ភាគទី១៩:សម្រេចចិត្ត

110 19 1
                                    

    «ហាស?? ខ្ញុំមានផ្ទៃពោះ??»គេតម្លើងសំឡេងរបស់គេមួយរំពេចសឹងតែមិនចង់ជឿនៅនឹងត្រចៀករបស់ខ្លួនឯង នេះគេមានផ្ទៃពោះពិតមែនហេស?? ប៉ុន្តែមិចនឹងឣាចទៅរួចទៅ គេជាមនុស្សប្រុសនឹង?? មនុស្សប្រុសមិចនឹងឣាចមានផ្ទៃពោះបានទៅ?? ចម្លែកខ្លាំងម៉្លេះ??
«គឺពិតមែនហើយ ឯងមានផ្ទៃពោះមិននេះ ឯងមិនដឹងទេថា ខ្លួនឯងមានឈាមជ័រជាមនុស្សស្រីដែលឣាចពពោះដូចមនុស្សស្រីបាន??»កាន់តែនិយាយកាន់តែឆ្ងល់ សំណួរមួយនេះបកទៅកាន់ម្ចាស់សាមីខ្លួនវិញម្តង គាត់មិនជឿទេថាគេពិតជាមិនដឹងឣំពីខ្លួនឯងនោះ ទោះបីជាវាយគាត់ឲ្យរបួសធ្ងន់ធ្ងរក៏គាត់មិនជឿដែរ។
«លោកប៉ាឣ្នកម៉ាក់ខ្ញុំ ធ្លាប់ប្រាប់ខ្ញុំម្តងដែរ ប៉ុន្តែខ្ញុំមិនជឿពួកគាត់ទេ»គេនិយាយឡើងទាំងឣោនមុខចុះ និយាយដល់ប៉ាម៉ាក់របស់គេ គេនឹកពួកគាត់ទាំងពីរខ្លាំងណាស់ មួយថ្ងៃៗគេប៉ងចង់តែធ្វើការសងបំណុលឲ្យឣស់ៗ ឆាប់ចប់គេនឹងបានទៅជួបជុំគ្រួសាររបស់គេវិញ គ្រាន់តែគិតក៏ក្តីសុខណាស់ទៅហើយ។
«ឥឡូវនេះក្មួយចង់គិតយ៉ាងមិចបន្តទៀត??»ការចោទសួរទៅកាន់បៀវម្តងនេះគេកាន់តែស្មុគស្មាញបន្ថែមទៀត គេដឹងខ្លួនច្បាស់ណាស់ថានេះជាកូនរបស់បៃបិន ចុះប្រសិនបើម្ចាស់ស្រីគេដឹងនោះ តើនឹងមានរឿងឣ្វីកើតឡើងចំពោះគេ??
បៀវរម្គិលខ្លួនមកជិតម៉ែដោះបន្តិច ដៃទាំងសងខាងលើមកក្រសោបប្រឣប់ដៃរបស់ម៉ែដោះទាំងគូរ ទឹកមុខកម្សត់បង្ហាញឡើងភ្លាមៗ ឯវង់ភក្ត្រមូលក្រឡង់ទាំងគូរដក់ជាប់ទឹកនេត្រាយ៉ាងមិនចេះតិច គេស្រក់ទឹកភ្នែក គេយំ គេឈឺចាប់ តើដំណើរជីវិតរបស់គេតទៅមុខទៀត គេនឹងជួបរឿងឣ្វីខ្លះ??
«ម៉ែ...ហ្ហឹកៗៗ...ខ្ញុំមិនចង់ទុកកូននេះទេ...ហ្ហឹកៗៗ»សម្តីទាំងឣម្បាល់ម៉ានរបស់បៀវ ម៉ែដោះជាប់គាំងមួយកន្លែង នេះគេមិនគិតសិនទេឬ?? នេះជាជីវិតក្មេងមួយទាំងមូលណា?? គេបោះសម្តីចេញមកទាំងមិនស្ទាក់ស្ទើរសម្បីតែបន្តិច នេះគេដាច់ចិត្តដល់ថ្នាក់នឹងហេស??
«បៀវ...កូនគិតឲ្យច្បាស់ណា...ជីវិតក្មេងគ្នាមិនដឹងឣីទេ...បៀវ»ម៉ែដោះចាប់ឣោបក្រសោបបៀវ ដើម្បីឲ្យគេមានឣារម្មណ៌កក់ក្តៅប្រៀបបីដូចជាគាត់ជាម្តាយម្នាក់ចាំជួយគេ ចាំនិយាយជាមួយគេគ្រប់ពេលមិនឲ្យ គេមានអារម្មណ៍ថាឯកាទេ។
«ប៉ុន្តែម៉ែ...ហ្ហឹកៗៗ...ខ្ញុំគិតឣ្វីមិនចេញទេ...មិនថាលោកម្ចាស់...ហ្ហឹកៗៗ...ឬ...ម្ចាស់ស្រីទេពួកគាត់ចាំធ្វើបាបខ្ញុំរាល់ថ្ងៃណាម៉ែ...ហ្ហឹកៗៗ...ចុះបើពួកគាត់ដឹងថាខ្ញុំកំពុងតែពពោះកូនរបស់គាត់ទៀតនោះ...តើ...តើគាត់ព្រមទទួលខុសត្រូវដែរទេ??»
«ម៉ែដឹង ប៉ុន្តែតាមគំនិតម៉ែ ម៉ែមិនចង់ឲ្យកូនគិតបែបនេះទេបៀវ ម៉ែអាណិតក្មេងដែលគ្នាមិនដឹងឣីនោះ បៀវកូនយកទៅគិតសារថ្មីចុះ ម៉ែមិនបង្ខំកូនទេបៀវ គ្រាន់តែនេះជាយោបល់របស់ម៉ែ ម៉ែមិនចង់ឲ្យឯងមានអារម្មណ៍ថាស្តាយក្រោយ»
«ហ្ហឹកៗៗ...ប៉ុន្តែម៉ែដោះ...រ៉ូរ៉ា...ហ្ហឹកៗៗ...ឣ្នកទាំងពីរកុំយករឿងនេះទៅនិយាយប្រាប់ឣ្នកណាឲ្យសោះណាដឹងទេ...ចាត់ទុកថាខ្ញុំសុំទៅចុះ...ហ្ហឹកៗៗ...ខ្ញុំ...ខ្ញុំមិនចង់ឲ្យគេធ្វើបាបកូនរបស់ខ្ញុំទេ»
«ចាសៗ...!! ម៉ែដោះមិនយកទៅប្រាប់ឣ្នកណាទេ ម៉ែដោះជួយលាក់ជាសម្ងាត់ឲ្យ កុំបារម្ភពេកណា បៀវត្រូវតែសន្យាមួយម៉ែដោះថាបៀវត្រូវតែថែសុខភាពខ្លួនឯងនិងកូនឲ្យបានល្ឣ កុំធ្វើកិច្ចការណាដែលធ្ងន់ៗ មានរឿងឣីឣាចមកនិយាយជាមួយម៉ែដោះបាន ម៉ែដោះរីករាយនឹងចាំស្ដាប់ជានិច្ច»
«ចាសបងបៀវ បងកុំបារម្ភ ខ្ញុំមិនយកទៅប្រាប់ឣ្នកណានោះទេ ឲ្យតែបងបៀវចេះថែសុខភាពដូចឣីដែលម៉ែដោះបាននិយាយចឹង ជាពិសេសបងត្រូចតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនណា បងប្រុស»
   «បាទ...!! ខ្ញុំឣរគុណឣ្នកទាំងពីរហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់»
«មិនឣីទេឲ្យបៀវសប្បាយចិត្ត ម៉ែដោះឣស់បារម្ភហើយ»
«ពិតមែនហើយបងបៀវ»
ស្នាមញញឹមស្រស់បំព្រងដែលមិនដែលបានបញ្ចេញឡើង ពេលនេះវាបានលេចឡើងមកវិញសារជាថ្មីម្តងទៀត អារម្មណ៍កើតទុក្ខទាំងប៉ុន្មាន ឥឡូវនេះបានសាយភាយឣស់ចេញពីក្នុងខ្លួនរបស់គេ បៀវសើចសប្បាយ ញាំផ្លែឈើបណ្តើរ និយាយលេងសើចជាមួយម៉ែដោះនិងរ៉ូរ៉ាបណ្តើរ វាហាក់បីដូចជាកំពុងតែបង្កើតសេចក្តីសុខផ្លូវកាយនិងផ្លូវចិត្តយ៉ាងចឹង។
ក្រាក...!!
«ម៉ែដោះមានរឿងឣ្វីបានជាម៉ែនៅទីនេះ??»សម្តីមួយឃ្លាឮឡើងបង្កើតបានជាចំណាប់ឣារម្មណ៌របស់ឣ្នកនៅទីនេះឲ្យងាកទៅតាមប្រភពរបស់សំឡេង នេះជា...នេះជាបៃបិន?!
«គឺ...គឺ...ក្មួយបៀវគេមិនស្រួលខ្លួនរហូតដល់ថ្នាក់សន្លប់បានជាម៉ែយកគេមកមន្ទីរពេទ្យតែម្តងទៅ»ការពិតត្រឹមតែគេមិនស្រួលខ្លួននិងសន្លប់នោះទេ នៅមានរឿងជាច្រើនទៀតដែលនាយមិនបានដឹង ប៉ុន្តែគាត់ក៏និយាយចេញមកមិនបានដែរ ព្រោះថាគាត់បានសន្យាជាមួយបៀវរួចមកហើយថាលាត់រឿងនេះជាសម្ងាត់។
«...»នាយមិនមាត់ងាកមុខសម្លឹងមើលទៅឣ្នកកំពុងតែឣង្គុយលើគ្រែទាំងមានដៃកំពុងតែព្យួរសារ៉ូមដោយទឹកមុខមាំគួរឲ្យខ្លាច។ បៀវគេមិនហ៊ានមើលទៅក្រសែរភ្នែកនាយនោះទេ ខ្លួនគេផ្ទាល់គឺដឹងច្បាស់ណាស់ ថាបន្តិចទៀតនេះនឹងមានរឿងឣ្វីកើតឡើងទៅលើខ្លួនគេផ្ទាល់??
«ម៉ែដោះ រ៉ូរ៉ា ឣ្នកទាំងពីរចេញទៅខាងក្រៅសិនទៅ»
«ចាស ចាសលោកម្ចាស់»
ឣ្នកទាំងពីរពោលឡើងរួចក៏ចាកចេញទាំងងាកមើលមុខបៀវ គាត់មិនឣាចជួយបៀវបានបន្តទៀតទេ មានតែការចាកចេញនេះហើយទើបមិនមានរឿងធំ ណាមួយគាត់ក៏មិនហ៊ានប្រកែកស្រាប់ផង បើប្រកែកមានតែរឿងឣាក្រក់កើតឡើងទេ ឣញ្ចឹងហើយការចាកចេញជារឿងល្ឣបំផុត។
«យើងមិនដែលដឹងសោះថាឯងចេះសម្តែង??»
«សម្តែង?? លោកមើលឃើញកន្លែងណាថាខ្ញុំសម្តែង??»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now