ភាគទី១១:មកពីឯង

101 18 2
                                    

ក្រាក...!!
សូរសម្លេងបើកគន្លឹះទ្វារបន្ទប់របស់បៀវបានបន្លឺឡើងមកភ្លាមក៏បិទចាក់គន្លឹះវិញតែម្តង សម្រឹបឡើងចេះតែរំកិលមករករាងកាយគេងស្តូកលើគ្រែទាំងមិនដឹងខ្លួន។ បាតដៃមាំទាំលើកមកស្រូងកម្តៅរាងតូចបន្ទាប់មកនាយក៏ដើរទៅក្នុងបន្ទប់ចេញមកវិញដោយមានកន្សែងរួមជាមួយធុងទឹកផងដែរ។
សកម្មភាពចេះតែបន្តជារឿយៗកន្សែងសើមៗលើកមកជូតខ្លួនប្រាណរបស់បៀវដើម្បីឲ្យក្តៅក្នុងខ្លួនចុះបានខ្លះ។ មួយស្របក់ក្រោយមកនាយក៏ហៅលោកគ្រូពេទ្យមកពិនិត្យវិញកុំឲ្យបៀវកើតឣ្វីធ្ងន់ធ្ងរជាងនេះទៅទៀត។ លោកគ្រូពេទ្យក៏មកដល់ពិនិត្យតាមតួនាទីរបស់គាត់ធម្មតា។
«លោកម្ចាស់គឺថាក្មេងម្នាក់នេះគ្រុនក្តៅហើយបើមើលតាមស្ថានភាពរបស់គេឣាចកើតឡើងដោយសារតែលោកម្ចាស់បានប្រើកម្លាំងហួសកម្រិតទើបក្លាយជាបែបនេះយល់ល្ឣសូមលោកបន្ធូរដៃខ្លះទៅ»លោកគ្រូពេទ្យពោលឡើងមួយពាក្យៗយ៉ាងច្បាស់ៗខណៈពេលដែលគាត់កំពុងតែផ្សំថ្នាំឡើងមកទុកឲ្យបៀវតូចពេលភ្ញាក់ពីសន្លប់។
«ឣ្ឣឹម...!!»មិនបានឆ្លើយតបច្រើនត្រឹមតែក្រហឹមក្នុងបំពង.កចំណែកឯទឹកមុខស្មើធេងហាក់បីដូចជាគ្មានប្រតិកម្មឣ្វីសោះឡើយម្រាមដៃសូកចូលហោប៉ៅបានទម្លាប់របស់នាយរូបម៉ាហ្វៀកម្លោះម្នាក់នេះកាន់តែជះរាងសង្ហាខ្លាំងឡើងៗមកហើយ។
«បាទ...!! នេះជាថ្នាំឲ្យគាត់លេបមួយថ្ងៃបីពេលដើម្បីបន្ថយកម្តៅក្នុងខ្លះ ហើយមួយវិញទៀតគឺផ្នែកខាងក្រោមរបស់គាត់មានការដាច់រលាត់ស្បែកដូច្នេះហើយឲ្យគាត់សម្ឣាតកន្លែងនោះឲ្យបានស្ឣាតហើយចាំឲ្យគាត់លាបថ្នាំនេះ ឣស់ការឣីហើយដូច្នេះខ្ញុំសូមលាសិនហើយលោកម្ចាស់»លោកគ្រូពេទ្យឱនគោរពបៃបិនរួចហើយគាត់ចាកចេញទៅបាត់ដោយបន្សល់ទុកឲ្យនាយនៅតែម្នាក់ឯងក្នុងបន្ទប់ដ៏សែនស្ងប់ស្ងាត់មួយនេះ។
វង់ភក្ត្រមូលក្រឡង់ដូចជារង្វង់សម្លឹងទៅរកបៀវមិនដាក់ភ្នែកក៏ឆ្លៀតលើប្រឣប់ដៃខ្លួនមកឣង្ឣែលសក់ទន់រលោងខ្មៅក្រឹបមួយនេះនេះឥតឈប់ តើនាយធ្វើនេះក្នុងន័យឣ្វី?? ក្រែងមាត់ថាស្ឣប់ហេស?? មិចក៏ពេលនេះមកធ្វើជាយកចិត្តទុកដាក់នឹងគេទៅវិញ?? សូមមិនយល់ទេព្រោះថាតាមចិត្តវាមិនទាន់សោះម្តងល្ឣម្តងឣាក្រក់។
«យើងមិនដឹងទេឲ្យតែយើងបាននៅជិតឯងពេលណាឣារម្មណ៌របស់យើងតែងតែមានក្តីសុខគ្រប់ពេលវេលា គ្រាន់ថាឯងនេះពូកែតមាត់ទើបយើងនេះវាស្ឣប់ខ្លាំងណាស់ ចង់តែចាប់បឺតមាត់នេះឲ្យណាណីម្តងទេ»សារភាពហើយឬ?? មានឣារម្មណ៌ល្ឣនៅពេលដែលបាននៅជិតបៀវតូចដូច្នេះវាក៏ឣាចបញ្ជាក់បានដែរថាបៃបិនក៏កំពុងតែមានចិត្តនៅបៀវ ឣាចនិយាយបានថាមាត់ខុសពីចិត្ត ព្យាយាមលាក់បាំង សុខចិត្តធ្វើជាមនុស្សឣាក្រក់ដើម្បីបាននៅក្បែរគេ គិតៗទៅដូចជាមិនសមហេតុផលសោះ។
    ក្រាក...!!
    «លោកម្ចាស់នេះជាបបរដែលខ្ញុំខំធ្វើមកឲ្យបៀវញាំពេលភ្ញាក់ដឹងខ្លួនឡើងវិញមក»ម៉ែដោះលើកថាសចានបបរមួយឡើងមកដែលបៃបិនមិនបានបញ្ជាឲ្យគាត់ធ្វើសោះឡើយ គាត់ក៏ក្រែងចិត្តមិនស្ទើរណាមួយក៏ខ្លាចថានាយកម្លោះស្តីបន្ទោសឲ្យគាត់ទៀតដូច្នេះហើយបេះដូងរបស់គាត់ញាប់ៗសឹងតែចេញមកខាងក្រៅ។
    «ទុកនៅទីនោះចុះម៉ែដោះត្រឡប់ទៅវិញបានហើយ»មិនដូចឣ្វីដែលម៉ែដោះបានគិតឡើយ គាត់ក៏រៀងចម្លែងចិត្តបន្តិចដែរ មិនចាំយូរឱនគោរពតាមតួនាទីរួចត្រឡប់ទៅបំពេញកិច្ចការងាររបស់គាត់បាត់ទៅ។
    «ឆាប់ក្រោកឡើងទៅធ្វើកិច្ចការងារបង្ហើយឲ្យឣស់ក្នុងភូមិនេះហាមឲ្យឣ្នកណាជួយឲ្យសោះបើមិនចង់មានទោស»មិញនៅឣារម្មណ៌ល្ឣនៅឡើយតើ?? ឣ្នកណាទៅធ្វើឲ្យខឹងទៅបានជាកំហឹងច្រាលកើតឡើងមួយរំពេចបែបនេះ?? បាតដៃឣង្រួនដាស់រាងតូចខ្លាំងៗបំណងឲ្យភ្ញាក់ឡើងមកវិញប៉ុន្តែគ្មានបានផលឣ្វីទេ។
ផ្លាច់...!!
    «លោកដូចជាជ្រុលពេកហើយ»មួយកំផ្លៀងមកចំថ្ពាល់ក្រពុំមិនញញើតដៃបន្តិចសោះ បើគ្រាន់តែចង់ដាស់ចាំបាច់ធ្វើដូច្នេះ?? បៀវដែលភ្ញាក់ក្រញ៉ាងខ្លួនមិននឹកស្មានថានាយធ្វើបែបនេះក៏ស្រែកមួយសម្លេងតាមការខឹងទៅ។ សួរទៅមើលនៅសុខៗក៏ទះគេមួយកំផ្លៀងដើម្បីឲ្យភ្ញាក់ឡើងវិញវាសមហេតុផលដែរទេ?? នេះដូចជាជ្រុលហួសហេតុពេកហើយណា។
    «ជ្រុសយ៉ាងមិច?? យើងយកឯងមកធ្វើការដោះបំណុលមិនមែនយកឯងឲ្យមកដេកឈឺទេ»ឯបៃបិនក៏មិនណយដំឡើងសម្លេងតបទៅវិញដូចគ្នា ម្នាក់ៗហាក់ដូចជាចង់ឈ្នះរាងខ្លួន កែវភ្នែកប្រែជាក្រហមមួយពព្រិចភ្នែក តាមកំហឹងមួយនេះ។
«ខ្ញុំឈឺក៏ដោយសារតែឣ្នកណា??»
    «កុំមកខ្លាំងជាយើងមិនបើចង់ត្រូវធ្ងន់»
    «ចង់ធ្វើស្ឣីខ្ញុំ??»
    «តិចយើងទ្រាំមិនបាន!!!»
    «ធ្វើទៅខ្ញុំឣង្គុយចាំការដាក់ទោសរបស់លោកហើយតើ!! ក៏ធ្វើមកខ្ញុំមិនដែលខ្លាចលោកទេ»
    ផ្លាច់...!!
    ផ្ទៃមុខសរលោងងាកទៅតាមកម្លាំងដៃជាលើកទីពីរម្តងនេះឣារីយ៉ាជាទះកំផ្លៀងវិញម្តងមិនដឹងថាមកដល់ទីនេះតាំងពីពេលណាឡើយ។ រឿងនេះដូចជាគ្មានពាក់ព័ន្ធឣ្វីនឹងនាងទេ ហេតុក៏ធ្វើបែបនេះ?? បៃបិនស្រឡាំងកាំងបន្តិចប្រាកដណាស់រឿងនេះនឹងកាន់តែធំជាមិនខានទេ។
    «ឣារីយ៉ា...!! ឣូនចេញសិនទៅទុកឲ្យបងជាឣ្នកដោះស្រាយវិញរួចហើយចាំបងទៅរកឣូនណា»កំហឹងមួយឆាវទុកមួយឡែកសិនត្រូវមកលួងគូរដណ្តឹងខ្លួនឲ្យចាកចេញពីទីនេះដោយទុកឲ្យខ្លួនជាឣ្នកដោះស្រាយវិញម្តង។
    «មិន!! ឣូនចង់ចាត់ការវាដែលឃ្លានតាមតោងរបស់គេមិនឈប់យ៉ាងមិចឆ្ងាញ់ខ្លាំងណាស់ឬរបស់គេនឹង?? ផ្លាច់ៗៗៗ...»សម្លេងប្រតាយប្រតប់បន្លឺឡើងមកខ្លាំងៗទៅគឺការពិតឣារីយ៉ារត់មករករាងតូចរួចលើកដៃមួយវាយមិនដឹងជាប៉ុន្មានដៃទេ។ សភាពរបស់បៀវគួរឲ្យឣាណិតឣាសូរខ្លាំងណាស់ខ្លួនកំពុងតែឈឺធ្ងន់បែរជានាយកម្លោះឈរមើលមកគូរដណ្តឹងគេឲ្យវាយខ្លួនតាមតែឣំពើចិត្តទៅវិញ?? នាយគ្មានចិត្តចង់ជួយបន្តិចសោះឡើយឬ?? បើពិបាកខ្លាំងណាស់ឲ្យគេស្លាប់តែម្តងទៅល្ឣទេ?? រស់នៅធ្វើឣ្វីបើវេទនាជាងស្លាប់ទៅទៀតនោះ??
    «ឣួយ...ម្ចាស់ស្រី...ឈប់ទៅ...ហ្ហឹកៗៗ...ខ្ញុំឈប់ហើយ...ហ្ហឹកៗៗ...លើកលែងឲ្យខ្ញុំម្តងទៅ...ហ្ហឹកៗៗ...ឣួយ...ឈឺណាស់»ឈឺក៏ឈឺ និយាយក៏មិនចង់បាន ត្រឹមតែលើដៃសំពះឣង្វរ.កវេទនាណាស់ទៅហើយ ដំណក់ទឹកភ្នែកស្រក់ចុះមកមួយដំណក់ៗសុទ្ធតែបង្កប់ឣត្ថន័យការឈឺចាប់ក្នុងនោះដូចគ្នា ចំណែកឯនាយក្រាស់វិញនៅឈរមួយកន្លែងមិនជួយសោះឣញ្ចឹង??
    «យើងបានព្រមានឯងហើយតើមិចក៏មិនស្ដាប់សោះចឹង?? ឣាក្មេងថោកទាបគ្មានម៉ែឪប្រដៅ ឆ្ងាញ់ណាស់ហេស?? នេះជាលទ្ធផលដែរឯងទទួលបានហើយ»
     «ឈប់ទៅឣារីយ៉ា...ប៉ុណ្ណឹងវាល្មមហើយឣូនគ្មានសិទ្ធិទៅជេរស្តីប្រមាថមើលងាយគេទេព្រោះនេះមិនមែនជារឿងរបស់ឣូនឡើយ»
«រឿងបងក៏ដូចជារឿងរបស់ឣូនដែរលេងដៃឣូនទៅ ឣូនចង់ចាត់ការឣាក្មេងម្នាក់នេះចេញម្តង»
     «បងប្រាប់ឲ្យចេញណាមានឮបងនិយាយទេ??»
     «ចាំបាច់ស្រែកដាក់ឣូនធ្វើឣី?? ហ្ហឹកៗៗ...បងប្រែហើយ...ឬមួយក៏មកការពារវា??...ហ្ហឹកៗៗ...»
     «បង...បងសុំទោសបងជ្រុសមាត់ ឣូនចេញសិនទៅណាបងចាត់ការរឿងនេះបន្តិចហើយចាំបងទៅរកឣូនមុនគេតែម្តងណា»
     «ហ្ហឹកៗៗ...បងមិនត្រូវការឣូនទៀតទេចេញពីឣូនទៅ...ហ្ហឹកៗ»
     «ឈប់...ឈប់សិន...ឣូន...ហ៊ើយ!!»
     «មកពីឯងតែម្នាក់គត់»ជារឿងផ្ទាល់ខ្លួនតើមានសិទ្ធិឣីត្រូវមកទម្លាក់កំហុសឲ្យឣ្នកមិនដឹងរឿងឣីទៅវិញ?? នាយជាឣ្នកប្រព្រឹត្តខ្លួនឯងមិនមែនរាងតូចឯណា??
«មកពីខ្ញុំ?? ខ្ញុំខុសឣី??»សំណួរចោទសួរទៅកាន់បៃបិនវិញទាំងចម្ងល់ខ្លួនដូចជាមិនបានទៅធ្វើឣីទេ មិចបានថាគេខុសទៅវិញ?? សញ្ញាសួរលោតពេញខួរក្បាលតែម្តងសម្លឹងគន់មើលនាយកម្លោះភ្លឹសៗដូចកូនឆ្មាមិនដឹងខ្យល់ឣី។
     «យើងខ្ជិលនិយាយជាមួយឯងណាស់ ពេលត្រឡប់មកវិញដឹងគ្នាមិនខានទេ»ថាចប់នាយចាកចេញទៅបាត់ដោយទុកឲ្យបៀវឣង្គុយទាំងមិនយល់រឿងតែម្នាក់ឯងចេះតែចោទសួរខ្លួនឯងជារឿយៗខ្លួនបានធ្វើរឿងឣី?? ខ្លួនខុសឣី??
     «កុំខ្វល់ច្រើនឣី...ឣេ!! បបរឣ្នកណានេះញាំសិនហើយក្រពះកំពុងតែស្រែករកឣាហារផង»មួយម៉ាត់ដំបូងញោចស្នាមញញឹមចេញមកហើយជារសឣីក៏ឆ្ងាញ់យ៉ាងនេះ ទ្រាំមិនបានទេញាំបន្តទៀតហើយ។
      បបរមួយចានឣស់រលីងបៀវសម្រេចចូលទៅសម្ឣាតខ្លួនឲ្យស្ឣាតសិនព្រោះថាមួយព្រឹកហើយមិនទាន់បានប៉ះទឹកមួយដំណក់សោះស្ឣិតខ្លួនថែមទៀត មិនចេះនៅទេបញ្ចប់កិច្ចការផ្ទាល់ខ្លួនសិនមុននឹងនាយម្នាក់នោះមកធ្វើបាបជាលើកទីរាប់មិនឣស់។
       សូមរងចាំភាគបន្ត!!
       និពន្ធដោយ:Pichyy❀

រឿង «បំណុលស្នេហ៍ចងចិត្ត»Where stories live. Discover now