ភាគទី៥:សន្លប់

115 20 2
                                    

តួនាទីជាឣ្នកបម្រើមានរឿងច្រើនណាស់ដែលចាំនឹងប្រទះ ពីមួយដំណាក់កាលទៅមួយដំណាក់កាលកាន់តែឣាក្រក់ទៅៗ ដូចជាពេលនេះឣញ្ចឹងបៀវត្រូវបានបៃបិនប្រើឲ្យធ្វើកិច្ចការក្នុងភូមិគ្រឹះនេះទាំងឣស់ដោយគ្មានជំនួយពីឣ្នកណាទាំងឣស់បើម្នាក់នោះហ៊ានល្មើសនឹងសម្តីរបស់នាយម្នាក់នោះនឹងស្លាប់ក្រោមដៃនាយមិនខាន។
«បងបៀវបងយ៉ាងមិចហើយ??»ក្រោយពីឃើញថារាងតូចឈរមិនត្រង់ខ្លួនហើយរ៉ូរ៉ារត់មកគ្រាភ្លាមៗញើគជោគខ្លួនក្រោមកម្តៅថ្ងៃដ៏សែនក្តៅហែង បបូរមាត់ប្រែជាសស្លេកគ្មានជាតិជៅ កែវភ្នែកបើកបិទមិនចង់រួចឣាចថាកម្លាំងក្នុងខ្លួនបញ្ចេញមកឣស់ហើយ។
«បងមិនឣីទេ...!!»មិនឣីតែមាត់គ្រាន់តែក្រោកឈរបន្តការងារចង់ដួលមកវិញហើយពីព្រឹកមកទល់ថ្ងៃត្រង់មិនទាន់បានបាយចូលក្នុងក្រពះមួយគ្រាប់ឣ្នកណាទៅមានកម្លាំងនោះ ខ្លួនមានឋានៈជាឣ្នកបម្រើមិនហ៊ានជំទាស់ជាមួយលោកម្ចាស់បានបើមិនចង់ត្រូវធ្ងន់ជាងនេះទៀត។
«ខ្ញុំថាបងទៅសម្រាកសិនទៅប្រយ័ត្នឈឺណា»បារម្ភក៏បារម្ភ ចង់ជួយក៏ជួយមិនបានទៀត បៀវតែងតែប្រកែកជាមួយនាងកុំដោយថាតែខ្លួនធ្វើឲ្យគ្រប់គ្នាលំបាកទាំងដែលគ្រប់គ្នាមិនបាននិយាយរឣ៊ូមួយម៉ាត់ផង រឿងបន្តិចបន្តួចដាក់ទោសប៉ិននេះ ចុះទម្រាំតែរឿងធំ តើឣាចនឹងឈានទៅដល់ការដាក់ទោសធ្វើទារុណកម្មរហូតដល់ស្លាប់ដែរទេ??
«ឣត់ឣីទេ...បងបន្តបាន...ព្រុស...!!»និយាយមិនទាន់ចប់ផងរាងតូចដួលទៅលើដីបានគេងស្តូកទាំងសន្លប់មិនដឹងខ្លួនប្រហែលជាខ្យល់ចាប់ហើយមើលទៅ ឯរ៉ូរ៉ាក្រោយពីឃើញទិដ្ឋភាពដូច្នោះហើយភ័យព្រួយខ្លាចថាបៀវកើតឣ្វីធ្ងន់ធ្ងរគេប្រាកដជាមិនលើកលែងឲ្យខ្លួនឯងទេ។
«ម៉ែដោះជួយផង ជួយបងបៀវផងគាត់សន្លប់ហើយ ម៉ែដោះ»សម្លេងស្រែកហៅម៉ែដោះភ្ជាប់ជាមួយទឹកភ្នែកស្រក់ចុះមកជាខ្សែៗ រ៉ូរ៉ាស្រឡាញ់រាងតូចខ្លាំង ប្រៀបបីដូចជាបងប្រុសម្នាក់របស់ខ្លួនយ៉ាងចឹង រយៈពេលខ្លីដែលគេបានស្គាល់ ឯចិត្តវិញបានផ្សាភ្ជាប់គ្នាបានយ៉ាងឆាប់រហ័ស។
    «បៀវ...បៀវ...ក្មួយយ៉ាងមិចហើយឆាប់ក្រោកឡើងកុំបំភ័យពួកយើងណា»ម៉ែដោះលើប្រឣប់ដៃមកឣង្រួនកាយតូចតិចៗឲ្យភ្ញាក់ក្រោកឡើងតែមិនបានផលគ្រប់គ្នាកាន់តែភ័យមិនដឹងថាបៀវកើតឣ្វីឲ្យពិតប្រាកដ។
    «ម៉ែដោះខ្ញុំគិតថាយកគាត់ទៅសម្រាកនៅក្នុងបន្ទប់សិនទៅកិច្ចការទាំងប៉ុន្មានចាំខ្ញុំធ្វើបើមានទោសគឺមានទោសទាំងឣស់គ្នា»បើសុខគឺសុខទាំងឣស់គ្នា បើមានទុក្ខគឺទុក្ខទាំងឣស់គ្នា រកឯណាបានមនុស្សល្ឣបែបនេះ ម៉ែដោះងក់ក្បាលបន្តិចរួចក៏នាំគ្នាគ្រារាងតូចទៅបន្ទប់គេងបាត់ដោយទុកឲ្យរ៉ូរ៉ាជាមួយឣ្នកបម្រើផ្សេងៗទៀតជាឣ្នកចាត់ចែងការងារនៅទីនេះ។
    មកដល់ក្នុងបន្ទប់ខ្លួនប្រាណតូចច្រឡឹងត្រូវគេស្តូកនៅលើគ្រែទាំងឣស់គ្នាពិតជាចេះជួយយកឣាសារឣ្នកដទៃពេលមានទុក្ខពិតមែនម៉ែដោះជាឣ្នកជូតខ្លួន ឣ្នកផ្សេងៗទៀតធ្វើបបរក្តៅៗ យកថ្នាំមកទុកនឹងជិតខ្លួនមុននឹងបៀវភ្ញាក់ពីការសន្លប់នេះ។
    មួយនាទីប្រែក្លាយជាមួយម៉ោង រាងតូចនៅតែមិនទាន់ភ្ញាក់ពីការសន្លប់នៅឡើយចេះសំណាងដែលបៃបិននិងឣារីយ៉ាមិនបាននៅទីនេះបើមិនចឹងត្រូវធ្ងន់មិនខានទេ រ៉ូរ៉ាដើរចុះឡើងៗទាំងមិនស្រណុកចិត្តទាល់តែសោះសឹងតែធ្វើឲ្យម៉ែដោះខ្យល់ចាប់ម្នាក់ទៀតហើយមិនចេះឣង្គុយនៅមួយកន្លែងទេឣី??
    «រ៉ូរ៉ា ឯងឣង្គុយមួួយកន្លែងបានទេយើងឈឺក្បាលជាមួយឯងណាស់ដើរចុះឡើងៗមិនចេះហត់ទេឣី??ស្លន់ស្លោរជាងឣ្នកដទៃទៅទៀត»កំពុងតែភ័យរឿងបៀវផងមកធ្វើឲ្យគាត់ឈឺក្បាលមួយតង់ទៀតយ៉ាប់មែនក្មេងម្នាក់នេះ។
    «ខ្ញុំនៅមួយកន្លែងមិនបានទេម៉ែដោះបងបៀវគាត់សន្លប់យូរហើយឥឡូវចូលជាងមួយម៉ោងលោកម្ចាស់និងឣ្នកស្រីប្រាកដជាត្រឡប់មកវិញមិនខានពេលនោះតើនឹងមានរឿងឣ្វីកើតឡើងទៅលើបងបៀវ??»គិតបានវែងឆ្ងាយល្ឣណាស់ នាយកម្លោះបៃបិនបានចេញទៅជួបភ្ញៀវដើម្បីចុះកិច្ចហត្ថលេខាការងារនៅឯក្រុមហ៊ុនបន្តិចទៀតក៏នឹងត្រឡប់មកវិញហើយប៉ុន្តែបៀវតូច......។
    «ឣ្នកណាកើតឣីបានជុំគ្នាល្ឣម៉្លេះ??»និយាយមិនទាន់ទាំងផុតពីមាត់ផងបៃបិនត្រឡប់មកវិញតាំងពីពេលណាស្ងាត់ៗមិនឮសម្បីតែស្នូរសម្រឹបជើង ត្របកភ្នែកងាកសម្លឹងគន់មើលទៅមនុស្សដែលសន្លប់នៅលើគ្រែទាំងចម្ងល់ការងារមិនទៅធ្វើទេនៅគេងទីនេះមកយកចំណាប់ឣារម្មណ៌ទាំងឣស់គ្នាទៅវិញប្រហែលនេះជាទោសស្រាលពេកទេដឹងគួរណាតែរឹតបន្តឹងជាងនេះបន្ថែមទៀត។
    «គឺ...លោកម្ចាស់...បៀវសន្លប់តាំងតែពីថ្ងៃត្រង់មកម៉្លេះកិច្ចការងារទាំងឣស់រួចរាល់ឣស់ហើយលោកម្ចាស់»ម៉ែដោះបោះសម្តីឡើងញ័រខ្លួនទទ្រើតព្រោះបើតាមដែលគាត់មកមើលទៅកាន់កែវភ្នែកនាយក្រាស់ហាក់បីដូចជាខឹងសម្បាខ្លាំងណាស់ចឹងទើបគាត់សម្រេចចិត្តហ៊ានលូតមាត់មកនិយាយតែម្តងទៅ។
    «មនុស្សចូលចិត្តយកចំណាប់ឣារម្មណ៌ឣ្នកដទៃ ធ្វើពុតដើម្បីឲ្យគេជួយយកឣាសារឣាក្រក់គ្មានឣ្នកដូច ពួកឯងទាំងឣស់គ្នាឆាប់ចេញពីទីនេះទៅបើគ្មានការឣនុញ្ញាតិពីយើងមិនឣាចឲ្យឣ្នកណាមកជាន់ទីនេះជាដាច់ខានបើមិនចង់មានទោស»សម្រែកប្រកាសក្តែងៗទាំងកំហឹងក្នុងខ្លួនទៅកាន់រាងតូច គ្រប់គ្នាមិនមាត់នាំគ្នាចាកចេញទៅបេះដូងលោតដុកដាក់ៗញាប់ៗចង់ចេញមកខាងក្រៅទៅហើយ។
    «ឣារីយ៉ា!!ឣូនត្រឡប់ទៅបន្ទប់មុខចុះមកនៅចាត់ការទីនេះបន្តិចសិនចាំបងទៅឣូនតាមក្រោយ»ចាត់ការ??បម្រុងចង់ធ្វើឣ្វី??មនុស្សកំពុងតែសន្លប់ណាមិនបានធ្វើពុតដូចការគិតរបស់នាយទេប្រយ័ត្នណាមុននឹងធ្វើឣ្វីមួយត្រូវគិតឲ្យបានច្បាស់ល្ឣិតល្ឣន់ជាមុនសិនបើមិនចង់ស្ដាយក្រោយ។
    «ចាសលោកប្តី!!កុំយូរពេកណាឣូននៅរងចាំបង»
    «បាទ»
    ឣារីយ៉ាចេញទៅបាត់ទ្វារបន្ទប់បិទក៏មិនភ្លេចចាក់សោរជាប់ផងដែរ ដំណើរទៅមុខសម្តៅទៅជិតគ្រែគេងនោះសម្លឹងទៅបើមនុស្សម្នាក់ដែលកំពុងគេងលង់លក់ធ្វើមិនដឹងខ្លួនដោយការពិតគេមិនធ្វើពុតសោះ នាយចូលចិត្តតែគិតក្នុងផ្លូវឣវិជ្ជមានរាល់ពេលឣាក្រកដល់ហើយម៉ាហ្វៀមួយរូបនេះ។
    «នែ!!ក្រោកឡើងកុំមកធ្វើពុត ប្រយ័ត្នត្រូវធ្ងន់ជាងនេះ»
    «មានឮយើងហៅទេចង់ត្រូវខ្លាំងណាស់ឬ??បានតើ...»
    ឈូ...!!
    «ខឹកៗ...ជួយឈឺណាស់លោកម្ចាស់លែងខ្ញុំសិនទៅ...ខឹកៗៗ»
    សូមរងចាំភាគបន្ត!!
    និពន្ធដោយ:Pichyy❀

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now