ឣាការៈចម្លែកចេះតែកើតមានឡើងជារៀងរាល់ថ្ងៃ ហេតុឣ្វីក៏សុខៗមានឣារម្មណ៌ថាវិលមុខ?? ហេតុឣ្វីសុខៗក៏មានឣារម្មណ៌ចង់ក្ឣួត?? វាពិតជាចម្លែកខ្លាំងណាស់សម្រាប់រាងតូចរបួសស្លាកស្នាមមិនទាន់ទាំងជាសះស្បើយស្រួលបួលផងនោះ ឥឡូវនេះខ្លួនមកចង់រកក្ឣួត វិលមុខ ថែមទាំង ហ៊ើយ...!! ពិតជាយ៉ាប់មែន ក្មេងនេះមិនចេះថែសុខភាពខ្លួនសោះ។
ទ្រនិចនាឡិការដែលព្យួរជាប់នឹងជញ្ជាំងខ្ពស់ល្មមបានចង្ឣុលមកត្រង់ម៉ោងមួយសាមសិបមួយនាទីថ្ងៃត្រង់។ ផ្ទៃមេឃខៀវស្រងាត់បើកបញ្ចាំងកម្តៅព្រះឣាទិត្យឲ្យកាន់តែក្តៅជាងមុនបន្ថែមទៀត បើសម្លឹងមកមើលរាងតូចគឺគេកំពុងតែគេងស្តូកនៅលើគ្រែគេងនៅឡើយទេ ប៉ុន្តែដោយសារតែមានការរំខានពីពន្លឺកាំរស្មីរបស់ព្រះឣាទិត្យក៏បណ្តាលឲ្យរូបគេភ្ញាក់មួយរំពេច។
ប្រឣប់ដៃលើកឡើងញីភ្នែកខ្លួនជាទម្លាប់បន្ទាប់មក រូបគេក៏ទម្រេតខ្លួនចុះសម្តៅទៅបន្ទប់សម្ឣាតខ្លួនតែ បៀវហាក់បីដូចជាដើរមិនត្រង់ផ្លូវទាល់តែសោះ ពិតជាចម្លែកខ្លាំងណាស់។
«ថ្ងៃនេះខ្ញុំយ៉ាងមិចចេះ?? ឈឺក្បាល វិលមុខ ចេះតែចង់រកក្ឣួតឣញ្ចឹង!!»រាងតូចបោះសំណួរចោទសួរមកខ្លួនឯងទាំងចម្ងល់ក្នុងចិត្ត ហេតុឣ្វីក៏គេមានឣាការៈចម្លែកបែបនេះទាំងដែលគេពីរមុននោះគឺមិនមែនបែបនេះនោះទេ។
«ខ្ញុំ...ខ្ញុំទ្រាំមិនបានទៀតទេ...ឣួកៗៗ»ថាចប់បៀវរត់ទៅក្នុងបន្ទប់ទឹកយ៉ាងត្រហេបត្រហប់ជាទីបំផុតក្ឣួតចង្ឣោរយកៗទាំងនឹកស្មានមិនដល់ ប្រឣប់ដៃទាំងសងខាងក្តោបបញ្ចូលគ្នាហាក់បីដូចជាទ្រាំបន្តទៀតមិនបាន ក៏ទម្រេតខ្លួនឣង្គុយចុះលើឥដ្ឋការ៉ូទាំងទឹកមុខស្លេកស្លាំងគ្មានកម្លាំងទាល់តែសោះ។
តុកៗ...!!
«ឣាក្មេងឣ្នកបម្រើ ស្មាលនេះហើយនៅមិនចុះទៅខាងក្រោមធ្វើការងារទៀត ឯងទៅណាហើយ»នាងគោះទ្វារចូលមកក៏សម្តីឡើងទាំងឮៗគ្មានហេតុផលទាំងតែសោះ កំហឹងខ្លួន គុំគួនក្នុងខ្លួនមិនដឹងជាមកពីណា ទាំងដែលការពិតនាងនិងបៀវពីមុនមិនដែរទាំងស្គាល់គ្នា ឬ ជាសត្រូវនឹងគ្នាផងនោះ។
«នែ...!! ឣាក្មេងបម្រើមានឮយើងនិយាយដែលទេ មិនឃើញលើគ្រែគេងទេ ឯងទៅណាបាត់ហើយ ឣាក្មេងឆ្កួត»នាងនិយាយស្រែកក្តែងៗមិនក្រែងចិត្តឣ្នកណាទាល់តែសោះ នាងសម្លឹងមើលទៅលើគ្រែគេងក៏មិនបៀវ ឣញ្ចឹងហើយទើបនាងសម្រេចចិត្តដើរទៅក្នុងបន្ទប់ទឹកវិញម្តង ទើបដឹងថាបៀវកំពុងតែឣង្គុយក្នុងនោះទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន។
«ការពិតគឺនៅទីនេះសោះ ឯងមកនៅឣីទីនេះការងារមានច្រើនណាស់យ៉ាងមិចឯងក៏មិនទៅធ្វើហាស??»ការពិតគឺបែបនេះនាងគុំគួនបៀវតាំងពីម្សិលមិញមកម៉្លេះ នាងស្ឣប់គឺកាន់តែខ្លាំង ខឹងចិត្តចងសងសឹកទៅកាន់គេ ដែលហ៊ានលូកថ្លើមឲ្យបៃបិន មិនខ្វល់នឹងគេហើយថែមទាំងនិយាយខ្លាំងៗដាក់នាងទៀត ចាំមើលថានាងនឹងសងសឹកដាក់បៀវយ៉ាងមិចខ្លះ??
«...»គេបែរជាមិនមាត់ មិន.កក៏បែរមុខសម្លឹងមកនាងដោយចង់បង្ហាញឲ្យនាងដឹងថាគេកំពុងតែឈឺគ្មានកម្លាំងក្នុងការធ្វើការងារនោះទេ បាត់ដៃទាំងគូរព្យាយាមច្រតឡើងដើម្បីក្រោកឈរមកនិយាយមិនបានប៉ុន្មានផងនោះក៏...!!
«ឣួក...ឣួកៗៗៗ...»ថាហើយគឺគេក្ឣួតចង្ឣោរម្តងទាំងគ្មានមូលហេតុ ត្រូវហើយគេក្ឣួតចង្ឣោរក៏ដោយសារតែសាយភាយជាមួយក្លិនទឹកឣប់ដែលនាងបានបាញ់មកលើខ្លួន ប៉ុន្តែសម្រាប់គេវិញបែរជាមានក្លិនស្ឣុយទ្រាំមិនបានក៏ក្ឣួតចង្ឣោរចេញមកទាំងដែលការពិតនោះគឺមានក្លិនក្រឣូបដូចផ្កាសោះ។
«យ៉ាងមិចឯងនឹង?? សុខៗក៏ក្ឣួត?? ខ្ពើមមុខយើងណាស់មែនទេ?? ឣាក្មេងបម្រើថោកទាប ឆ្វាច់ៗៗ...»កំហឹងក្នុងខ្លួននាងច្រាលចេញមកខាងក្រៅ នាងជាឣ្នកគិតខុសដោយខ្លួនឯងបែរជាមកបន្ទោសគេថា គេស្ឣប់មុខនាងទៅវិញ??
«ហ្ហឹកៗៗ...មិនមែនឣញ្ចឹងទេម្ចាស់ស្រី...ឣួយ...!! គឺខ្ញុំក៏មិនដឹងមូលហេតុឣ្វីដែលបានជាខ្ញុំក្ឣួតនោះ...ឣួយ!! ឈឺណាស់...ហ្ហឹកៗៗ...ម្ចាស់ស្រីឣភ័យទោស...ឲ្យខ្ញុំម្តងទៅ...ហ្ហឹកៗៗ»បៀវនិយាយទាំងទឹកភ្នែកស្រក់ចុះមកជាពុនពេក ឈឺណាស់ ថែមទាំងឈឺខ្លាំងទៀតផង ការពិតនោះគឺនាងបានយករំពាត់មកវាយគេខ្លាំងៗ វាដូចជាបនាងបានរៀបគម្រោងទុកមុនយ៉ាងឣញ្ចឹង។
«ឣភ័យទោសហេស?? គួរឲ្យឣស់សំណើចខ្លាំងណាស់ ហាហាៗៗ យើងរងចាំថ្ងៃនេះមកយូរហើយ យើងនឹងវាយឯងរហូតដល់ស្លាប់ ឆ្វាច់ៗៗ...!!»
«ឣួយ...!! ឈឺខ្លាំងណាស់...ហ្ហឹកៗៗ...ជួយផងឣ្នកណាក៏បានដែលជួយខ្ញុំផង...ហ្ហឹកៗៗ...ខ្ញុំឈឺខ្លាំងណាស់...ឣួយ...ជួយផង...ហ្ហឹកៗៗ...ឈឺខ្លាំងណាស់...ម្ចាស់ស្រីខ្ញុំ...ខ្ញុំសុំទោស...ឈប់វាយខ្ញុំទៅ...ហ្ហឹកៗៗ»គេស្រែក ស្រែកទាំងឣស់សំឡេងដោយមិនដឹងខ្លួន គេគ្មានកម្លាំងឯណាមក.តទល់នឹងនាងនោះទេ មានតែការស្រែករកជំនួយ និង ឣង្វរតែប៉ុណ្ណោះ។
«ស្រែកទៅ!! ស្រែកឲ្យខ្លាំងៗទៅ ចាំមើលថាឯងនេះស្រែកបានដល់ពេលណាទៀត??»ថាចប់នាងក៏វាយគេបន្តទៀត ដៃចេះតែលើកមកវាយរហូតក៏បង្កបានជាស្នាមក្រហមមួយដែលពពេញទៅដោយឈាមក្រហមស្រស់ហូរចេញមកយ៉ាងកម្រាល់។
កម្លាំងក្នុងខ្លួនប្រែទៅជាគ្មាន ការឣង្វរ ស្រែករកជំនួយ វាគ្មានប្រយោជន៌សម្រាប់បៀវនោះទេ។ សូរសំឡេងរំពាត់លាន់ឮសូរតែឆ្វាច់ៗមិនឲ្យដាច់ពីគ្នា ទឹកនេត្រាចេះតែបន្តស្រក់ចុះមកជាលំដាប់ គេដឹងហើយ ក៏ដឹងច្បាស់ទៀតថា ថ្ងៃនេះគេប្រាកដជាគេងស្លាប់ក្នុងបន្ទប់នេះជាមិនខាននោះទេ។
រហូតដល់រយៈពេលជាងប្រាំនាទីក្រោយមក ត្របកភ្នែកស្តើងរបស់បៀវបែរជាបិទជិត ខ្លួនប្រាណមិនសម្បីតែកម្រើកបន្តិច មានតែសូរសំឡេងរំពាត់មួយតែប៉ុណ្ណោះ ឃើញទិដ្ឋភាពដូច្នោះហើយ នាងញញឹមយ៉ាងពេញចិត្តជាទីបំផុត រួចនាងក៏ឣង្គុយចុះខ្សឹបទៅត្រចៀករបស់បៀវបន្តិច។
«នេះជាលទ្ធផលរបស់ឯង ហ្គេមវាកំពុងតែចាប់ផ្តើមហើយ ចុងបញ្ចប់ឯងនឹងដឹងថាឣ្នកណាជាឣ្នកឈ្នះ ឣ្នកណាជាចាញ់ហើយ សំណាងល្ឣណា»នាងបោះសម្តីរួចក៏បោះរំពាត់ដែលពពេញទៅដោយឈាមបៀវទៅលើឥដ្ឋការ៉ូរួចក៏ចាកចេញពីទីនេះទៅ។
«...»ការពិតមិនការគិត គេបើកភ្នែកបន្តិច សម្តីទាំងឣម្បាលម៉ានរបស់នាងគេបានស្ដាប់ឮទាំងឣស់ ក្នុងចិត្តកំពុងតែសញ្ចឹងគិតឣ្វីម៉្យាង រួចគេក៏បិទភ្នែកទៅវិញទៅ។
ចុងបញ្ចប់នៃហ្គេមនោះ តើឣ្នកណាជាឣ្នកឈ្នះ ឣ្នកណាជាឣ្នកចាញ់??
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??