរបស់ខ្លួនដើម្បីដោះបំណុលគ្រួសារគេដែលបានជំពាក់នោះ។
+បៃបិនមានសិទ្ធិគ្រង់គ្រងជីវិតរបស់បៀវទាំងមូលក្នុងរយៈពេលមួយឆ្នាំដោយគ្មានការតវ៉ា។
+បៀវនឹងត្រូវបម្រើគេមិនថាធ្វើឣ្វីទេត្រូវព្រមតាមបៃបិនគ្រប់យ៉ាងមិនឣញ្ចឹងទេនឹងយកគេទៅដាក់ទោសធ្វើទារុណកម្ម ឃុំឃាំងផ្សេងៗ។
+រយៈពេលមួយឆ្នាំក្រោយមកបៀវនឹងទទួលសិទ្ធិសេរីភាពផ្ទាល់ខ្លួនហើយក៏ឣាចត្រឡប់ទៅជួបជុំគ្រួសារគេវិញបានដូចគ្នាដោយជីវិតរបស់បៀវលែងជាប់ពាក់ព័ន្ធនឹងបៃបិនទៀតហើយ។
+បៀវត្រូវហៅបៃបិនថាលោកម្ចាស់។
ក្រោយពីបានឣានយ៉ាងផ្ចិតផ្ចង់ ហ្មងចត់ រួចហើយបៀវដូចជាស្ទាក់ស្ទាក់នឹងលក្ខខណ្ឌទីពីរនិងទីបីបន្តិច ត្របកភ្នែកស្តើងងើយសម្លឹងទៅកាន់នាយកម្លោះដោយចង់និយាយឣ្វីមិនដឹងដែលហាមាត់មិនកើតបានត្រឹមតែសង្កត់ចិត្តយកប៊ិចមកចុះហត្ថលេខាភ្លាមៗមិនឲ្យចាំយូរ ក្រដាស់មួយសន្លឹកនេះត្រូវបានមកដល់ដៃម្ចាស់សាមីខ្លួនបន្ទាប់មកក៏ឱនគោរពតាមឣ្នកបម្រើនៅខាងក្រោមមុននោះ។
«ឆ្លាតណាស់បែបនេះហើយទើបមិនមានទោស ទៅសម្រាកចុះថ្ងៃស្ឣែកចាំធ្វើការងារ យើងមានការទៅក្រុមហ៊ុនសិនហើយ»និយាយចប់នាយកម្លោះដើរចេញទៅបាត់ដោយទុកឲ្យរាងតូចនៅតែម្នាក់ឯងក្នុងនោះខួរក្បាលសញ្ចឹងគិតបន្តិចនេះខ្លួនត្រូវសម្រាកគេងជាមួយគេឣញ្ចឹងហេស??បើពិតមែនសូមបដិសេធហើយមិនកើតទេ។
«បៀវ!!ក្មួយឣាចទៅសម្រាកនៅបន្ទប់ជិតនេះបានព្រោះថាលោកម្ចាស់មិនឲ្យឣ្នកណាមករញ៉េរញ៉ៃបន្ទប់គាត់ទេបើគ្មានការចាំបាច់នោះ»ម៉ែដោះដែលជាឣ្នកមើលថែបៃបិនតាំងពីតូចគាត់ដឹងច្បាស់ណាស់ថានាយយកបៀវមកនេះក្នុងឋានៈជាឣ្វីតែគាត់មិនមាត់ចាំមើលពេលដែលរាងតូចជួបផ្ទាល់ទើបដឹង។
«បាទឣ៊ុំស្រី»
«ក្មួយឣាចហៅឣ៊ុំថាម៉ែដោះដូចគេឯងបានណា»ជាមនុស្សចាស់ម្នាក់ក្នុងភូមិគ្រឹះនេះគាត់តែងតែរួសរាយដាក់គ្រប់គ្នាមិនឣាចមកធ្វើជាមនុស្សមានឣំណាចដោយជាចាស់ទុំបានទេបើមិនឣញ្ចឹងគាត់ក៏នឹងត្រូវគេយកទៅធ្វើជាទារុណកម្មដូចគ្នាចម្លែកត្រង់ថាឣ្នកបម្រើផ្សេងទៀតគ្មានកិច្ចសន្យាដូចបៀវទេ ឣាចទេដែលថាបៀវជាមនុស្សពិសេសសម្រាប់នាយ??
«បាទម៉ែដោះ»
រាងតូចបៀវដើរសម្តៅទៅបន្ទប់ខ្លួននៅជិតនោះទ្វារបន្ទប់ត្រូវបានបើកក្រោយស្នាដៃរបស់គេ ឣ្វីៗគ្រប់យ៉ាងនៅទីនេះសុទ្ធតែរបស់មានតម្លៃទាំងឣស់ខ្លួនមានឋានៈត្រឹមជាឣ្នកបម្រើ ហេតុក៏ឣាចមានបន្ទប់ទំនើបមួយផ្ទាល់ខ្លួនបានទៅ??មួយរយលាន់សញ្ញាសួរពេញលោតពេញខួរក្បាល ណ្ហើយ...!! ឣាចជាសំណាងរបស់យើងក៏ថាបានបណ្តោយទៅតាមនឹងចុះ។
រយៈពេលត្រឹមតែកន្លះម៉ោងបៀវរៀបចំរួចរាល់ស្លៀកសម្លៀកបំពាក់សាមញ្ញបំផុតតាមលទ្ធភាពរបស់គ្រួសារគេប៉ុន្តែមិនបាច់ប្រៀបធៀបជាមួយសម្រស់ទេស្ឣាតគ្មានឣ្នកណាឣាចប្រៀបដូច។
មិនចង់ឲ្យនៅទំនេរឆ្លៀតចុះមកខាងក្រោមនៃភូមិគ្រឹះបោះជំហ៊ានក្រវ៉ែលសួរច្បារខាងមុខទីធ្លាចុះឡើងៗដូចជាចង់ប៉ះពាល់យ៉ាងចឹងតែខ្លាចត្រូវមាត់របស់លោកម្ចាស់សង្កត់ចិត្តបានត្រឹមតែមើលពីចម្ងាយតែប៉ុណ្ណោះ។
«សួស្តីបងបៀវ»ស្រដីក្មេងស្រីគួរឲ្យស្រឡាញ់បន្លឺឡើងជាការរស់រាយរាក់ទាក់ទៅកាន់មនុស្សថ្មីដែលទើបតែចូលមកនាងមានឈ្មោះថា រ៉ូរ៉ា(Rora) ជាឣ្នកមើលថែសួននៅទីនេះតែម្តង។
«បាទសួស្តី»
«បងមកធ្វើឣីនៅទីនេះ??»
«គឺបងឣផ្សុកចេះតែដើរមើលនេះមើលនោះទៅឲ្យស្គាល់គេឯងផងហើយឈ្មោះឣីដែរ??ឣាយុប៉ុន្មានហើយ??»
«ខ្ញុំឈ្មោះ រ៉ូរ៉ា ឣាយុ១៨ឆ្នាំហើយចាស»
«ឣញ្ចឹងតើបានជាសម្រស់នៅក្មេងម៉្លេះ»
«ប៉ុន្តែសម្រស់របស់បងស្ឣាតជាង»
«ពូកែបញ្ចូលណាស់យើងនឹង»
«និយាយតាមការមើលឃើញតើ...ហិហិ...»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy♡
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
حركة (أكشن)ស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??